P 15: មានសង្សារឬនៅ??

6.1K 448 6
                                    


ស្បៃរាត្រីបានគ្របដណ្ដប់ផ្ទៃមេឃអោយប្រែជាងងឹតគ្មានពពក ពន្លឺព្រះចន្ទចែងចាំងយ៉ាងស្រទន់ មកប៉ះនឹងផ្ទៃលំហ ។ ថេយ៉ុងដើរទៅបន្ទប់គេងដូចសព្វមួយដង តែលើកនេះក៏រាងទាក់ទើរចិត្ត ដោយចិត្តមួយចង់បើក ឯចិត្តមួយទៀតបែរជាមិនចង់បើក! តែបើគេមិនបើកនាយច្បាស់ជាតាមសួររកហេតុផលហើយ ថាហេតុអ្វីបានជាមិនព្រមចូលទៅគេងក្នុងបន្ទប់គេមិនខាន ។

« មិនអីទេ គេធ្វើដើម្បីកូនតើស៎!! » ថេយ៉ុងតបឡើងប្រាប់ខ្លួនឯង ព្រោះគេហៅគេមកគេងទីនេះគឺគ្រាន់តែដើម្បីកូនប៉ុណ្នោះ មិនត្រូវគិតអ្វីផ្ដេសផ្ដាសទេ ថេយ៉ុងក៏លូកទៅមូលគន្លឹះទ្វារដើរចូលមកខាងក្នុង មុននឹងស៊កដៃរុញទ្វារបិទវិញ ។

« ឯងនៅធ្វើអីយូរម្ល៉េះ?? » នាយដែលកំពុងតែឈរអោបដៃរងចាំគេចូលមកក៏ចោទសួរទៅថេយ៍ គេខំឈរសម្លឹងទ្វារជិតមួយម៉ោងហើយ ថ្មើរនេះទើបតែមកដល់ នៅធ្វើអីខាងក្រៅយូរម្លេះ??

« អឺ...គ-គឺខ្ញុំទើបតែមកពីផ្ទះបាយ រកទឹកញុំាហ្នឹងណាស » ចប់សម្ដី ថេយ៉ុងក៏ញញឹមឡើង ការពិតគេមិនមែនទៅផឹកទឹកអ្វីទេ គេគ្រាន់តែមិនហ៊ានចូលមកតែប៉ុណ្នឹង ទម្រាំតែដាច់ចិត្តចូលមកគេឈរសម្លឹងទ្វារគិតយូរណាស់

« អញ្ចឹងឯងទៅគេងទៅ » ជុងហ្គុកស្រដីទៅអ្នកម្ខាង មុននឹងដើរតម្រង់ទៅសាឡុង ថេយ៉ុងក្រោយឃើញគេដើរទៅសាឡុង បែបនេះខ្លួនក៏បង្ហើបសំណួរឡើង ។

« លោកគេងលើសាឡុងទៀតឬ?? »

« អឹម »

« លោកមិនបាច់គេងលើសាឡុងក៏បានដែរ , ពួកយើងគេងជាមួយគ្នាទៅ!!» ជុងហ្គុកក៏ក្រលាសភ្នែកមកមើលគេបន្តិចទាំងចងចញ្ចើមមិនយល់ប្រយោគរបស់គេបន្តិច ជាពិសេសប្រយោគចុងក្រោយនេះតែម្ដង

« ខ្ញ-ខ្ញុំចង់មានន័យថា លោកអាចគេងលើពូកបាន ,លោកគេម្ខាងខ្ញុំគេងម្ខាង!! » ថេយ៉ុងតបដោយទាំងរដាក់រដុប មិនដឹងយ៉ាងមិចក្នុងខ្លួនចេះតែភ័យៗអោយតែនៅជាមួយនាយ ជាពិសេសគឺអារម្មណ៍ថាខ្លាចចិត្ត ឬ រអៀសចិត្តអី បែបនេះ ។

« ឯងជាអ្នកអោយខ្ញុំគេងទេណា៎ » ដោយស្ដាប់ការបកស្រាយរបស់ថេយ៉ុង គិតថាគេងម្នាក់ម្ខាង នាយក៏យល់ស្រប ព្រោះណាមួយគេក៏មិនចេះគេងលើសាឡុងអ្វីប៉ុន្មានទេ កន្លែងតូចក៏តូច ឈឺខ្នងក៏ឈឺ ថ្វីត្បិតតែសាច់ពូកទន់តែគេមិនទម្លាប់គេងនោះទេ ។ ថេយ៉ុងក៏ងក់ក្បាលតិចៗ ជុងហ្គុកក៏ដើរទៅគេងលើពូក យ៉ា!! ទីបំផុតគេបានគេងលើពូកវិញហើយ ស្រួលខ្លួនណាស់!!

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now