Part 11 (1/2) ភាគ ១០ (១/២): ជម្នះ

634 48 5
                                    

   បន្ទប់ដែលធ្លាប់តែមានសំឡេងអ៊ូអររបស់មនុស្សពីរនាក់ដែលស្រឡាញ់គ្នាពេញក្រអៅបេះដូងបានប្រែជាស្ងាត់បន្ទាប់ពីប្អូនប្រុសរបស់ Zhan បានដឹងរឿងមកទាមទារឲ្យគេបញ្ឈប់ទំនាក់ទំនងរបស់ខ្លួនជាមួយ Yibo បើគេមិនបញ្ចប់ទំនាក់ទំនងនេះគេនឹងបាត់បេះប្អូនប្រុសតែម្នាក់របស់ខ្លួន តែបើគេបញ្ចប់ទំនាក់ទំនងនេះគេនឹងបាត់បង់មនុស្សដែលគេស្រឡាញ់។ ពេលនេះ Zhan ដើរលើផ្លូវបំបែកដែលគេមិនអាចជ្រើដើរផ្លូវមួយណាបានឡើយ។

"ខ្ញុំនឹងនិយាយជាមួយគេ"

សុខៗ Yibo  ដែលអង្គុយនៅលើសាឡុងក្បែរ Zhan និយាយឡើងដោយដើរទៅទាញក្រៅក្បែរដៃគេមកពាក់។

"ឯងចង់និយាយអីជាមួយគេ?" Zhan ចាប់ដៃ Yibo  ជាប់រួចសម្លឹងមើលមុខតានតឹងរបស់គេ។

"ខ្ញុំ...នឹងនិយាយប្រាប់គេគ្រប់យ៉ាង" Yibo  ឱនមុខចុះនិយាយ។

"គេមិនស្ដាប់ឯងទេ"

ចប់ពាក្យសម្ដីរបស់ Zhan ប៉ុណ្ណោះ Yibo ក៏នៅត្រឹងមួយកន្លែងព្រោះមនុស្សដែលយល់ច្បាស់ពី ឈឹង ជាងគេនិយាយបែបនេះទៅហើយ តើគេជាអ្នកដទៃនេះអាចធ្វើអ្វីបានទៅ។

"គ្រប់យ៉ាងមកពីខ្ញុំ បើខ្ញុំមិនធ្វើបាបគេ គេក៏..."

"វាមិនមែនជាកំហុសរបស់ឯងទេ! គ្រប់គ្នាមានហេតុផលរបស់ខ្លួនក្នុងការធ្វើអ្វីមួយ ហើយឯងក៏គ្មានចេតនាអាក្រក់ដែលធ្វើរឿងទាំងអស់នោះឡើងមកដែរ" Zhan ក្រោកឈរនិយាយកាត់ Yibo ហើយក្រសោបមុខគេដើម្បីលួងលោមគេព្រោះតែពេលនេះអ្វីដែលសំខាន់គឺត្រូវតែចិត្តត្រជាក់នឹងរកវិធីមកដោះស្រាយ។

"ខ្ញុំ..."

"កុំនិយាយអី!" Zhan ប្រញាប់ខ្ទប់មាត់ Yibo ហើយក៏ញញឹមស្ងួតដាក់គេ។

"ពេលនេះពួកយើងត្រូវរកវិធីដោះស្រាយ មិនមែនមកបន្ទោសខ្លួនឯងបែបនេះទេ" Zhan និយាយបន្ត ហើយ Yibo ក៏ងក់ក្បាលយល់ស្របទាំងមុខស្ងួត។

"Yibo"

"បាទ" គេឆ្លើយដូចជាមនុស្សអត់បាយ។

"ពួកយើងទៅរកអីញ៉ាំខាងក្រៅល្អទេ?" Zhan សួរចប់ Yibo ក៏ងក់ក្បាល ហើយអ្នកទាំងពីរក៏កាន់ដៃគ្នាចេញមករកអីញ៉ាំតាមចិញ្ចើមផ្លូវនឹងមើលភ្លើងពណ៌តាមដងផ្លូងនិងអរគាខ្ពស់ៗ តែមើលមុខរបស់ Yibo ដូចជាមិនរីកដដែល ទើប Zhan ឱនទៅខាំរបស់ញ៉ាំរបស់គេធ្វើឲ្យគេធ្វើមុខឡឹងឡង់ដាក់ Zhan ដែលឈរសើចនឹងទឹកមុខគេ។

"ឆ្ងាញ់ទេ?" Yibo សួរដោយស្នាញញឹមបណ្ដើរជូតមាត់ឲ្យ Zhan បណ្ដើរ។

"ហ៊ឹម ឆ្ងាញ់" Zhan ងក់ក្បាលដោយមិនបាត់ស្នាមញញឹមព្រោះតែខ្លួនអាចធ្វើឲ្យ Yibo ញញឹមតាមគ្រោងការណ៍ហើយ។

"ថ្ងៃស្អែកខ្ញុំនឹងទៅជួបជាមួយ ឈឹង ដើម្បីនិយាយជាមួយគេ" Yibo និយាយទាំងញញឹមស្ងួតដាក់ Zhan។

"បាន បងសង្ឃឹមថាគេស្ដាប់ឯងចុះ" Zhan យល់ស្របព្រោះយ៉ាងណាក៏ពួកគេគ្មានជម្រើសអីក្រៅពីនេះស្រាប់ហើយ។

"តែមុខពេលថ្ងៃស្អែកមកដល់ខ្ញុំសុំកម្លាំងចិត្តខ្លះបានទេ?" Yibo ប្ដូរទឹកមុខពីមនុស្សសោកសៅមកជាមនុស្សខិលខូចដាក់ Zhan ហើយគេក៏បានត្រឹមញញឹមព្រោះតែមិនអាចខឹងជាមួយក្មេងប្រុសនេះបានសោះហើយ។

ជុប!

Zhan ថើបបបូរមាត់ក្មេងប្រុសល្បិចច្រើននេះបន្តិច ហើយក៏ងាកមើលឆ្វេងស្ដាំព្រោះសំណាងហើយដែលផ្លូវនេះមិនសូវជាមានមនុស្សច្រើនដើរកុំអីមានវីដេអូល្អចេញមនុស្សក្នុងប្រទេសមើលមិនខានទេ។

"តែប៉ុណ្ណោះទេឬ?" Yibo ពេបមាត់រកយំដាក់ Zhan។

"បើចង់បានច្រើនជាងនេះចាំត្រឡប់ទៅផ្ទះវិញ"

និយាយហើយ Zhan ក៏ដើរទៅមុខ Yibo ដែលឈរញញឹមខ្ចឹប ហើយក៏រត់តមពីក្រោយគេមក។
__________រង់ចាំអានភាគបន្ត______


Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Tempat cerita menjadi hidup. Temukan sekarang