Part 6 (1/2) ភាគ៦ (១/២): មិនប្រាកដ

1K 61 1
                                    

ថ្ងៃថ្មីបានចូលមកដល់ ហើយពន្លឺព្រះអាទិត្យបានេះជះចូលមកក្នុងបន្ទប់ទទួលភ្ញៀវដែលមានរាងក្រាសរបស់ Yibo ដែលគ្មានអាវកំពុងតែអង្គុយក្ដោបក្បាលយ៉ាងតានតឹង ហើយក៏ក្រោកដើរចូលទៅក្នុងបន្ទប់ដែលនៅខាងក្រៅបែរខ្នងសម្លឹងមើលកញ្ចក់ រួចក៏ឃើញថាខ្នងរបស់គេមានស្នាមក្រចកស្ទើរតែសុះខ្នងទៅហើយ តែគេមិនខ្វល់ជាមួយវាឡើយ។

Yibo លប់មុខ ហើយទាញអាវមកពាក់មុនពេលដើរចូលទៅក្នុងបន្ទប់របស់ Zhan ដែលមានរាងក្រាស់កំពុងតែដេកយ៉ាងស្កប់ស្កាល់ជាមួយទឹកមុខស្លេកស្លាំងដោយគ្មានសម្លៀកបំបាក់នៅជាប់ខ្លួនមានតែភួយដែលសន្ដប់ត្រឹមដើមទ្រូងនិងមានច្រវ៉ាក់ជាប់ជើងទុកមិនឱ្យគេរត់ពេលដែលភ្ញាក់ដឹងខ្លួន។

«ហេតុអីក៏គាត់នៅតែដេកមិនទាន់ក្រោកបែបនេះ?» Yibo ដើរទៅអង្គុយក្បែរ Zhan ហើយយកដៃទៅស្ទាប់ថ្ងាស់ដែលក្ដៅដូចជាភ្លើងរបស់គេ។

«ចង្រៃយ៎!»

Yibo ប្រញាប់ក្រោកទៅយកចេញពីក្នុងបន្ទប់ទៅយកប៉ង់បិទថ្ងាស់បន្ថយកម្ដៅមកបិទឱ្យ Zhan ហើយស្លៀកពាក់ឱ្យគេដោយកែវភ្នែកព្រួយបារម្ភសម្លឹងមើល Zhan មិនដាក់ភ្នែក រួចឈោងដៃទៅអង្អែលថ្ពាល់បងប្រុស Zhan គេថ្នមៗដោយក្នុងចិត្តគេពេលនេះឡើងវិលវ៉ល់អស់ហើយ គេមិនដឹងថាពេលនេះគេពេញចិត្ត ឬពិបាកចិត្តដែលឃើញបងប្រុស Zhan គេធ្លាក់ខ្លួនបែបនេះនោះទេ។

«ហ៊ើយ!»

Yibo ដកដង្ហើមធំរួចហើយក៏ក្រោកដើរចេញទៅទិញថ្នាំនិងត្រឡប់មកវិញចូលផ្ទះបាយដាំបបរទុកឱ្យ Zhan ពេលដែលគេដឹងខ្លួន ហើយ Yibo ក៏ដើរចូលទៅអង្គុយក្នុងបន្ទប់រងចាំមើលពីអាការៈរបស់ Zhan បើសិនជាមានអ្វីខុសប្លែកគេនឹងខលហៅដុកទ័រប្រចាំខ្លួនគេមកទីនេះតែម្ដង។

កន្លះម៉ោងក្រោយមក...

Yibo ដេកលក់ដោយមិនដឹងខ្លួននៅកែមគ្រែ ហើយ Zhan ក៏ដឹងខ្លួនទាំងគ្មានកម្លាំងបន្តិចសោះ រួចសម្លឹងមើលជុំវិញខ្លួនក៏បានឃើញមនុស្សដែលធ្វើឱ្យគេក្លាយទៅជាបែបនេះនិងជាមនុស្សតែម្នាក់ដែលបំផ្លាញភាពជាមនុស្សប្រុសពេញលេញរបស់គេធ្វើឱ្យគេខាំមាត់ខំប្រឹងក្រោកចុះពីលើគ្រែ ទើបគេដឹងថាជើងរបស់ខ្លួនជាប់ច្រវ៉ាក់ ហើយសំឡេងច្រវ៉ាក់បានធ្វើឱ្យ Yibo ភ្ញាក់ដឹងខ្លួននិងប្រញាប់ដើរទៅជាប់ដៃ Zhan ទាំងទឹកមុខពោពេញដោយកំហឹង។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now