P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??

4.2K 293 14
                                    


៚ ពេលថ្ងៃត្រង់ ៚

ថេយ៉ុងអង្គុយនៅសាឡុងដៀងភ្នែកមើលតែម្រាមដៃរបស់ថេវ៉ុនទំនងដូចជាចង់ទារយ៉ាងមិចមិនដឹងទេ តែក៏មិនហ៊ានព្រោះតែជុងហ្គុកបានប្រគល់វាអោយទៅគេហើយ មើលចុះតម្លៃថ្លៃយ៉ាងនេះ សាកសមជារបស់គេច្បាស់ណាស់!!!

« អឹម ហ្អឹម*.... » ក្បាលក៏ចាប់ផ្ដើមឈឺតិចៗមកម្ដងទៀត ថេយ៉ុងក្រហឹមឡើងតិចៗព្រោះតែមានអារម្មណ៍ដូចជាមិនស្រួល

« Appa*កើតអី បាទ៎?? »

« Appaមិនអីទេ Appaទៅបន្ទប់ទឹកលុបមុខបន្តិចសិន ថេវ៉ុននៅអង្គុយទីនេះបន្តចុះ ចាំបន្តិចទៀតAppaមកវិញ » ស្របនឹងសមហដីថេយ៉ុងក៏លើកដៃស្រឡូនបិទកុំព្យូទ័រតបទៅកម្លោះតូចដែលកំពុងអង្គុយក្បែរនោះ ។

« បាទ៎ »

ថេយ៉ុងក៏ដើរទៅបន្ទប់ទឹកនៅជាន់នេះចំណែកឯថេវ៉ុនវិញក៏អង្គុយចាំ ។

« ហ្អឹម* យ៉ាងមិចនេះ?? » ថេយ៉ុងជ្រួញចញ្ចើមមិនពេញចិត្តដៃស្រឡូនកាន់សាច់ក្រណាត់អាវមកកាន់លើកស្រង់អោយពេញច្រមុះតែក៏មានអារម្មណ៍មិនល្អពេលបានស្រស់ចូលមកក្នុងច្រមុះ ។ បន្ទាប់ពីលុបលាងមុខរួចរាល់ហើយ ថេយ៉ុងក៏ដើរមកអង្គុយធម្មតាវិញ តែអង្គុយបានស្រួលមិចនឹងកើត ព្រោះតែគេនៅតែឈឺក្បាលជាពិសេសពេលបានហិតក្លិនទឹកអប់ប្រភេទនេះ ។


  ថេយ៉ុងដើរចូលក្នុងបន្ទប់ដើរទៅបើកទូរយកអាវថ្មីមួយសម្រាប់មក សឹមលើកដៃប្រឡេះឡេវអាវដែលនៅជាប់ខ្លួនគេចេញមួយៗ រួចក៏យកអាវថ្មីមកពាក់វិញ ។

« ហ្អឹម!!* »

  បន្ទាប់ពីផ្លាស់វារួចរាល់ហើយ ថេយ៉ុងក៏ចុះមកខាងក្រោមវិញ ជួនជាពេលដែលជុងហ្គុកត្រឡប់មកពីក្រុមហ៊ុនល្មម ។

« ថេយ៍អូនកើតអី?? » ដោយឃើញគេដើរចុះមកទាំងទឹកមុខមិនសូវស្រស់បស់ ជុងហ្គុកក៏ដើរទៅជិតសម្លឹងមើលមុខគេទាំងក្ដីបារម្ភ ។

« អូនគ្រាន់តែឈឺក្បាលបន្តិចប៉ុណ្នោះ »

« ឈឺក្បាល ចាំបងអោយចេនទិញថ្នាំអោយចុះ »

« អឹម »

បន្ទាប់ពីញុំាអាហារថ្ងៃត្រង់រួចរាល់ហើយ ថេយ៉ុងក៏ផឹកថ្នាំដែលជុងហ្គុកបានទិញមកអោយ ហើយពីនោះជុងហ្គុកក៏ទៅធ្វើការរបស់គេនៅក្រុមហ៊ុនបន្ត ចំណែកឯថេយ៉ុងនិងថេវ៉ុនក៏នៅផ្ទះ ។ ជុងហ្គុកមិនបានអោយថេយ៉ុងទៅធ្វើការតាំងតែពីព្រឹកមកម្លេះព្រោះគិតថាគេឈឺចង់អោយមានពេលសម្រាកច្រើន ចំណែកឯកម្លោះតូចថេវ៉ុនវិញសាលាគេក៏ដល់រដូវវ៉ាកងកន្លះខែ ទើបណាមួយថេយ៉ុងក៏ចង់នៅមើលថេវ៉ុនចឹងហើយបានជាគេព្រមនៅ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now