Part 5 (2/2) ភាគ៥ (២/២): អស់អំណត់

1K 62 0
                                    

ម៉ោង ១០ យប់...

ក្រាក!!!

សំឡេងទ្វារខុនដូបើកឡើងមកជាមួយរាងក្រាស់ដើរចូលមកទាំងទឹកមុខហត់ណឺយ ហើយក៏បែរទៅមើលមនុស្សប្រុសរាងក្រាសម្នាក់ទៀតដែលកំពុងឈរធ្វើម្ហូបនៅក្នុងផ្ទះបាយជាមួយស្នាមញញឹមមកកាន់ខ្លួនដោយជ្រួញចិញ្ចើមមិនយល់ថាហេតុអីក៏គេមកធ្វើម្ហូបទាំងយប់បែបនេះទៅវិញ។

«បងញ៉ាំអាហារពេលយប់ហើយឬនៅ?» Yibo លើកចានអាហារដែលគេដួសចេញពីឆ្នាំងមកដាក់លើតុដែលធ្វើឱ្យ Zhan តាមសម្លឹងមើលគេជាមួយទឹកមាត់ដែលលេបសើមបំពង.កមុនពេលតបជាមួយគេ។

«នៅទេ»

«បងទៅងូតទឹកប្ដូរសម្លៀកបំពាក់សិនទៅ ចាំចេញមកញ៉ាំជុំគ្នា»

ចប់ពាក្យសម្ដីរបស់ Yibo គេក៏ដើរចូលទៅក្នុងបន្ទប់ខ្លួនកាត់ Yibo ដោយមិនចង់ដកដង្ហើមព្រោះតែមុនពេល ឈឹង ចាក់ចេញទៅប្រកួតនៅក្រៅប្រទេស ២ ថ្ងៃមុននោះ គេបានប្រាប់ Zhan ឱ្យប្រយ័ត្នខ្លួនជាមួយ Yibo ព្រោះតែគេមិននៅគេមិនអាចមកជួយបងប្រុសគេម្នាក់នេះបានទេ ទើបគេត្រូវតែជួយខ្លួនឯងនៅក្នុងពេលមានអាសន្នហើយ។

បន្ទាប់ពីបញ្ចប់ការងូតទឹកប្ដូរសម្លៀកបំពាក់រួច Zhan ក៏ដើរចេញមកអង្គុយនៅតុបាយជាមួយកែវភ្នែកដែលសម្លឹងមើលស្នាមញញឹមចម្លែកៗរបស់ Yibo មិនដាក់ភ្នែកព្រោះតែគេគិតថាអាហារទាំងអស់ដែលនៅចំពោះមុខគេនេះ។

«បងមិនឃ្លានទេហ្អេ៎ស? ឆាប់ញ៉ាំទៅ» Yibo និយាយប្រាប់ Zhan ហើយក៏ដួចម្ហូបដែលគេធ្វើមកញ៉ាំគ្រប់មុខព្រោះតែគេដឹងថាបងប្រុស Zhan គេនេះមិនជឿគេនោះទេ។

«ឆ្ញាញ់ទេ?» Yibo សួរដោយទឹកមុខរាប់ស្មើ តែក៏ញញឹមឡើងមកវិញពេលដែល Zhan បែរមកមើលមុខគេ។

«ហ៊ឹម ឯងពូកែធ្វើម្ហូបណាស់» Zhan តបដោយញញឹមទាំងធ្វើខ្លួនមិនចង់ត្រូវ។

«ហ៊ឺស» Yibo សើចក្នុងបំពុង.ក ហើយក៏បន្តការញ៉ាំអាហាររបស់គេនិងបងប្រុស Zhan បន្តទៀត។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now