Part 4 (2/2) ភាគ៤ (២/២): ធ្លាក់ក្នុងអន្ទាក់

1K 56 0
                                    

មិនថាតែ Zhan និង ឈឹង ដែលតានតឹងនោះទេ Yibo ដែលអង្គុយនៅក្នុងហាងស្រាមួយកន្លែងដែលជារបស់ ហ៊ោស៊ៀង កំពុងតែរងចាំការខលមករបស់ ស៊ីវអឺ ចំណែក ហ៊ោស៊ៀង ជាអ្នកក្រឡុកស្រាឱ្យមិត្តបណ្ដូលចិត្តគេនោះ។

«ឯងនៅតានតឹងដល់ពេលណាទៅហ្អា៎? ធ្វើខ្លួនឱ្យវាវធម្មតាៗទៅនាងប្រាកដជាខលមករកឯង» ហ៊ោស៊ៀង ដាក់ស្រាមួយកែវឱ្យ Yibo រួចនិយាយលើកទឹកចិត្តមិត្តខកស្នេហ៍របស់ខ្លួន។

«យើង...»

រ៉ឺងៗៗ...

និយាយមិនទាន់ចប់ផងសំឡេងទូរស័ព្ទដៃរបស់គេក៏បន្លឺឡើងមក ទើប ហ៊ោស៊ៀង លើកចិញ្ចើមដាក់ Yibo ឱ្យលើកទូរស័ព្ទដែលខលមកនោះ ហើយគេក៏ចុចទទួលដោយសម្រួលសំឡេងមុនពេលនិយាយបន្តិច។

«ហេឡូ»

(ហេឡូ លោក Yibo មែនទេ?)

«បាទ»

(តើថ្ងៃនេះលោកមានពេល...)

«ពេលវេលាសម្រាប់មនុស្សស្រីស្រស់ស្អាត ខ្ញុំមានពេលជានិច្ច» Yibo និយាយតាមមាត់មហបៗរបស់មិត្តគេទាំងទើសទាល់។

(តើពួកយើងជួបគ្នាម៉ោងប៉ុន្មានទៅ?) ស៊ីវអឺ និយាយទាំងសប្បាយចិត្ត។

«ម៉ោង ៦ យប់នេះល្អទេ?»

(ល្អណាស់)

និយាយចប់ការសន្ទនា Yibo ក៏សម្លឹងមើលមុខមិត្តគេយ៉ាងពោពេញទៅដោយកំហឹង តែក៏មិនគិតអ្វីនោះទេ គេក៏លើកកែវស្រាមកផឹករួចញញឹមដោយសប្បាយចិត្តតិចៗព្រោះគេអាចធ្វើឱ្យបងប្រុស Zhan គេបានដឹងច្បាស់ថាមនុស្សស្រីម្នាក់នេះមិនមែនជាមនុស្សល្អឡើយ ហើយគេក៏អាចធ្វើឱ្យបងប្រុស Zhan របស់គេយល់ពីក្ដីឈឺចាប់របស់គេពីមុននោះហើយ។

ម៉ោង ៦ យប់...

Yibo អង្គុយរងចាំស្រីស្រស់នៅក្នុងភោជណីដ្ឋានលំដាប់ផ្កាយប្រាំដោយសម្លឹងមើលទេសភាពភ្លើងពណ៌ដែលនៅខាងក្រៅដោយមិនបានចាប់អារម្មណ៍ជាមួយស្រីស្រស់ដែលបានចូលមកអង្គុយទល់មុខគេរួចសម្លឹងមើលទេសភាពតាមគេដែរ។

«អឺក! តើ...»

«ខ្ញុំទើបតែមកដល់មុននេះទេ លោកកុំភ្ញាក់ផ្អើលដល់ថ្នាក់នេះអី» ស្រីស្រស់ញញឹមស្រទន់ដាក់ Yibo ហើយអ្នកកំលោះក៏សម្លឹងមើលការស្លៀកពាក់ដ៏ស៊ិចស៊ីរបស់នាង។

«នាងស្អាតដល់ហើយ» Yibo ញញឹមបែបខិលខូចដាក់ស្រីស្រស់ដែលធ្វើឱ្យនាងកាន់តែពេញចិត្តជាមួយគេ។

«លោកក៏សង្ហារដូចរាល់ដងដែរ» ស្រីស្រស់និយាយដោយឈោងដៃទៅកាន់ដៃ Yibo ដែលនៅលើតុ។

«ពួកយើងញ៉ាំអ្វីសិន ចាំបន្តរឿងល្អរបស់យើង ល្អទេ?» Yibo កាន់ដៃស្រីស្រស់តវិញរួចលើកដៃហៅអ្នកបម្រើមករៀបចំអាហារដែលគេបានកុម្ម៉ង់រួចរាល់ហើយនោះ។

បន្ទាប់ពីបញ្ចប់ការញ៉ាំអាហាររបស់អ្នកទាំងពីររួចមក រាងស្ដើងនិងរាងក្រាសបានឱបថើបគ្នានៅក្នុងបន្ទប់ VIP នៃសណ្ឋាគារផ្កាប្រាំយ៉ាងរោលរ៉ាល ហើយស្រីស្រស់ចាប់ផ្ដើមដោះសម្លៀកបំពាក់របស់ Yibo និងខ្លួនឯងចេញ បន្ទាប់មកពេលវេលាដ៏មានក្ដីសុខរបស់មនុស្សប្រុសស្រីមួយគូនេះក៏បន្ដរហូតគ្រប់យ៉ាងបានសម្រេចទៅតាមគម្រោងការរបស់ Yibo។
___________រងចាំអានភាគបន្ត_________


សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Onde as histórias ganham vida. Descobre agora