P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី

5.7K 415 8
                                    


នាងក៏បន្តដើរទៅចាប់ដៃជុងហ្គុក ទាញគេអោយមកឈរក្បែរខ្លួន រួចញញឹមដាក់ថេយ៉ុងបន្ត ។

« ហេតុអីក៏អូនមិនដែលដឹងថា ជុងមានប្អូនប្រុស?? »

« គឺខ្ញុំគ្រាន់តែជាបងប្អូនជីដូនមួយគាត់តែប៉ុណ្នោះ »

« ចឹងឬ?? »

« បាទ៎ »

« បែបនេះក៏ល្អហើយ ពួកយើងគួរតែស្គាល់គ្នាអោយហើយទៅ , ខ្ញុំឈ្មោះថាជូលីត្រូវជាសង្សាររបស់បងប្រុសឯង ឯងអាចហៅថា បងស្រីក៏បាន » នាងតបឡើងស្របនឹងក្រសែភ្នែកសម្លឹងមើលកាយតូចថេយ៉ុងមិនដាក់ ក្មេងម្នាក់នេះស្អាតណាស់តើស បែបនេះឬបានជាលោកស្រីចនពេញចិត្តសម្បើមណាស់??!!!

« បាទ៎ បងស្រី »

« អ្នកប្រុសថេយ៍ ចាស៎ » មីនអាដើរមកក្បែរថេយ៉ុង សឹមពោលឡើងបង្អាក់បរិយាកាសពួកគេ មើលទៅកែវភ្នែកសង្សារដ៏សែនឆ្នាស់របស់នាយចៅហ្វាយដែលសម្លឹងមករកអ្នកប្រុសថេយ៉ុងរបស់ខ្លួន ហាក់ដូចជាមិនស្រួលមិចមិនដឹងទេ ។

« បាទ៎?? » ថេយ៉ុងងាកមុខមកមើលមីនអាបន្តិច មុននឹងពោលទៅកាន់នាង ។

« ខ្ញុំបានចម្អិនបបរអោយអ្នកប្រុសរួចរាល់ហើយ ពេលនេះអ្នកប្រុសគួរតែទៅពិសារទៅ ទុកត្រជាក់នឹងលែងឆ្ញាញ់ទេ ចាស៎ »

« ចាំខ្ញុំទៅញុំាចុះ » ថេយ៉ុងថាហើយក៏បញ្ជៀសខ្លួនដើរចេញបាត់ស្រមោល ដោយទុកអោយនាងនឹងនាយនៅទីនេះតែពីរនាក់

« អូនមក មិចមិនប្រាប់បង?? » ជុងហ្គុកប្រលែងដៃចេញពីការចាប់កាន់របស់នាង មុននឹងតបឡើងដោយការមិនពេញចិត្ត

« ចុះអូនប្រាប់រួចហើយតើស៎ ថាអូនចង់អោយបងភ្ញាក់ផ្អើល »

« អូនមកប៉ុន្មានថ្ងៃ?? »

« ជុង សួរបែបនេះ ហាក់ដូចជាចង់ដេញអូនទៅវិញឆាប់ៗហើយ » នាងនិយាយឡើង ស្របនឹងដៃស្រឡូនស្អាតទាំងគូរហ័សទៅចាប់ដៃគេ

« ... »

« អូនមកលេងសង្សារអូនមិនបានឬ?? បងមិនទៅរកអូន អញ្ចឹងហើយទើបអូនមករកបង » នាងតបដល់ប្រយោគនេះ ក្នុងចិត្តហាក់ខឹងនឹងថេយ៉ុងមួយរំពេច ព្រោះដោយសារតែគេម្នាក់គត់ ទើបធ្វើអោយជុងហ្គុកមិនព្រមទៅរកខ្លួន

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now