P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??

5.6K 401 7
                                    


អាល្អិតនៅបន្តអង្គុយចាំកាយតូចនិងជុងហ្គុករហូតដល់ល្ងាចដោយមិនរអ៊ូឬត្អូញត្អែរអ្វីមួយម៉ាត់ទេ ។

« ចង់កុហកកូនឬយ៉ាងម៉េច?? » ជុងហ្គុកក្រោកចេញពីកៅអីដើរសម្ដៅទៅរកថេយ៉ុងស្របនឹងសម្ដីនិយាយចេញមក កែវភ្នែកទាំងគូត្របាញ់ទៅរកថេយ៉ុងធ្វើអោយគេភ័យដើរថយក្រោយពីមួយទៅមួយជំហាន តែគេកាន់តែថយនាយកាន់តែដើរមកកៀកបន្ថែម

« មិនមែនបែបនេះទេ ខ្ញុំគ្រាន់តែចង់ទៅតាមក្រោយតែប៉ុណ្នឹងឯង » កាយតូចឈរឈប់ជំហានតបឡើងទៅនាយ មិនមែនគេមិនចង់ទៅជាមួយទេ តែបើនៅទីនោះមិចនឹងមានខោអាវខ្លួនទៅ ចឹងហើយទើបគេចង់យកវាមួយឈុតទៅ នោះអី ។ តែជុងហ្គុកបែរជាមិនជឿ គិតថាគេចង់គេចទៅវិញ

« ចុះមិនឮកូននិយាយទេឬយ៉ាងមិច ថាចាំទៅជុំគ្នា!!! »

« គឺ~~~ » ថេយ៉ុងនិយាយដល់ត្រឹមនេះក៏ឈប់

« នៅគឺដល់ណាទៀត ថេវ៉ុនកំពុងចាំនៅហាង មកអោយលឿនមក » នាយថាហើយក៏ដើរចេញពីបន្ទប់អូសហ្វីសរបស់ខ្លួន

« លោក ឈប់ៗ~~ » ថេយ៉ុងខំស្រែកហៅនាយតាមក្រោយ រត់ទៅអោយកៀកនាយ តែគេបែរជាមិនមកតបនឹងខ្លួន ដោយនាយគិតតែពីដើរបោះជំហានទៅមុខធ្វើប្រងើយ ចំណែកឯថេយ៉ុងវិញដើរតាមសឹងមិនទាន់ ។

នាយចុចជណ្ដើរយន្តរងចាំបន្តិចរួចក៏ដើរចូលទៅខាងក្នុងដោយមានថេយ៉ុងតាមខ្លួនជាប់រហូត ។ ជំហានជើងវែងៗបោះទៅមុខញាប់ៗ ចេនកាលដែលឃើញបែបនេះ ក៏ឈរទទួលរងចាំហើយស្រេច  ។ ជុងហ្គុកដើរទៅអង្គុយខាងក្នុងឡាន ថេយ៉ុងឈររេរ៉ាក្បែរនឹងចេន ។

« សូមអញ្ចើញអ្នកប្រុស » ដោយឃើញកាយតូចនៅបង្អែរបង្អង់យូរ ចេនក៏និយាយឡើង ។ ថេយ៉ុងក៏ចូលទៅអង្គុយខាងក្នុងឡានជាមួយនាយសង្ហារ ដោយគេមិនហ៊ានអង្គុយក្បែរនាយនោះទេ តែសុខចិត្តអង្គុយជ្រុងម្ខាងងាកសម្លឹងមើលកញ្ចក់ឡានទៅវិញ ក្នុងចិត្តកំពុងតែបារម្ភ មិនដឹងថាពេលគេទៅទីនោះម្ដងទៀត តើនឹងមានអ្វីកើតឡើងលើគេទេ ។

[ ងុឺត ]

ឡានត្រូវបានឈប់ចត់នៅខាងមុនហាង អាល្អិតថេវ៉ុនស្ទុះស្ទារយ៉ាងរហ័សទៅរកមនុស្សធំដែលកំពុងតែចុះមក ។ គេរត់មកឈប់ជំហានចំពោះមុខថេយ៉ុង ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now