P 4: គេមកធ្វើអី??

7.2K 536 0
                                    


[ ថ្ងៃថ្មី ]

« ហ្អឹម » ជេហីក្រហឹមដើមក.បម្រាស់ខ្លួនបែរទៅម្ខាងបន្តិច រួចត្របកភ្នែកក៏ចាប់បើកឡើងម្ដងបន្តិចៗ ។

« នេះ ខ្ញុំនៅទីណា?? » នាងក្រមុំងើបអង្គុយយ៉ាងរហ័ស ទីនេះជាកន្លែងណា? គេមកកន្លែងនេះបានយ៉ាងមិច?? នាងក្រឡែកមើលជុំវិញបន្ទប់ឃើញថាមានតែគេម្នាក់ឯង ចុះប្អូនគេនៅឯណា???

« ថេយ៍?! ថេយ៍ នៅឯណា?? » ថាហើយ នាងក៏រហ័សងើបចេញពីគ្រែយ៉ាងលឿន រត់សម្ដៅទៅទ្វារបន្ទប់ រួចចុះទៅខាងក្រោមដល់ទីតាំងដែលគេនិងប្អូនធ្លាប់អង្គុយតែបែរជាមិនឃើញ ។ នាងចាប់ផ្ដើមភ័យខ្លាំងហើយ ព្រោះមិនឃើញប្អូនខ្លួន មិនដឹងថាគេបាត់ទៅណាហើយទេ ។

« បងស្រី » ថេយ៉ុងដើរចុះមកដល់ខាងក្រោមហៅអ្នកជាបងស្រី នាងក្រមុំឃើញដូចនេះក៏រត់ទៅអោបអ្នកជាប្អូន គេភ័យសឹងស្លាប់ទៅហើយ ស្មានតែបាត់ថេយ៉ុងហើយតើស៎!!!

« យើងទៅផ្ទះវិញទៅ »ថេយ៉ុង

« អឹម »

ផ្ទះវីឡាដែលមានទំហំធំល្មម នាយតូចនិងបងស្រីដើរលបៗទៅខាងក្នុង ព្រោះខ្លាចអ្នកជាម្ដាយដឹង ! សន្យាជាមួយគាត់ថានឹងមកវិញមុនម៉ោង12pm តែបែរជាដាច់យប់មិនមកផ្ទះទៅវិញ នេះបើគាត់ដឹងលែងបានដើរលេងមិនខាន មិនថាយប់ឬថ្ងៃទេដឹងតែអត់ហើយ ។

« ហ្អេម.... » លោកស្រីគីមដែលអង្គុយចាំលើសាឡុងក៏ក្រហឹមឡើង !គាត់ឃើញពួកគេតាំងពីនៅច្រកទ្វារមកម្លេះ ដោយសារតែយប់មិញហួសម៉ោងកំណត់ហើយ ទើបព្រឹកនេះគាត់មកអង្គុយចាំពួកគេមកវិញ ។

« ម៉ាក់ » នាងក្រមុំបន្លឺឡើងតិចៗល្មមអាច ថេយ៉ុងនិងគេអាចស្ដាប់បានតែប៉ុណ្នោះ តែវាក៏ជាសញ្ញាប្រាប់ថានឹងមានរឿងមិនល្អកើតឡើងមកលើពួកគេមិនខាន។ ពួកគេទាំងពីរក៏ដើរសម្ដៅទៅរកមនុស្សចាស់ដែលអង្គុយនៅសាឡុង រួចក៏អង្គុយចុះទល់មុខគាត់។

ក្រឡែកមកមើលនាយកម្លោះដែលកំពុងគេងផ្កាប់មុខនឹងពូកឯណេះវិញ ស៊កដៃរាលើពូកបន្តិច រួចក៏ងើបមើលជុំវិញខ្លួន ឃើញថាមិនមានក្មេងម្នាក់នោះគេងក្បែរគេទៀតទេ ! ដោយមិនចង់គិតច្រើននាយក៏ស៊កដៃយកកន្សែងមកបិទបាំងល្វែងខាងក្រោម មុននឹងដើរសម្ដៅទៅបន្ទប់ទឹក ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now