Part 8 (2/2) ភាគ៨ (២/២): បញ្ហាបន្ទាប់

734 43 3
                                    

ម៉ោង ១ ថ្ងៃត្រង់...

នៅក្នុងហាងកាហ្វេដែលមានរាងស្រីស្រស់របស់ស្ត្រីវ័យកណ្ដាលដែលជាម្ដាយរបស់ Zhan អង្គុយយ៉ាងស្ងប់ស្ងាត់សម្លឹងមើលទៅខាងក្រៅហាងរួចក៏បែរមកមើលមនុស្សប្រុសដែលទើបនិងដើរចូលមកអង្គុយនៅកៅអីទល់មុខគាត់រួចរុញរូបថត ៣-៤ សន្លឹកមកឱ្យគាត់ ហើយគាត់ក៏យកវាមកមើលទាំងជ្រួញចិញ្ចើមសម្លឹងមើលមនុស្សប្រុសម្នាក់នោះវិញ។

«នេះបានន័យថាយ៉ាងម៉េច?» ម្ដាយរបស់ Zhan សួរមនុស្សប្រុសដែលគាត់បានជួលឱ្យទៅតាមដាន Zhan និង Yibo ដើម្បីដឹងថាពួកគេមានបញ្ហាជាមួយគ្នាឬក៏អត់។

«នេះគ្រាន់តែជារូបធម្មតា តែបើលោកស្រីចង់បានរូបដែលពិសេសជាងនេះ ខ្ញុំគិតថាពយកយើងគួរនិយាយគ្នាពីតម្លៃបន្ថែម» មនុស្សប្រុសម្នាក់នោះញញឹមគែមមាត់ដាក់ម្ដាយ Zhan ហើយគាត់ក៏បន្ធូរដង្ហើមធំបន្តិចមុនពេលទាញលុយចេញមកហុចឱ្យគេបន្ថែម។

«អ្នកស្រីពិតជានិយាយគ្នាស្រួលមែន» និយាយរួចគេក៏យកសំបុត្ររូបថតមកឱ្យគាត់មើល។

«នេះ...»

«តាមមើលកូនប្រុសរបស់អ្នកស្រីនិងកូនប្រុសរបស់ស្វាមីអ្នកស្រីអាចនិងមានទំនាក់ទំនងគ្នាលើសពីបងប្អូនហើយ» មនុស្សប្រុសម្នាក់នោះនិយាយបន្ថែមពីលើរូបថតដែលគេថតបានពេលដែលតាម Zhan និង Yiob ចេញមកខុនដូរមកដើរលេងនិងចូលមើលកុនរួចថើបគ្នានោះ។

«Zhan អើយ Zhan» ម្ដាយរបស់ Zhan គ្រវីក្បាលទាំងហួសចិត្ត។

«ខ្ញុំគិតថាការងារខ្ញុំអស់ហើយ មែនទេ?» មនុស្សប្រុសម្នាក់នោះសួរបញ្ជាក់ទាំងដឹងមុខរួចទៅហើយ។

«ឯងទៅបានហើយ» ម្ដាយ Zhan យកដៃទ្រក្បាលដែលចាប់ផ្ដើមឈឺខ្ទោកៗ។

«អ៊ីចឹងលាហើយលោកស្រី»

បន្ទាប់ពីមនុស្សប្រុសម្នាក់ចេញទៅផុត ម្ដាយរបស់ Zhan ក៏ទាញទូរស័ព្ទដៃខលទៅរកកូនប្រុសរបស់ខ្លួនដោយក្នុងចិត្តពេលនេះចាប់ផ្ដើមក្ដៅខ្លាំងណាស់ ហើយក៏សម្រួលសំឡេងធម្មតាដើម្បីនិយាយជាមួយកូនប្រុសដោយមិនឱ្យគេដឹងថាខ្លួនបានបញ្ជូនមនុស្សតាមដានគេ។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now