part 3 (1/2) ភាគ ៣ (១/២): មាត់អន្ទាក់

1.1K 68 0
                                    

បន្ទាប់ពីអង្គុយនៅបា (ហាងស្រា) នោះផឹកអស់ចិត្តហើយ Yibo ក៏ត្រឡប់មកបន្ទប់សណ្ឋាគារវិញដោយមាន ហ៊ោស៊ៀង ជាអ្នកគ្រាហ៍យ៉ាងលំបាកលំបិនទម្រាំបានមកដល់បន្ទប់ដាក់ឲ្យគេដេកលើគ្រែ។

"ហ៊ើយ យើងថាហើយថាទៀតកុំឲ្យចិត្តក្ដៅនៅតែមិនស្ដាប់ ដល់ពេលលំបាក មកលំបាកយលងនេះទៅវិញ ស៊ាំមែន" ហ៊ោស៊ៀង ឈរច្រត់ចង្កេះរអ៊ូរទាំព្រោះចង្កេះគេស្ទើរតែបាក់ទៅហើយ។

"យើងគួរធ្វើយ៉ាងម៉េចជាមួយអន្ទាក់ដែលឯងឲ្យយើងរៀបទៅហ្អា៎?" ហ៊ោស៊ៀង ដាក់គូទអង្គុយលើគ្រែក្បែរអ្នកកំលោះដោយកំពុងស្ត្រេសគិតអ្វីមិនចេញ មិនដឹងថាត្រូវរៀបចំអ្វីមិនទាល់តែសោះ។

"អា bo! យើង... ហ៊ើយ! ណ្ហើយចុះ" ហ៊ោស៊ៀង ក្រោកដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនមុនពេលដេកតាមទម្លាប់មនុស្សប្រុសស្អាតបាតរបស់គេ។

ស្អែកឡើង...

ពន្លឺព្រះអាទិត្យបានបញ្ចេញរស្មីជះចូលក្នុងបន្ទប់ដែលមានរាងក្រាស់កំពុងតែដេកដោយគ្មានពាក់អាវបង្ហាញសាច់ដុំនឹងស្បែកសរលោងរបស់គេឲ្យជញ្ជាំងបន្ទប់មើល ហើយអ្នកកំលោះក៏ប្រែខ្លួនចេញពីពន្លឺទៅម្ខាងទៀត តែក៏មានអារម្មណ៍ថាដូចជាមានអ្នកណាកំពុងសម្លឹងមើលគេ ទើបគេប្រឹងបើកភ្នែកមើល។

"អូយ! អាហ៊ោស៊ៀង ឯងមកអង្គុយស្អីត្រង់នេះ?!" Yibo ភ្ញាក់ជាមួយមិត្តគេដែលមកអង្គុយសម្លឹងមុខគេដោយក្នុងដៃមានកាន់ចានអាហារពេលព្រឹក។

"យើងអង្គុយត្រង់នេះយូរហើយ ឯងពេលណាងើបទៅ? យើងប្រញាប់ត្រឡប់ទៅរៀបចំគម្រោងការឲ្យឯងផង" ហ៊ោស៊ៀង បន្តញ៉ាំអាហារពេលព្រឹករបស់គេបណ្ដើរនិយាយបណ្ដើរ។

"អឺ! យើងងើបហើយ ឲ្យយើងដេកបន្តក៏ដេកមិនលក់ដែល បើឯងមកបំផ្លិចបំផ្លាញអារម្មណ៍ដេកយើងអស់ហើយនោះ" Yibo ក្រោកដើរទៅបន្ទប់ទឹកទាំងគ្មានអាវមានតែខោដោយអារម្មណ៍ធុញថប់។

"យើងមិនបានធ្វើស្អីផង" ហ៊ោស៊ៀង ធ្វើមុខហួសចិត្តដាក់ទ្វារបន្ទប់ទឹក។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now