P 48: កាលណាAppaមកវិញ

5.7K 434 17
                                    


« ថេយ៍រួចរាល់ហើយនៅ?? »

« រួចរាល់ហើយ » ថេយ៉ុងក៏ដើរចេញមក

« អឹម ចឹងតោះទៅ »

  ៚ ភូមិគ្រឹះត្រកូល ចន ៚

ថេវ៉ុនក្រោយទ្វារឡានរបើកប្រញាប់រត់ចុះទៅឡើងលឿងស្លេវប្រៀបដូចកាំជ្រួច រកតែនាយស្រែកឃាត់មិនទាន់ ។ អាល្អិតទម្លាក់ថង់អាហារនឹងតុនៃបន្ទប់ផ្ទះបាយសឹមប្រញាប់រត់ទៅបន្ទប់វិញយ៉ាងរហ័សព្រោះខ្លាចលោកប៉ាស្ដីអោយដែលខ្លួនធ្វើជាខឹងងង៉ក់ដាក់ ។

  « រត់ទៅដល់ណាហើយ?? » ជុងហ្គុកតបឡើងងាកសម្លឹងទៅមើលថង់ដែលអាល្អិតទុកចោល រួចងាកទៅមើលបន្ទប់អាល្អិតក្រវីក្បាលហួសចិត្តបន្តិច

~ ក្រាក ~

« ប៉ាៗ~~ » អាល្អិតដែលកំពុងអង្គុយនៅសាឡុងមើលទៅទូរទស្សន៍ងាកមកមើលប្រភពសម្លេងបន្ទរឡើង ភ្លៅមាន់ ដំឡូងបំពងដែលកាន់នៅនឹងដៃក៏ស្រាប់តែធ្លាក់ចុះពីលើដៃ មុននឹងអាល្អិតសើចញឹមៗដាក់នាយទាំងមិនសូវសម យ៉ា!!! ការពិតគេលួចវាមួយប្រអប់មកញុំាសោះចឹងហើយបានជាខ្លាចនាយខឹង គេពិតជាក្បាលខូចមិនខុសមែន ។

« ហើយកាលគេង?? »

« អូនញុំាមិនទាន់អស់ទេ » នាយល្អិតតបទៅទាំងធ្វើទឹកមុខកំសត់ខ្លាចជុងហ្គុកដកមិនអោយញុំាទៀត ។

« នៅហាងញុំាមិនឆ្អែតទេឬយ៉ាងមិច?? » ញុំា!! ញុំា!! ញុំាគ្រប់ពេល ទើបតែញុំារួចសោះ ពេលនេះញុំាទៀតហើយ ។ ថេវ៉ុនពេបមាត់ក្រវីក្បាលតិចៗ

  « ញុំាហើយដុះធ្មេញរួចគេងឮទេ?? »

  « បាទ៎ » អាល្អិតតបទៅយ៉ាងមុតមាំ ប្រាកដហើយតែគេញុំាអស់ ច្បាស់ជាដុះធ្មេញចូលគេងហើយ ។ ថេវ៉ុននៅតែបន្តសម្លឹងមើលទូរទស្សន៍បន្តទើបជុងហ្គុកក៏សម្រេចជិតទ្វារបន្ទប់រួចដើរទៅបន្ទប់ខ្លួន ។

[  ~ភ្លឹប~ ] ថេវ៉ុនបិទទូរទស្សន៍មុននឹងដើរទៅបន្ទប់ទឹកដុះធ្មេញតាមបញ្ជាររបស់នាយព្រោះតែខ្លាចគេលែងទិញរបស់ឆ្ងាញ់អោយញុំាទៀត ។ ប្រមាណប្រាំនាទីក្រោយមកអាល្អិតថេវ៉ុនក៏ដើរចេញមកតម្រង់ទៅពូកសទន់ៗមុននឹងស្រវេស្រវ៉ាទាញភួយមកគ្រប់ដណ្ដប់លើដងខ្លួនមុននឹងសំងំគេយ៉ាងលង់លក់ព្រោះតែគេក៏ងងុយដែរ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now