Part 9 (1/2) ភាគ៩ (១/២): មាត់ចចក

730 44 3
                                    

កន្លងផុតទៅ ២ ថ្ងៃដែលខ្ញុំបាននៅជាមួយ Yibo ក្នុងនាមលើសពីបងប្អូននោះ ខ្ញុំក៏ចាប់ផ្ដើមដឹងថាវាមិនអាក្រក់ណាស់ណាទេដែលមានសង្សាជាមនុស្សប្រុសនោះ តែអ្វីដែលអាក្រក់នោះគឺពេលវាឃ្លានម្ដងៗគឺចាប់មិនឈ្នះឃាត់មិនស្ដាប់ឡើយដូចជាចចកឃ្លានចំណីហើយក៏មិនស៊ីមិនបាន។

«បងប្រុស Zhan»

គ្រាន់តែលឺសំឡេងរបស់ Yibo ស្រែកហៅពីបន្ទប់ទទួលភ្ញៀវមក Zhan ដែលអង្គុយអានសៀវភៅនៅក្នុងបន្ទប់ខ្លួនភ្ញាក់និងភ័យខ្លួនស្ទើស្លាប់ទៅហើយ តែក៏ធ្វើមុខធុញសម្លឹងមើល Yibo ដែលឈរពេបមាត់នៅមាត់ទ្វារដាក់ខ្លួន។

«ឯងកើតអីទៀតហើយ?» Zhan សួរ។

«ខ្ញុំត្រូវទៅខាងក្រៅជាមួយ ហ៊ោស៊ៀង យប់នេះ បងកុំចាំខ្ញុំអីណា ខ្ញុំប្រហែលជាមិនបានត្រឡប់មកវិញទេ»

និយាយចប់ Yibo ក៏ដើរចេញពីក្នុងខុនដូទៅបាត់ដោយមិនបានទទួលការអនុញ្ញាតពី Zhan នៅឡើយ ចំណែក Zhan បានត្រឹមធ្វើមុខហួសចិត្តផងខឹងផង តែក៏មិនបានទៅហាមអ្វី Yibo ដែលព្រោះមិនចង់មានរឿងជាមួយក្មេងដែលចូលចិត្តដើរលេងតាមអាយុសប្បាយហ៊ឺហាបែបកូនអ្នកមានរបស់គេ។

បែរមកមើល Yibo ដែលឈរនៅខាងមុខខុនដូរងចាំឱ្យបងប្រុស Zhan របស់គេចេញមកហាមឃាត់គេនិងរករឿងឈ្លោះដើម្បីមិនឱ្យគេទៅដើរលេងដាច់យប់មិនត្រឡប់មកផ្ទះវិញ តែក្ដីសង្ឃឹមរបស់គេបានបាត់អស់រួចក៏ដើរចេញទៅរកឡានរបស់ខ្លួនទាំងខឹង ហើយបើកឡានសម្ដៅទៅកាន់ផ្ទះមិត្ត។

«ហេឡូ អាហ៊ោស៊ៀង យើងមកដល់ផ្ទះឯងហើយ»

(អឺ យើងចេញទៅហើយ)

មិនបាន ៥ នាទី ហ៊ោស៊ៀង ក៏ចេញពីក្នុងផ្ទះមកអង្គុយក្នុងឡានក្បែរមិត្តដែលជាអ្នកបើកអង្គុយធ្វើមុខស្អុយដូចជាប្រហុកក្នុងពាងពាន់ឆ្នាំ ហើយគេក៏មិនបានសួរនាំអ្វីដែលព្រោះខ្លាំចថាបានរត់តាមឡានទៅដល់ក្លឹបរបស់ខ្លួន។ មកដល់ក្នុងក្លឹបដែលមានមនុស្សមួយៗកំពុងតែអង្គុយផឹកនិងជជេកគ្នាប្រជែងជាមួយសំឡេងភ្លេងមិនដូចជា Yibo ដែលអង្គុយផឹកយកៗមិនខ្លាចលិចថ្លើបងាប់សោះ រឺឯមិត្តជា ហ៊ោស៊ៀង វិញបានត្រឹមសម្លឹងមើលអ្នកកំលោះលើកដាច់ៗដោយមិនហ៊ានឃាត់ព្រោះខ្លាចថាក្លឹមគេត្រូវភ្លើងឆេះ។

«យើងពិតជាចង់ឃើញបងប្រុស Zhan ប្រចណ្ឌណាស់ តែម្ដងក៏បាន ប៉ុន្តែគាត់មិនខ្វល់ជាមួយយើងទាល់តែសោះ យើង...យើងពិតជាខឹងងណាស់»

និយាយចប់ Yibo ក៏ចាក់ស្រាផឹកទៀត ចំណែក ហ៊ោស៊ៀង បានត្រឹមធ្វើមុខខ្លាចមិត្តខ្លួនដែលផឹកស្រាដូចផឹកទឹករួចក៏ដាច់ចិត្តនិយាយដោយលែងខ្លាចទៀតហើយ។

«ឯងមិនសាកធ្វើជាមនុស្សអាក្រក់ដែលដើរធ្វើបាបបេះដូងគេសាក់មើលទៅ បើគាត់មិនប្រចណ្ឌ ហើយខឹងឯងទេនោះបានន័យថា...» ហ៊ោស៊ៀង ឈប់និយាយរួចផឹកស្រាមួយកក្អឹក។

«បានន័យថាស្អី?! និយាយឱ្យចប់ទៅ» Yibo ស្រែកដាក់ ហ៊ោស៊ៀង ស្ទើតែធ្វើឱ្យគេឈ្លួកស្រាចេញតាមច្រមុះទៅហើយ។

«បានន័យថាគាត់មិនទាន់ចាប់អារម្មណ៍លើឯងទាំងស្រុងនោះទេ»

«មិនអាចទេ កុំប្រាប់ថាគាត់សម្ដែងគ្រប់យ៉ាងឡើងមកទៀតណា» Yibo ក្ដោបក្បាលយ៉ាងតានតឹង។

«ឯងបម្រុងធ្វើអ្វីទៀត?» ហ៊ោស៊ៀង សួរដោយសម្លឹងមើលមិត្តដែលតានតឹងដោយគ្មានវិធីជួយគេដូចគ្នាព្រោះតែគេមិនធ្លាប់ពិបាកចិត្តទៅរកវិធីធ្វើឱ្យអ្នកណាមកប្រចណ្ឌគេផង និយាយឱ្យខ្លីគេអត់មានសង្សាហ្នឹងហើយ។

«យើងមិនដឹងទេ»

«ឯងមិនសាកសួរគាត់ទៅ»

«សួរបែបម៉េច?» Yibo បែរទៅមើលមុខ ហ៊ោស៊ៀង។

«យើងមិនដឹងទេ ឯងសាកសួរគាត់តាមបែបរបស់ឯងទៅ»

«តាមបែបរបស់យើង?»

«ហ៊ឹម»

ចប់ចម្លើយខ្លីរបស់ ហ៊ោស៊ៀង Yibo សម្លឹងមើលតុបន្តិចរួចក៏បែរទៅលើកចិញ្ចើមដាក់មិត្តជាមួយស្នាមញញឹមគែមមាត់ដែលធ្វើឱ្យ ហ៊ោស៊ៀង ធ្វើមុខឡេឡឺដាក់គេព្រោះមិនដឹងថាគេកំពុងតែគិតអ្វីអាក្រក់ឡើងមកទៀតហើយ។
__________រងចាំអានភាគបន្ត________


សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now