Part 13 ភាគ ១៣: អំណោយមកដល់ផ្ទះ

715 49 6
                                    

បន្ទាប់ពីបញ្ជូន Yibo មកដល់មន្ទីរពេទ្យ Zhan អង្គុយកំដរគេជាមួយអារម្មណ៍មិនស្ងប់ព្រោះតែគេមិនដឹងថា ឈឹង គិតបែបណាជាមួយបងប្រុសដែលរើមនុស្សអាក្រក់នៅក្នុងភ្នែករបស់គេដោយរំលងគេដែលជាប្អូនខ្លួន។

«បងកំពុងតែគិតអ្វីហ្នឹង?» Yibo ដែលដេកមើលមុខរាបស្មើនិងតានតឹងរបស់ Zhan ក៏សួរឡើងមកដោយមិនសប្បាយចិត្តដូចគ្នា។

«គ្មានគិតអីទេ ឯងយ៉ាងម៉េចហើយ?» Zhan ប្ដូរប្រធានបទរួចសម្លឹងមើលស្នាមរបួសនៅលើផ្ទៃមុខគេ។

«ខ្ញុំមិនអីទេ» Yibo ឱនមុខចុះជាមួយស្នាមញញឹមរាបស្មើ។

«កើតអី?» Zhan សួរពេលដែលឃើញថា Yibo ដកដង្ហើមធំមិនឈប់ (ធ្វើខ្លួនពិបាកជាង Zhan ដែលមិនទាន់ដោះស្រាយជាមួយប្អូនប្រុសហើយទៀត)។

«ខ្ញុំចាញ់ហើយ គេប្រាដកជាមកនាំបងចេញពីខ្ញុំ» Yibo ងើយមើលមុខ Zhan ទាំងរលីងរលោងទឹកភ្នែក។

«...»

Zhan អង្គុយស្ងៀមមិននិយាយអ្វីបានត្រឹមដកដង្ហើមធំ ហើយក្នុងបន្ទប់ក៏ស្ងាត់គ្មានសំឡេងបន្តទៀត រហូត Zhan និយាយឡើងមក។

«រឿងនោះមិនអាចកើតឡើងទេ»

«???»

Zhan និយាយរួច Yibo សម្លឹងមើលមុខគេទាំងមិនយល់ពីន័យដែល Zhan និយាយមកកាន់ខ្លួនដោយទឹកមុខជឿជាក់បែបនេះ។

«បានហើយសម្រាកទៅ» Zhan រុញរាងក្រាស Yibo ឱ្យដេក ហើយទាញភួយសន្លប់ឱ្យគេត្រឹមទ្រូង។

«បងមកគេងកំដរខ្ញុំបានទេ?»

មិនចាំបាច់ឆ្លើយ Zhan ក៏ដើរឡើងទៅលើគ្រែដេកក្នុងភួយជាមួយ Yibo ដែលញញឹមយ៉ាងកក់ក្ដៅនិងធូរទ្រូងដោយមិនដឹងថាមកពីមូលហេតុអ្វី ប៉ុន្តែអ្វីដែលគេដឹងនៅពេលនេះគឺរក្សាពេលវេលាជាមួយបងប្រុស Zhan របស់គេឱ្យបានល្អ។

ស្អែកឡើយ...

Yibo បើកភ្នែកក៏បានឃើញថាម្ចាស់ស្នហ៍ខ្លួនមិនបាននៅក្បែរគេមានតែណូតដែលបានសរសេរថា «បងទៅទិញអាហារពេលព្រឹកមកឯង កុំរកបងអី» ទើប Yibo ញញឹម ហើយដាក់ណូតចូលទៅក្នុងហោប៉ៅអាវរួចក្រោកដើរចូលទៅក្នុងបន្ទប់ទឹកលប់មុខដោយមិនខ្វល់អ្វីព្រោះតែបន្ទប់ពេទ្យនេះជាបន្ទប់វីអាយភី អ៊ីចឹងហើយគ្មានទៅឈឺក្បាលជាមួយអ្នកណាមករំខានឡើយ។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now