Part 12(2/2) ភាគ ១២(២/២) សៃវៀនយកចិត្ត

846 47 2
                                    

ពេលវេលានៃការរងចាំរបស់ Yibo និង ឈឹង បានមកដល់ អ្នកកំលោះទាំងពីរឈរនៅលើសៃវៀនប្រដាល់នៅក្នុងក្លឹបបង្ហាញប្រដាល់ដែល ឈឹង ហើយមានក្រុមអ្នកប្រដាល់ដែលនៅក្នុងក្លឹបនិង ហ៊ោស៊ៀង ដែលមកមើលមិត្តខ្លួនជំនួស Zhan ដែលកំពុងនៅមើលសិស្សប្រលងមិនអាចមកបាន។

"បើឯងចាញ់ ឯងត្រូវចាកចេញពីបងប្រុសយើង" ឈឹង និយាយទងសំឡេងនិងទឹកមុខមាំ។

"អ្វីដែលយើងនិយាយហើយ យើងមិនដែលភ្លេចទេ ហើយឯងក៏ត្រូវចាំពាក្យសម្ដីដែលឯងបាននិយាយជាមួយយើងដូចគ្នា" Yibo ត្រៀមខ្លួនជាស្រេចក្នុងការប្រកួតមួយនេះ។

"កុំភ័យអី ព្រោះតែឯងគ្មានថ្ងៃឈ្នះយើងទេ" ឈឹង ញញឹមចង់មាត់ឌឺដងដាក់ Yibo។

"កុំនិយាយច្រើនពេក ចាញ់ឬឈ្នះពួកយើងមិនទាន់ដឹងទេ"

និយាយចប់ការប្រកួតក៏ចាប់ផ្ដើមឡើងយ៉ាងក្តៅគគុក ហើយ Yibo ទ្រមខ្លួនមិនស្ទើរ ប៉ុន្តែគេក៏នៅតែតស៊ូទ្រាំព្រោះតែជ័យជំនះលើកនេះគេអាចទទួលបានមនុស្សដែលគេស្រឡាញ់មកនៅក្បែរខ្លួន ហើយលើកនេះក៏មិនមែនជាឧបសគ្គដំបូងដែលគេត្រូវឆ្លងកាត់ដូចគ្នា ដោយសារតែមានឧបសគ្គច្រើនទៀតដែលគេត្រូវឆ្លងកាត់។

"ឯងនៅទ្រាំទៀតឬ?" ឈឹង សួរ Yibo ដែលបែកមុខបែកមាត់ ហើយជើងទាំងពីរស្ទើរតែទ្ររាងកាយគេឱ្យឈរមិនចង់កើត។

"ទោះបីយើងស្លាប់ក៏មិនព្រមចាញ់ឯងដែរ" Yibo ខាំមាត់សម្លឹងមើល ឈឹង។

"Yibo បានហើយ! ឈប់ទៅ" សំឡេងរបស់ Zhan ធ្វើឱ្យអ្នកកំលោះទាំងពីរនៅលើសៃវៀនប្រញាប់បាយទៅមើលគេ។

"បងប្រុស Zhan"

ចប់ត្រឹមប្រយោគនេះ Yibo ការដួលបាត់ស្មារតី ហើយ Zhan ក៏ប្រញាប់រត់ឡានទៅត្រកងរាងក្រាស់ដែលមានស្នាមរបួសនៅគែមមាត់ ចិញ្ចើម និងឆ្អឹងថ្ពាល់ដោយក្នុងចិត្តស្ទើរតែខ្ទេចខ្ទាំពេលដែលបានឃើញសភាពមនុស្សជាទីស្រលាញ់របស់ខ្លួនក្លាយទៅជាបែបនេះដោយសារតែចង់នៅក្បែរគេ។

"ឯងមិនគួរដៃធ្ងន់ដល់ថ្នាក់នេះទេ ឈឹង" Zhan សម្លឹងមើលមុខប្អូនប្រុសខ្លួនឯងដោយទឹកភ្នែករលីងរលោង។

"ខ្ញុំមិនបានដៃធ្ងន់ទេ វាជាការប្រកួត មានរបួសជារឿងធម្មតា បងមិនចាំបាច់បារម្ភដល់ថ្នាក់នេះទេ គេមិនស្លាប់ដោយសារតែរបួសប៉ុណ្ណឹងទេ" ឈឹង ឱបដៃជ្រួញចិញ្ចើមនិយាយដោយមិនមើលមុខបងប្រុសខ្លួន។

"ឯងនឹងសប្បាយចិត្ត បើសិនជាបងបែកជាមួយគេ មែនទេ?" Zhan ក្រោកឈរនិយាយដោយសំឡេងរាបស្មើរ។

"..." ឈឹង បានត្រឹមសម្លឹងមើលមុខបងប្រុសដោយគ្មានពាក្យអ្វីត្រូវនិយាយតបវិញ។

"ឯងមិនខុសពីម៉ាក់ ឈឹង"

"កុំយកខ្ញុំទៅប្រដូចជាមួយគាត់" ឈឹង ប្រញាប់ស្រែកដាក់បងប្រុសដោយកំហឹង ហើយក្ដាប់ដៃយ៉ាងណែន។

"សាកគិតឡើងវិញទៅ ឯងនឹងដឹងថាពេលនេះឯងមិនខុសពីគាត់ទេ" Zhan លេបទឹកភ្នែកនឹងភាពឈឺចាប់ព្រមទាំងសម្ពាធរបស់គេចូលក្នុងពោះវិញ រួចជួយ ហ៊ោស៊ៀង គ្រា Yibo ចេញពីលើសៃវៀនទៅកាន់មន្ទីរពេទ្យ។ ចំណែក ឈឹង នៅឈរស្ងៀមទាំងទឹកភ្នែកហូរជោកថ្ពាល់។

"ខ្ញុំចាញ់ហើយ"

ឈឹង ទម្លាក់ខ្លួនដេកនៅលើសៃវៀនសម្លឹងមើលពិដានជាមួយស្នាមញញឹមព្រោះតែគេចាញ់ដោយអស់ចិត្ត។ គេដឹងហើយថាមនុស្សចង្រៃម្នាក់នោះអាចធ្វើឲ្យបងប្រុសរបស់គេមានក្ដីសុខនឹងសុភមង្គលបាន ដូច្នេះហើយគេគ្មានអ្វីត្រូវបន្តបង្ករបញ្ហាឲ្យពួកគេទៀតទេ។
__________រង់ចាំអានភាគបន្ត_______
#thanks you for reading

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now