P 30: ក្មេងនេះប្រហើនណាស់!!!

5.1K 412 2
                                    


   [ ថ្ងៃថ្មី]

« យើងមិនទៅទេ »

<< ចឹងហ្អេស?? បើឯងមិនទៅវាគួរអោយស្ដាយណាស់ណា៎ >>

« នៅធ្វើបាបក្មេងម្នាក់នេះ សប្បាយជាង »

<< Wow!!! យើងនៅមិនទាន់ឃើញមុខក្មេងម្នាក់នោះច្បាស់នៅឡើយទេ ឯណាមើលសុំមើលតិចមើល៎ >>

« យើងគ្មានរូបទេ បើចង់មើលមកមើលទៅទីនេះមក ជុងមិនទាន់មកពីធ្វើការវិញទេ ឆាប់មក »

<< ទៅដល់ឥឡូវហើយ >>

ជូលីដកទូរស័ព្ទដែលផ្អឹបនឹងត្រចៀកចេញបន្តិច មុននឹងរេភ្នែកទៅសម្លឹងថេយ៉ុងដែលកំពុងតែទើបនឹងចេញពីផ្ទះបាយ

  « នែ៎ បន្តិចទៀត មិត្តភក្ដិយើងមក ឯងត្រូវបម្រើគេឮឬអត់?? »

« ហេតុអី ខ្ញុំមិនមែនអ្នកបម្រើឯណា?? »

« តែនេះជាផ្ទះសង្សារយើង អោយឯងជាអ្នកដទៃមកគេងហ្រ្វីៗមិនបានទេ អោយចេះក្រែងចិត្តគេផង »

« បាទ៎ » ថេយ៉ុងបានត្រឹមតែហើបមាត់និយាយយល់ស្រប ព្រោះនាងនិយាយត្រូវហើយ គេមិនមែនជាអ្វីនឹងគ្នាទេ នាងនឹងគេទេដែលមានទំនាក់ទំនងនឹងគ្នា ជុងហ្គុកអោយមកនៅទីនេះគឺទុកថាសំណាងហើយ

« ហេឡូ មិត្តសម្លាញ់ » រីស្សាដើរមកដល់ខាងក្នុងនិយាយរួសរាយ រាដៃដាក់អ្នកជាមិត្តបន្តិច មុននឹងអោបនាង

« អង្គុយសិនទៅ »

« នេះឯងដឹងទេ យើងសុខចិត្តមិនទៅពិធីជប់លៀងនោះទេ ដើម្បីមកមើលមុខក្មេងម្នាក់នោះ ចុះពេលនេះគេនៅឯណា?? »

« ចឹង ចាំយើងហៅគេអោយចុះ »

« នែ៎ ក្មេងបម្រេី »

« ក្មេងបម្រើឬ?? មុខមាត់សាច់ឈាមស្អាតបាតបែបនេះ យើងស្មានតែប្រពន្ធម្ចាស់ភូមិគ្រឹះតើស៎ ហាសហា៎ » នាងសម្លឹងទៅមើលថេយ៉ុងដែលកំពុងតែឈរនៅចំពោះមុខខ្លួន មុននឹងតបឡើងទាំងអស់សំណើចបន្តិច

« មានឯណាប្អូនប្រុសតើស៎ អូ មិនមែនទេ អ្នកបម្រើទើបសមជាង »

« ឯងឈ្មោះអី?? »

« គីម ថេយ៉ុង »

« នៅឈរដល់ណាទៀត ទៅយកទឹកអោយភ្ញៀវមក »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now