part 3 (2/2) ភាគ ៣ (២/២): មាត់អន្ទាក់

1K 64 1
                                    

ម៉ោង ៩ យប់...

សំឡេងភ្លេងញ៉ាក់លឺខ្ទរពេញត្រចៀករបស់ Yibo ដែលទើបនឹងឈានជើងចូលមកដល់ក្នុងក្លឹបដែលបានណាត់ជាមួយ ហ៊ោស៊ៀង។ រាងក្រាសដើរកាត់មនុស្សជាច្រើនមានស្រីមានប្រុសដែលរាំរ៉ែកយ៉ាងសប្បាយពេញក្នុងនោះ ហើយមិនយូរប៉ុន្មានគេក៏បានឃើញមិត្តគេដែលរ៉េដៃចុះឡើងនៅជាន់ខាងលើដែលមានស្រីអង្គុយអមសងខាងគេ។ Yibo ដើរសម្ដៅទៅរកមិត្តរបស់គេដោយមិនខ្វល់ជាមួយក្រខ្សែភ្នែករបស់ស្រីៗដែលតាមសម្លឹងមើលគេនឹងចង់មកស្គាល់គេនោះឡើយ។

"មកអង្គុយត្រង់នេះមក" ហ៊ោស៊ៀង បក់ដៃឲ្យ Yibo ទៅអង្គុយក្បែរមនុស្សស្រីពីរនាក់ដែលការស្លៀកពាក់ស៊ិចស៊ី តែវាមិនបានចូលភ្នែករបស់គេនោះទេ។

"អ្នកទាំងអស់គ្នា ម្នាក់នេះជាមិត្តខ្ញុំ ហើយគេជាកូនប្រុសតែម្នាក់របស់ត្រកូល វ៉ាង" ហ៊ោស៊ៀង ស្រែកប្រណាំងជាមួយសំឡេងភ្លេងដើម្បីណែនាំ Yibo ទៅគ្រប់គ្នា។

"ពិតមែនទេ?" មនុស្សស្រីម្នាក់ដែលអង្គុយខាងឆ្វេងដៃ ហ៊ោស៊ៀង លាន់មាត់ដោយឲ្យភ្នែកដាក់ Yibo ធ្វើឲ្យគេសម្លឹងនាងយ៉ាងកំណាចរហូតនាងលែងហ៊ានសម្លឹងមើលគេទៀត។

"បានហើយៗ ពួកយើងមកផឹកវិញល្អជាង" ហ៊ោស៊ៀង សម្រួលស្ថានការណ៍ព្រោះតែគេដឹងថាបើគ្មានអ្នកសម្រួលស្ថានការណ៍ទេ ប្រាកដជាមានមនុស្សដេកពេទ្យដោយសារតែ Yibo មិនខានទេ។

Yibo អង្គុយសម្លឹងមើលមនុស្សនៅក្នុងក្លឹបចុះឡើងដើម្បីរកមើលមនុស្សដែលគេរងចាំដោយក្នុងដៃកាន់កែវស្រាក្រវីតិចៗជាប់ជាមួយទឹកមុខតានតឹង ទើបគ្មានអ្នកណាហ៊ានមកនិយាយជាមួយគេ។ ចំណែក ហ៊ោស៊ៀង វិញគិតតែផឹកនឹងលេងជាមួយស្រីស្អាតរបស់គេយ៉ាងសប្បាយមិនខ្វល់ពីគម្រោងការណ៍ដែលបានរៀបចំមកសោះ។

ហ៊ើយ!

ដកដង្ហើមធំហើយ Yibo ក៏ដាក់កែវស្រាក្នុងដៃចុះលើតុ ហើយក្រោកដើរចេញពីតុសម្ដៅទៅរកបន្ទប់ទឹក តែនៅមិនទាន់បានទៅដល់ផងក៏មានមនុស្សស្រីម្នាក់ដើរមកបុកគេដោយមានមនុស្សប្រុសប៉ុន្មាននាក់ទៀតតាមចាប់ដៃចាប់ជើងនាង។ ចំណែកមនុស្សស្រីម្នាក់នោះព្យាយាមគេចពីពួកមនុស្សប្រុសនោះទៅពួនក្រោយខ្នង Yibo តែពួកមនុស្សប្រុសអស់នោះនៅតែព្យាយាមចាប់នាង ទើប Yibo ចាប់ដៃអ្នកដែលព្យាយាមចាប់ដៃមនុស្សស្រីនោះជាប់ជាមួយទឹកមុខដូចចង់ស៊ីសាច់គេ។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now