Part 7 (1/2) ភាគ៧ (១/២):ទទួលយក

933 67 1
                                    

Yibo បើកភ្នែកដឹងខ្លួនពីការដេកដែលគេមិនដឹងថាខ្លួនឯងដេកលក់តាំងពីពេលណានោះ រួចក៏ឃើញថាខ្លួនឯងដេកនៅក្នុងបន្ទប់បងប្រុស Zhan ដែលមានរាងក្រាសរបស់ Zhan ដេកនៅក្បែរ ហើយស្នាមញញឹមរបស់គេក៏មានឡើងមកលើផ្ទៃមុខនៅពេលដែលគេដឹងថាបងប្រុស Zhan មិនបានរត់ចេញពីគេ។

«បងកុំទៅចោលខ្ញុំណា ខ្ញុំសុំទោសរាល់ទង្វើរគ្រប់យ៉ាងដែលខ្ញុំបានធ្វើលើបង» Yibo យកដៃទៅស្ទាបថ្ពាល់របស់ Zhan ដេកលង់លក់មិនដឹងថាគេប៉ះថ្ពាល់ខ្លួននោះឡើយ ហើយ Yibo ក៏បែរទៅមើលនាឡិកាដែលដាក់នៅលើតុរួចក៏ឃើញថាម៉ោងទើបតែ ៤ ទៀបភ្លឺប៉ុណ្ណោះ។

«គេងបន្តទៅណា ខ្ញុំទៅរៀបរយខ្លួននិងចេញទៅទិញរបស់របរមកទុកក្នុងផ្ទះបន្ថែមសិន» Yibo ថើបថ្ងាស់ Zhan មួយខ្សឺត ហើយក៏ក្រោកដើរចេញពីក្នុងបន្ទប់ចូលបន្ទប់ទឹកក្នុងបន្ទប់គេ រួចចេញពីក្នុងខុនដូទៅកាន់ម៉ាតដែលនៅក្បែរនេះទិញរបស់របរដែលចាំបាច់បណ្ដើរផ្ទៀងមើលម៉ោងបណ្ដើរព្រោះតែគេខ្លាចថាបងប្រុស Zhan ក្រោករកគេមិនឃើញ ហើយក៏ប្ដូរចិត្តចង់រត់ចេញពីក្នុងខុនដូ។

បន្ទាប់ពីទិញរួចរាល់ហើយ Yibo ប្រញាប់ដើរត្រឡប់មកវិញយ៉ាងត្រហេបត្រហបយ៉ាងសន្ទះសារនៅក្នុងជណ្ដើរយន្ត ហើយចុចលេខកូដបន្ទប់សុនដូស្ទើមិនត្រូវ តែពេលគេបើកទ្វាចូលមកដល់ខាងក្នុងគេក៏ភ្ញាក់ផ្អើលបើកភ្នែកធំៗសម្លឹងមើលអ្នកដែលអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ។

«ឯងត្រឡប់មកវិញហើយមែនទេ?» Zhan ដែលអង្គុយនៅលើសាឡុងសួរទៅកាន់ Yibo ដែលឈរស្ងៀមនៅខាងមុខទ្វារចេញ។

«...»

«ហេតុអីក៏មិនចូលមក? នៅឈរត្រង់នោះធ្វើអីទៅ?» Zhan និយាយបន្តដោយក្រោកដើរទាំងជើងជាប់ច្រវ៉ាក់ដែលវែងងជាងមុនល្មមអាចដើរមកអង្គុយនៅលើសាឡុងបានដោយ Yibo ជាអ្នកដាក់ឱ្យវាវែងមុនពេលចេញពីក្នុងខុនដូទៅទិញរបស់របរមុននោះទៅផ្ទះបាយដូចជាគ្មានរឿងអ្វីកើតឡើង។

«បងភ្ញាក់យូរហើយមែនទេ?» Yibo សួរដោយសម្លឹងមើលជើងរបស់ Zhan ដែលជាប់ច្រវ៉ាក់។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Opowieści tętniące życiem. Odkryj je teraz