Part 9 (2/2) ភាគ៩ (២/២): មាត់ចចក

656 49 3
                                    

ម៉ោង ១២ អាធ្រាត

ទីងតុងៗៗ

សំឡេងកណ្ដឹងខុនដូរបស់ Zhan បានបន្លឺឡើងមកធ្វើឱ្យរាងក្រាសដែលនៅក្នុងបន្ទប់ខ្លួនកំពុងតែលង់លក់យ៉ាងស្កប់ស្កល់បើកភ្នែកមិនចង់រួចដើរទៅបើកទ្វារមើលថាអ្នកណាមកចុចកណ្ដឹងទាំងកណ្ដាលអាធ្រាតបែបនេះ។

«សួរស្ដី» ហ៊ោស៊ៀង ញញឹមមិនសមដាក់ Zhan ដោយគ្រាហ៍ Yibo ដែលស្រវឹងជោកជាំឈរមិនចង់ជាប់ដី។

«គេផឹកអស់ប៉ុន្មានដបទៅហ្នឹង?» Zhan សម្លឹងមើលមុខ Yibo យ៉ាងហួសចិត្តរួចក៏បើកផ្លូវឱ្យ ហ៊ោស៊ៀង គ្រាហ៍មិត្តជើងល្អរបស់គេចូលក្នុងខុនដូដាក់ឱ្យដេកនៅលើសាឡុង។

«បើអ៊ីចឹងខ្ញុំត្រឡប់ទៅវិញហើយ»

«បាទ»

ហ៊ោងស៊ៀង ចេញពីក្នុងខុនដូដោយមាន Zhan ជូនចេញទៅ ហើយគេក៏ដើរចូលមកវិញសម្លឹងមើលសង្សារក្មេងរបស់ខ្លួនដែលដេកលក់ព្រោះតែភាពស្រវឹងយ៉ាងហួសចិត្ត តែក៏មិនអាចបណ្ដោយឱ្យគេដេកជាមួយសភាពបែបនេះដែរ។

«ទៅបន្ទប់ឯង ឬទៅបន្ទប់បងទៅនែ៎ក» Zhan ឈរសម្លឹងមើលបន្ទប់ខ្លួននិងបន្ទប់អ្នកកំលោះព្រោះពួកគេដេកបន្ទប់ឆ្លាស់គ្នារហូត។

«ទៅបន្ទប់ឯងល្អជាង លោកអើយ! ខ្លួនឱ្យធ្ងន់ដូចក្របី ចេះមកផឹកស្រវឹងនាំពិបាកគេអ៊ីចឹងទៅកើត» Zhan គ្រាហ៍ Yibo បណ្ដើររអ៊ូបណ្ដើរ។

ព្រូស!

Zhan ទម្លាក់រាងក្រាសទៅលើគ្រែស្ទើតែបាក់គ្រែ ហើយ Zhan ក៏ដោះសម្លៀកបំពាក់ឱ្យ Yibo ដើម្បីជូតខ្លួនឱ្យគេ តែក៏ត្រូវ Yibo ទាញ Zhan ទៅឱបជាប់ក្នុងដៃ។

«ឯងធ្វើស្អីហ្នឹង? លែងទៅ ហេតុអីក៏ឯងយំ?» Zhan រើចេញពីក្នុងដៃ Yibo ហើយក៏បានឃើញមុខសង្ហារជោកទៅដោយទឹកភ្នែក។

«បងមិនស្រឡាញ់ខ្ញុំទេ» Yibo បើកភ្នែកសម្លឹងមើលមុខ Zhan ដែលជ្រួញចិញ្ចើមមិនយល់ជាមួយពាក្យសម្ដីរបស់គេផងនិងហួសចិត្តផងនោះ។

«ឯងនិយាយស្អីហ្នឹង?»

«បងមិនស្រឡាញ់ខ្ញុំទេ ហ៊ិកហ៊ិក»

«លោកអើយ មកយំដូចជាក្មេងបែបនេះទៅកើត អ្នកណានិយាយស្អីមកមែនទេ? ប្រាប់បងមក» Zhan យកដៃអាវដេកយប់របស់ខ្លួនជូតទឹកភ្នែកឱ្យ Yibo រួចក៏យកដៃទៅក្រសោបមុខគេជាការលួងលោម។

«គ្មានអ្នកណានិយាយស្អីទេ ខ្ញុំឃើញដោយផ្ទាល់ភ្នែក បងមិនស្រឡាញ់ខ្ញុំទេ បើបងស្រឡាញ់ខ្ញុំ បងនិតាមប្រចណ្ឌខ្ញុំហើយ» Yibo ពេបមាត់រួចផ្កាប់មុខជាប់ពូកយំបន្ត។

«ឯងទៅផឹកចំស្រាទូចចិត្តមែនទេហ្អា៎?» Zhan គ្រវីក្បាលសើចហួសចិត្តជាមួយក្មេងប្រុសម្នាក់នេះ។

«បើឯងមិនឈប់យំទេ បងឈប់ស្រឡាញ់ឯងមែនហើយណា» Zhan ទម្លាក់សំឡេងយ៉ាងរាបស្មើរគំរាម Yibo ធ្វើឱ្យគេប្រញាប់ងើបមុខមកជូតទឹកភ្នែកចេញ ហើយក្រោកអង្គុយទាំងទប់ខ្លួនមិនចង់ជាប់។

«បងស្រឡាញ់ខ្ញុំពិតមែនទេ?» Yibo សួរទាំងសំឡេងនៅស្អកនៅឡើយ។

«ហ៊ឹម» Zhan ងក់ក្បាល។

«អត់ទេ ខ្ញុំមិនចង់បានបែបនេះទេ» Yibo ផ្ងារខ្លួនទៅក្រោយធាក់ដៃធាក់ជើងដូចជាក្មេង។

«បានហើយៗ បងស្រឡាញ់»

ជុប!

Zhan ចាប់ដៃដែលរញ៉េរញ៉ៃរបស់ Yibo ជាប់រួចនិយាយនៅពាក្យអ្វីដែលគេចង់បាន ហើយក៏ថើបគេមួយខ្សឺតចំថ្ងាស់មុនពេលទម្លាក់ខ្លួនដេកពីលើរាងក្រាសរបស់គេ ព្រោះ Zhan ក៏កំពុងតែងងុយផងក៏ដេកលក់នៅលើដើមទ្រូងរបស់ Yibo ដែលកំពុងញញឹមយ៉ាងសមចិត្តដែលអាចធ្វើឱ្យ Zhan ជឿថាគេស្រវឹងនោះ។

«ខ្ញុំស្រឡាញ់បងណាស់ បងប្រុស Zhan កុំធ្វើឱ្យខ្ញុំខូចចិត្តណា»

«ហ៊ឹម» Zhan ដែលពាក់កណ្ដាលដេកពាក់កណ្ដាលភ្ញាក់ឆ្លើយនៅក្នុងបំពង.ក ហើយអ្នកកំលោះទាំងពីរក៏ដេកលក់យ៉ាងមានក្ដីសុខ។
___________រងចាំអានភាគបន្ត_______

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Dove le storie prendono vita. Scoprilo ora