Part 14 ភាគ១៤: ជម្រើសដំបូងគឺអ្នក

578 49 3
                                    

កន្លងផុតទៅជាង ២ សប្ដាហ៍ដែល Zhan និង Yibo រស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខបន្ទាប់ពីទទួលបានការយល់ស្របរបស់ ឈឹង ពីទំនាក់ទំនងរបស់ពួកគេ។ វាគ្មានអ្វីមានក្ដីសុខជាជាងបានរស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ដោយមានការដឹងលឺពីមនុស្សសំខាន់នៅក្នុងគ្រួសារទៅ។

"បងប្រុស Zhan ខ្ញុំទៅក្រៅហើយ!" Yibo ស្រែកប្រាប់ Zhan ដែលអង្គុយនៅក្នុងបន្ទប់គេងដោយគ្មានសម្លៀកបំពាក់និងមានស្នាមធ្មេញនិងស្នាមជាំក្រហមពេញដងខ្លួន។

"បើកឡានប្រយ័ត្នផង" Zhan ស្រែកប្រាប់ពីក្នុងបន្ទប់រួចក្រោកដើរទៅបន្ទប់ទឹកដើម្បីសម្រាកខ្លួន។

ទីងតុងៗ...

Zhan ដែលកំពុងតែងូតទឹកក៏អើតទៅមើលទ្វារដែលមានអ្នកចុចកណ្ដឹងដោយជ្រួញចិញ្ចើមឆ្ងល់។

"តើ Yibo ភ្លេចយកសោទៅមែនទេ? បានជាចុចកណ្ដឹងផ្ទះមិនព្រមចាក់សោបើកទ្វារចូលមកដោយខ្លួនឯងបែបនេះ" Zhan រុំកន្សែងពោះគោត្រឹមចង្កេះនិងអាវឃ្លុំមកពាក់ពីលើរួចហើយដើរចេញទៅបើកទ្វារ។

"តើឯងភ្លេចអ្វីមែនទេ?" Zhan ឈរស្ងៀមដោយទឹកមុខសម្លឹងមើលវត្តមានរបស់អ្នកម៉ាក់គេដែលសម្លឹងមើលស្នាមនៅលើរាងកាយរបស់ Zhan ទាំងមិនពេញចិត្ត។

"ហេតុអ្វីក៏ម៉ាក់មកទីនេះ?"

"ម៉ាក់មកមិនបានទេឬ?" ម៉ាក់របស់ Zhan ដើរចូលក្នុងខុនដូបណ្ដើរសម្លឹងមើលក្នុងខុនដូបណ្ដើរ។

"ខ្ញុំមិនបានមានន័យបែបនោះទេ តើម៉ាក់មានអ្វីនិយាយជាមួយខ្ញុំមែនទេ?" Zhan ដើរទៅសួរម៉ាក់គេដែលអង្គុយនៅលើសាឡុង។

"ការរស់នៅរបស់ឯងដូចជាស្រស់បំព្រងណាស់ តាមមើលពួកឯងមានក្ដីសុខណាស់ហើយ" ម៉ាក់របស់ Zhan មិនឆ្លើយជាមួយសម្ដីរបស់គេ តែបែរជានិយាយផ្លែផ្កាមកឲ្យគេរួចអង្គុយគង់ទាក់ខ្លាសម្លឹងមើលមកគេដោយកំហឹង។

"តើម៉ាក់ចង់បានអ្វី?" Zhan អង្គុយចុះលើសាឡុងទល់មុខម៉ាក់គេរួចសម្លឹងមុខគាត់ដោយគ្មានភាពភ័យខ្លាចជាមួយវត្តមានរបស់គាត់ឡើយ។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now