Part 2 (1/2) ភាគ២ (1/2): អន្ទាក់ (ដាក់ទន្សាយ)

1.4K 87 0
                                    

អាកាសធាតុនាពេលថ្ងៃត្រង់ដ៏សែនល្អបានឲ្យបញ្ហាដែល Zhan មិនចង់ប្រឈមមុខបានចាប់ផ្ដើមឡើងដោយគេមិនអាចប្រកែកបាន ហើយគេបានត្រឹមទទួលយកវាមកដាក់ក្បែរខ្លួនជាមួយរបាំងមុខដែលគេត្រូវពាក់ដើម្បីការពារខ្លួននោះ ព្រោះម៉ាក់របស់គេបានឲ្យកូនប្រុសតែម្នាក់របស់ត្រកូល វ៉ាង មករស់នៅខុនដូជាមួយគេបន្ទាប់ពីគេជូនម៉ាក់ខ្លួនចូលទៅរស់នៅភូមិគ្រឹះត្រកូល វ៉ាង នោះ។

ហ៊ើយ! កម្មណាស់ខ្ញុំ (Zhan គិត)

"នោះជាបន្ទប់របស់ឯង បងនៅមិនទាន់បានរៀបចំទេ ព្រោះឯងរើមកលឿនពេក" Zhan ជួយយកឥវ៉ាន់ yibo ចូលក្នុងខុនដូ ហើយចង្អុលទៅបន្ទប់របស់អ្នកម៉ាក់គេធ្លាប់ស្នាក់នៅប្រាប់ម្ចាស់បន្ទប់ថ្មី។

"មិនអីទេ ខ្ញុំអាចរៀបចំខ្លួនឯងបាន សូមទោសផងដែលមករំខានបងបែបនេះ" yibo បើកទ្វារមើលខាងក្នុងបន្ទប់ហើយបែរមកញញឹមស្រស់ដាក់ Zhan ជាមួយកែវភ្នែកចចកឃ្លានចំណី។

"មិនអីទេ" Zhan ញញឹមដោយក្នុងចិត្តស្អប់ក្មេងរឿងច្រើននេះស្ទើស្លាប់ទៅហើយ។

"តាមពិត បើបងទៅរស់នៅក្នុងភូមិគ្រឹះត្រកូល វ៉ាង ក៏ល្អ ព្រោះទីនេះវាក៏រៀងតូច មិនសមជាមួយបងទេ" yibo សម្លឹងមើលជុំវិញខ្លួនរួចបែរមកសម្លឹង Zhan ជាមួយទេកមុខឌឺដងដាក់គេ តែ Zhan ក៏បានត្រឹមញញឹមទាំងក្នុងចិត្តដឹងច្បាស់ណាស់ថាអាក្មេងនេះតាមខ្លួនមកមិនមែនមានបំណងល្អនោះទេ។

"នេះជាញើសឈាមបង វាសាកសមបំផុតហើយសម្រាប់បង អូ! យប់នេះបងមិនបានមកផ្ទះទេ" Zhan មើលម៉ោងនាឡិកាដៃ ហើយញញឹមឌឺដងតបទៅ yibo វិញ។

"បងទៅណា?!" yibo ប្រញាប់សួរដោយជ្រួញចិញ្ចើម។

"បងសន្យាជាមួយមិត្តស្រីបងទៅដើរលេងនឹងមើលផ្កាយពេលយប់នៅសមុទ្រជាមួយនាង បងត្រូវទៅហើយ" Zhan និយាយចប់ក៏លើកដៃស្ដាំលា yibo ទុកឲ្យគេឈរក្ដាប់ដៃយ៉ាងណែនសម្លឹងមើលទ្វារដែលបានបិទបន្ទាប់ពីមនុស្សដែលគេតាមស្រឡាញ់រហូតក្លាយជាបងប្រុសចុងគេទៅមានក្ដីសុខជាមួយមនុស្សស្រីណាក៏មិនដឹងនោះ។

បាំង!!!

"របស់ដែលយើងចង់បាន កុំសង្ឃឹមថាមានអ្នកមកដណ្ដើមបានឲ្យសោះ" yibo ដាល់ជញ្ជាំងមួយដៃជាមួយពាក្យសម្ដីនិយាយទាំងខាំធ្មេញរួចទាញទូរស័ព្ទចុចខលទៅមិត្តរបស់គេ។

"អឺ! គឺយើង យើងមានរឿងឲ្យឯងជួយ..."

សុំស្លេសឈុតនឹងសិនបែរមកមើល Zhan ដែលបើកឡានមកឈប់នៅខាងមុខខុនដូមួយទៀតមិនឆ្ងាយពីខុនដូរបស់គេ ហើយក៏មានមនុស្សស្រីស្រស់ស្អាតដូចតារាម៉ូឌែលដើរចូលមកអង្គុយក្នុងឡាន Zhan នឹងថើបមាត់គេយ៉ាងសប្បាយចិត្តទៀតផង (គូស្នេហ៍គេ😒)។

"អូនចាំយូរទេ?" Zhan ដកបបូរមាត់ពីមិត្តស្រីគេ ហើយសួរជាមួយស្នាមញញឹមនឹងដៃអង្អែលក្បាលនាងថ្នមៗ។

"មិនយូរទេ" ស្រីស្រស់ក្រវីក្បាលតិចៗដាក់ Zhan ហើយឡានក៏បើកចេញទៅសម្ដៅគោលដៅដែលពួកគេបានកំណត់រួចជាស្រេចនោះ។

"ម៉ាក់របស់បង..." ស្រីស្រស់ឈប់និយាយដោយក្រែងចិត្ត Zhan។

"មិនអីទេ សួរមក" Zhan បែរទៅញញឹមដាក់នាង ហើយឈោងដៃទៅកាន់ដៃតូចស្រលូនរបស់នាង។

"គាត់ពិតជាចុះអេតាស៊ីវិលជាមួយលោក វ៉ាង សេដ្ឋីប្រចាំប្រទេសពិតមែនឬ?" ស្រីស្រស់ធ្វើមុខមិនជឿដាក់ Zhan ដែលទឹកមុខមិនសូវជាល្អប៉ុន្មាននោះ តែខំញញឹមដាក់នាង។

"មែនហើយ" Zhan ឆ្លើយដោយសម្លឹងមើលផ្លូវ។

"អូនមិនគួរសួរទេ" ស្រីស្រស់ទម្លាក់ទឹកមុខចុះ។

"មិនអីទេ កុំធ្វើមុខអ៊ីចឹងអី ថ្ងៃនេះជាថ្ងៃខួបទំនាក់ទំនង (anniversary) របស់ពួកយើង រឿងមិនល្អកុំនិយាយអី ល្អទេ?" Zhan ប្ដូររឿងនិយាយធ្វើឲ្យស្នាមញញឹមរបស់ពួកគេមានឡើងវិញ។
__________រងចាំអានភាគបន្ត__________

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now