Part 5 (1/2) ភាគ៥ (១/២): អស់អំណត់

1K 59 0
                                    

បន្ទាប់ពីថ្ងៃដែល Yibo បានធ្វើរឿងទាំងអស់នោះជាមួយស្រីស្រស់ ស៊ីវអឺ គេក៏បន្តទំនាក់ទំនងធម្មតាមិនធ្វើរឿងនោះទៀតរហូតមកដល់ពេលនេះវាបានកន្លងទៅជាង ១ សប្ដាហ៍ទៅហើយដែលធ្វើឱ្យ Yibo ចាប់ផ្ដើមធុញទ្រាញ់ជាមួយនាងព្រោះតែគេត្រូវរកលេសរត់គេចចេញពីកាលៈទេសៈដែលនាងចង់ប្រគល់រាងកាយនាងឱ្យគេនោះ ហើយមើលទៅនាងដូចជាមិនសូវខ្វល់ជាមួយបងប្រុស Zhan របស់គេនោះទេ តើនាងកំពុងតតែគិតថាកូនប្រុសតែម្នាក់របស់ត្រកូល វ៉ាង ម្នាក់នេះនឹងយកនាងធ្វើជាប្រពន្ធមែនទេ? ទើបធ្វើឱ្យ Yibo ចាប់ផ្ដើមកាត់ផ្ដាច់ទំនាក់ទមនងជាមួយនាងមួយរយៈដោយកុហកនាងថាគេមានការងារត្រូវធ្វើមិនអាចជួបនាងបាននោះទេ តែតាមការពិតគេនៅតែក្នុងបន្ទប់គេងរបស់គេក្នុងខុនដូតែប៉ុណ្ណោះ។

តុកៗៗ...

ពេលដែល Yibo កំពុងតែអង្គុយលេងហ្គេមនៅក្នុងបន្ទប់របស់គេសំឡេងគោះទ្វារបន្ទប់ក៏បានបន្លឺឡើងមកធ្វើឱ្យគេក្រោកដើរទៅបើកទ្វារ ហើយក៏ជ្រួញចិញ្ចើមឆ្ងល់ដាក់អ្នកដែលបានគោះទ្វារបន្ទប់របស់គេព្រោះតែមនុស្សម្នាក់នោះគឺ ហ៊ោស៊ៀង ដែលមកមិនប្រាប់គេ។

«ឯងមកធ្វើអី?» Yibo ដើរចូលមកអង្គុយលេងហ្គេមបន្តដោយមិនខ្វល់ជាមួយមិត្តគេដែលដើរតាមពីក្រោយគេមកទម្លាក់ខ្លួនដេកលើគ្រែគេយ៉ាងរំភើយ។

«យើមកថាឯងយ៉ាងម៉េចហើយ ហេតុអីក៏ប្រលែងចំណីនៅក្នុងមាត់ចោលបែបនេះ?» ហ៊ោស៊ៀង សួរធ្វើដូចជាមិនដឹងរឿងអ្វីបន្តិចសោះ។

«មកពីវាគួរឱ្យខ្ទើម ទើបយើងឈប់បន្តចង់ចាប់វាទៅ» គេតបដោយមិនដកភ្នែកចេញពីហ្គេម។

«បើអ៊ីចឹងឯងមានគម្រោងការណ៍អ្វីបន្តទៀតទៅ?» ហ៊ោស៊ៀង សួរទាំងដើរទៅអើតមើល Yibo លេងហ្គេមនោះ។

«យើងមិនដឹងទេ»

«ក្រែងឯងចង់ឱ្យមនុស្សម្នាក់នោះទទួលរងអារម្មណ៍ដូចជាឯងមិនអ៊ីចឹង?» ហ៊ោស៊ៀង សួរបន្ត។

«ហ៊ើយ! ចាញ់ហើយ» Yibo ដកដង្ហើមធំពេលដែលហ្គេមគេលេងបានចាញ់ ហើយក៏ក្រោកដើរទៅអង្គុយលើគ្រែដោយធ្វើមុខស្អុយ។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Όπου ζουν οι ιστορίες. Ανακάλυψε τώρα