Part 2 (2/2) ភាគ ២ (២/២): អន្ទាក់ (ដាក់ទន្សាយ)

1.2K 80 0
                                    

បន្ទាប់ពីចំណាយពេលបើកឡានយូរគួរសម ទីបំផុតគូស្នេហ៍ Zhan ក៏មកដល់ឆ្នេរសមុទ្រស្រូបយកខ្យល់អាកាសបរិសុទ្ធនឹងស្ដាប់សំឡេងរលករបស់សមុទ្រដែលបក់មករកឆ្នេរមិនដាច់នោះបានធ្វើឱ្យបញ្ហាក្នុងចិត្យរបស់ Zhan រសាត់ទៅតាមខ្យល់ ហើយស្នាមញញឹមរបស់គេក៏ផុសឡើងមក ពេលបែរទៅឃើញស្រីស្រស់ដែលជាគូស្នេហ៍របស់ខ្លួនរត់សម្ដៅមករកជាមួយភាពសប្បាយរីករាយនៅលើផ្ទៃមុខរបស់នាង។

បន្ទាប់ពីចំណាយពេលបើកឡានយូរគួរសម ទីបំផុតគូស្នេហ៍ Zhan ក៏មកដល់ឆ្នេរសមុទ្រស្រូបយកខ្យល់អាកាសបរិសុទ្ធនឹងស្ដាប់សំឡេងរលករបស់សមុទ្រដែលបក់មករកឆ្នេរមិនដាច់នោះបានធ្វើឱ្យបញ្ហាក្នុងចិត្យរបស់ Zhan រសាត់ទៅតាមខ្យល់ ហើយស្នាមញញឹមរបស់គេក៏ផុសឡើងមក ពេលបែរទៅឃើញស្រីស្រស...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"បងមើលចុះអាកាសធាតុល្អណាស់" ស្រីស្រស់កាន់ដៃ Zhan ឲ្យសម្លឹងមើលទៅផ្ទៃសមុទ្រតាមនាង តែគេមិនបានមើលទៅផ្ទៃសមុទ្រនោះទេ គេសម្លឹងមើលផ្ទៃមុខស្រីស្រស់ដែលជាមនុស្សស្រីគេស្រឡាញ់គ្មានអ្នកណាអាចចូលមកជំនួសបានឡើយ ហើយក្ដីសុខបានបង្ហាញឡើងមកលើផ្ទៃមុខរបស់គេតែម្ដង។

"ពួកយើងធ្វើអ្វីមុនល្អទៅ?" ស្រីស្រស់បែរមកពេបមាត់ដាក់ Zhan ដែលធ្វើឲ្យគេកាន់តែក្នាញ់ជាមួយនាង។

"អូនចង់ធ្វើអ្វីមុនទៅ?" Zhan ឈោងដៃទៅអង្អែលថ្ពាល់ស្រីស្រស់ថ្នមៗដោយភាពកក់ក្ដៅក្នុងចិត្ត។

"ពួកយើង..."

និយាយបានប៉ុណ្ណោះស្រីស្រស់ក៏អូសដៃ Zhan រត់ទៅរកទឹកសមុទ្រ ហើយបាចទឹកសមុទ្រដាក់គេ រួចពួកគេក៏បាចទឹកដាក់គ្នាទៅមកនឹងរត់ដេញចាប់គ្នាពេញឆ្នេរសមុទ្រដោយធ្វើឲ្យមនុស្សគ្រប់គ្នាដែលគ្មានគូនៅទីនោះច្រណែនជាមួយពួកគេ។

"Zhanៗ បងមើលនេះ អូនសំបកខ្យងនៃពណ៌ស្អាតណាស់" ស្រីស្រស់បង្ហាញសំបកខ្យងដែលនាងរើសបានឲ្យ Zhan មើល ហើយគេក៏ជ្រួញចិញ្ចើមព្រោះវាមើលទៅដូចជាគ្មានអ្វីស្អាតផង វាមានពណ៌ដូចតែសំបកខ្យងទូទៅសោះ។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now