Part 12 (1/2) ភាគ ១២ (១/២): សៃវៀនយកចិត្ត

668 48 3
                                    

យប់ឡើង...

បន្ទាប់ពីចំណាយពេលនៅនិយាយគ្នាជាមួយ ហ៊ោស៊ៀង និងឲ្យគេជួយការងារខ្លះក៏យប់ល្មម ហើយ Yibo ក៏ត្រឡប់មកខុនដូវិញ តែគេនៅឈរទ្រាំងត្រែងខាងមុខមិនព្រមចូលក្នុងទាល់តែសោះ។

"ឯងមិនចូលទេហ្អេ៎ស?" Zhan ដែលទើបនឹងត្រឡប់មកពីទិញរបស់ខ្លះនៅខាងក្រៅក៏សួរ Yibo ពេលដែលបានឃើញគេឈរតែមត្រុំចង់ចូលបន្តិចចង់រត់ចោលខុនដូបន្តិច។

"គឺ... បងទើបមកពីណាហ្នឹង?" Yibo ប្ដូរប្រធានបទរួចសម្លឹងមើលថង់ដែលនៅក្នុងដៃរបស់ Zhan។

"ទើបមកពីទិញរបស់ខ្លះ ឯងចូលក្នុងទេ?" Zhan លើកថង់ក្នុងដៃបង្ហាញ Yibo ហើយក៏សួរបញ្ជាក់ម្ដងទៀត។

"ចូលតើ" Yibo សើចមិនសមដាក់ Zhan ហើយក៏យកសោមកចាក់បើកទ្វារចូលមកក្នុងខុនដូ។

"ឈឹង ដាល់ឯងមែនទេ?" Zhan ដើរចូលផ្ទះបាយយករបស់ដែលគេបានទិញដាក់ចូលក្នុងទូទឹកកកបណ្ដើរសួរ Yibo បណ្ដើរ ហើយក៏ដើរទៅឈរទល់មុខ Yibo ដែលឈរស្ងៀមមិននិយាយអ្វី។

"ឈឺខ្លាំងទេ?" Zhan អង្អែលកន្លែងដែលត្រូវប្អូនប្រុសខ្លួនដាល់ Yibo ដោយដកដង្ហើមធំ។

"មិនឈឺទេ អូយ!" Yibo ស្រែកភ្លាមៗពេលដែល Zhan សង្កត់កន្លែងជាំនៅឆ្អឹងថ្ពាល់របស់គេព្រោះ Zhan ដឹងថាគេកុហក។

"មិនឈឺ អ៊ីចឹងកុំស្រែក" Zhan ដើរទៅអង្គុយនៅលើសាឡុងទាំងខឹងផងនឹងបារម្ភផង តែគេមិនដឹងថាត្រូវនិយាយ ឬធ្វើបែបណាជាមួយបញ្ហានេះនោះទេ។

"សុំទោស ខ្ញុំដឹងថាបងបារម្ភ ទើបខ្ញុំកុហកបងទៅ កុំខឹងនឹងខ្ញុំម្នាក់ទៀតអីណា" Yibo ដើរមកអង្គុយលើឥដ្ឋកាន់ដៃ Zhan ជាប់ទាំងរលើងរលោង។

"អ្នកណាថាបងខឹងទៀត ក្មេងល្ងង់ បងខឹងខ្លួនឯងទៅវិញទេដែលគ្មានដំណោះស្រាយអ្វីបន្តិចសោះ" Zhan យកដៃខ្ទប់មុខជាប់ទាំងតានតឹង ហើយ Yibo ក៏ទាញដៃគេមកក្ដោបជាប់ម្ដងទៀត។

"បងកុំបារម្ភអី ខ្ញុំមានដំណោះស្រាយហើយ" Yibo និយាយយ៉ាងម៉ឺងម៉ាត់ដាក់ Zhan។

"ឯងមានដំណោះស្រាយអ្វីទៅ?" Zhan ជ្រួញចិញ្ចើមដាក់ Yibo ពេលគេប្ដូរទឹកមុខបន្ទាប់ពីបានលឺសំណួររបស់ខ្លួននោះ។

"Yibo! ឯងមានដំណោះស្រាយអ្វីទៅ? ឆាប់ប្រាប់បងមក" Zhan តម្លើងសំឡេងដាក់ Yibo ដែលគេចវេះមិនហ៊ានមើលមុខខ្លួនចំនោះ។

"គឺ...ណ្ហើយចុះ! ខ្ញុំបានឲ្យ ហ៊ោស៊ៀង ណាត់ថ្ងៃជាមួយ ឈឹង ដើម្បីប្រកួតប្រដាល់គ្នា បើខ្ញុំឈ្នះខ្ញុំនឹងឲ្យគេយល់ព្រមទទួលយកខ្ញុំដោយគ្មានលក្ខខណ្ឌ ហើយបើខ្ញុំចាញ់ខ្ញុំនឹង..."

"ឯងនឹងចាកចេញពីបង ត្រូវទេ?" Zhan និយាយបញ្ចប់ប្រយោគ Yibo ដែលនិយាយមិនដាច់ស្រេច។

"..."

"ឯងកំពុងតែគិតអ្វី Yibo?! ឈឹង ជាអ្នកប្រដាល់ស្ដង់ដារ ចុះឯងនោះ?!" Zhan ចាប់ក្របួច.កអាវ Yibo ទាំងក្នុងចិត្តកាន់តែតឹងស្ទើរប្រេះ។

"តែខ្ញុំគ្មានជម្រើសទេ ហើយខ្ញុំក៏មិនទៅចោលបងដែរ" Yibo ព្យាយាមទប់ទឹកភ្នែករបស់ខ្លួនពេលដែលឃើញផ្ទៃមុខរបស់មនុស្សជាទីស្រឡាញ់ជោកទៅដោយទឹកភ្នែក។

"..."

"បងប្រុស Zhan ខ្ញុំគ្រាន់តែចង់បានការជឿជាក់ពីបងតែម្យ៉ាងមកលើខ្ញុំ បានទេ?" Yibo ឈោងដៃទៅជូតទឹកភ្នែកចេញពីថ្ពាល់ឲ្យ Zhan។

"ហ៊ើយ" Zhan និយាយអ្វីមិនចេញឡើយពេលនេះ ហើយគ្រប់យ៉ាងនៅក្នុងបន្ទប់ក៏ស្ងប់ស្ងាត់លឺតែសំឡេងខ្សឹកខ្សួលរបស់មនុស្សពីរនាក់ក្នុងបន្ទប់នេះប៉ុណ្ណោះ។
__________រង់ចាំអានភាគបន្ត______
#អរគុណសម្រាប់ការអាន

"ហ៊ើយ" Zhan និយាយអ្វីមិនចេញឡើយពេលនេះ ហើយគ្រប់យ៉ាងនៅក្នុងបន្ទប់ក៏ស្ងប់ស្ងាត់លឺតែសំឡេងខ្សឹកខ្សួលរបស់មនុស្សពីរនាក់ក្នុងបន្ទប់នេះប៉ុណ្ណោះ។__________រង់ចាំអានភាគបន្ត______#អរគុណសម្រាប់ការអាន

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now