Part 7 (2/2) ភាគ៧ (២/២): ទទួលយក

910 60 3
                                    

បន្ទាប់ពីបញ្ចប់អាហារពេលព្រឹករួចហើយ Yibo ក៏អង្គុយមើលទូរទស្សន៍ ចំណែក Zhan សម្ងំនៅក្នុងបន្ទប់របស់ខ្លួនអស់ជាង ១ ម៉ោងដោយអង្គុយអានសៀវភៅដូចជាមិនខ្វល់ពីអ្វីទាំងអស់ ហើយក៏មានសារលោតចូលមកក្នុងទូរស័ព្ទដៃរបស់គេដោយអ្នកផ្ញើមកជា ស៊ីវអឺ តែគេមិនខ្វល់រួចក៏បន្តអានសៀវភៅបន្តទៀត។

ទីងតុងៗ!!!

សំឡេងកណ្ដឹងបានបន្លឺឡើងធ្វើឱ្យ Zhan ក្រោកបើកទ្វារចេញពីក្នុងបន្ទប់ឈរសម្លឹងមើល Yibo ដែលឈរបើកភ្នែកធំសម្លឹងមើល ស៊ីវអឺ ដែលឈរបើកភ្នែកធំសម្លឹងមើលមកគេដូចគ្នាដែលនោះ។

«Zhan» ស៊ីវអឺ ដើរកាត់ Yibo មកឱបគេដោយធ្វើដូចជាមិនស្គាល់ Yibo។

«ហេតុអីក៏អូនមកទីនេះ?» Zhan ទាញរាងស្ដើងតូចចេញពីខ្លួនរួចសួរដោយស្នាមញញឹមដែលធ្វើឱ្យ Yibo សម្លឹងមើលមកយ៉ាងខ្នើសចិត្ត តែគេក៏បានត្រឹមដើរមកអង្គុយនៅលើសាឡុងមើលទូរទស្សន៍បន្តដោយមិនចង់ពាក់ព័ន្ធជាមួយរឿងគូស្នេហ៍អ្នកផ្សេង។

«អូនបារម្ភពីបងហ្នឹងណា» ស៊ីវអឺ រលីងរលលោងទឹកភ្នែកដាក់ Zhan ដែលធ្វើឱ្យគេយកដៃទៅអង្អែលថ្ពាល់នាងថ្នមៗ។

«ត្រូវហើយ អូនមានមនុស្សដែលត្រូវណែនាំបងទេ» Zhan បែរទៅមើល Yibo ធ្វើឱ្យគេបែរមកចងចិញ្ចើមឆ្ងល់ដាក់ខ្លួន ចំណែក ស៊ីវអឺ វិញបានត្រឹមបើកភ្នែកធំសម្លឹងមុខ Zhan និង Yibo ឆ្លាស់គ្នា។

«បងនិយាយពីអ្វីហ្នឹង? អូនមិនយល់ទេ» ស៊ីវអឺ ចាប់ផ្ដើមធ្វើខ្លួនមិនត្រូវ ហើយ Yibo ក៏ក្រោកដើរមកឈរក្បែរនាងដោយញញឹមគែមមាត់យ៉ាងសប្បាយចិត្ត។

«បងគិតថាអូនបានស្គាល់គេហើយ ត្រូវទេ?» Zhan បន្ថែមធ្វើឱ្យ Yibo កាន់តែបានចិត្ត។

«អូនមិនស្គាល់គេទេ» ស៊ីវអឺ បដិសេធដោយមិនហ៊ានសម្លឹងមើលមុខ Yibo។

«ត្រូវហើយ ពួកយើងនៅជាមួយគ្នាមិនបានប៉ុន្មានយប់ ហើយប៉ុន្មានដងផង នាងប្រហែលជាមិនចាំខ្ញុំទេ»

«លោកនិយាយស្អីហ្នឹង?! Zhan អូនពិតជាមិនស្គាល់គេមែន បងកុំជឿពាក្យដែលគេនិយាយប្រាប់បងឱ្យសោះណា» ស៊ីវអឺ ស្រែកដាក់ Yibo ឡើងញ័រខ្លួនរួចប្រញាប់បែរមកចាប់ដៃ Zhan។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now