P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ

5K 396 9
                                    


« នៅជាអ្វី?? »

« ជាឥវ៉ាន់អ្នកប្រុសថេយ៍ ចាស៎ »

« ឥវ៉ាន់ខ្ញុំ??! »

« ចាស៎ , អ្នកប្រុសជុងហ្គុកជាអ្នកបញ្ជាអោយមនុស្សរបស់គាត់យកឥវ៉ាន់អ្នកប្រុសមក » ថេយ៉ុងហាក់ចងចញ្ចើមមិនយល់ ជាឥវ៉ាន់របស់គេ?? នេះ នាយចង់ធ្វើអីអោយប្រាកដ?? ។

មីនអាក្រោយឃើញថេយ៉ុងឈរស្ងៀមបែបនេះ នាងក៏ជម្លៀសខ្លួនយកឥវ៉ាន់របស់ថេយ៉ុងទៅខាងលើបាត់ ។

បន្ទាប់ពីបញ្ចប់អាហារពេលល្ងាចហើយរួចរាល់ថេយ៉ុងក៏សម្រេចចិត្តដើរចូលទៅរកបន្ទប់នាយសង្ហារ ដើម្បីសួរចង់ដឹងថាគេយកឥវ៉ាន់របស់ខ្លួនមកធ្វើអី ។

៚ តុក តុក ៚

« ចូលមក » ថេយ៉ុងក៏នើកទ្វារឡើងមកតាមសម្ដីនាយសង្ហារ ។

« លោក យកឥវ៉ាន់ខ្ញុំមកធ្វើអី?? »

« ចុះក្រែងថា មិនចេះពាក់អាវនៅក្នុងទូមិនចឹង នេះខ្ញុំខំយកពីផ្ទះរបស់ឯងមក »

« តែយកមកច្រើនយ៉ាងនេះ ខ្ញុំពិបាកជញ្ជូនទៅវិញណាស់ » គេឆែកមើលអស់ហើយ ឥវ៉ាន់ដែលនាយយកមក សឹងតែគ្រប់មុខតែម្ដងគ្មានខ្វះមួយមុខណាទេ នេះសង្ស័យតែនៅបន្ទប់ផ្ទះគេខាងនោះមានតែគ្រែគេងផងក៏មិនដឹង ។

« អ្នកណាថាអោយឯងបញ្ជូនវាទៅវិញ » នាយសង្ហារដើរមកជិតគេ ជ្រេញហោប៉ៅបង្ហាញរាងសង្ហារអោយអ្នកដែលឈរទល់មុខគេសម្លឹងមើលភ្លឹសៗ ។

« ឯងត្រូវនៅទីនេះរហូតទៅ »

   « ហេតុអី?? »

   « ក្នុងឋានៈជាAppaរបស់ថេវ៉ុន » អ្ហា!! ពិតហើយគេជាAppaរបស់ថេវ៉ុនច្បាស់ជាត្រូវនៅទីនេះហើយ ខ្លួននេះពិតជាចំមែន ហេតុអីមិនគិតពីចំណុចនេះសិន

    « តែចាំបាច់អី ជាបន្ទប់លោក?? » យ៉ា!! មើលសួរចុះ នេះគេល្ងង់ឬធ្វើល្ងង់អោយប្រាកដទៅ ។ សួរបែបនេះគេដែលឈរស្ដាប់ពិតជាហួសចិត្តណាស់

    « បើមិនជាបន្ទប់ខ្ញុំ ចង់អោយថេវ៉ុនដឹងការពិតឬយ៉ាងមិច?? »ថេយ៉ុងក៏ងក់ក្បាលយល់ស្រប ត្រូវហើយគេមិនអាចអោយអាល្អិតដឹងការពិតបាននោះ ព្រោះគេអាចនឹងខូចចិត្ត ជុងហ្គុកក៏រក្សារទឹកមុខធម្មតាមិនញញឹមមិនត្រេកអរ តែកុំគិតណា ថាគេមិនសប្បាយអរនោះ ក្នុងចិត្តគេអរស្ទើរស្លាប់ទៅហើយ រកឯណាបានទម្រាំយកលេសនេះមកចងគេបាននោះ ព្រួញមួយបាញ់បានសត្វពីរឯណោះ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now