P 38:Appaងងុយគេងហើយ

6K 437 25
                                    


  ប្រមាណជាងមួយសប្ដាហ៍ក្រោយមកគ្រូពេទ្យក៏ធ្វើការអនុញ្ញាតអោយពួកគេបានចេញពីមន្ទីរពេទ្យបន្ទាប់ពីប្រាកដចិត្តថាសុខភាពAppaនឹងអាល្អិតថេវ៉ុនមិនអី ថេយ៉ុងគេក៏មិនចង់នៅទីនេះប៉ុន្មានដែរ ទើបគេសុំនាយចេញថ្ងៃនេះតែម្ដង ហើយនាយក៏យល់ព្រម

    ៚ ភូមិគ្រឹះត្រកូល ចន ៚

~ងុឺត~~ ឡានក៏បានឈប់ចតក្បែរភូមិគ្រឹះ ថេយ៉ុងបីអាល្អិតដែលកំពុងតែគេងលង់លក់ចូលទៅក្នុងភូមិគ្រឹះស្កឹមស្កៃមួយនេះ ។

« អ្នកប្រុស » មីនអារហ័សចំកោងខ្នងអោនគំនាបកាយតូចបន្តិច សឹមងើបមុខញញឹមឡើងហាក់ត្រេកអរជាខ្លាំង តែក៏ប្រទាក់ភ្នែកទៅនឹងសមាជិកថ្មីដែលកំពុងលង់លក់ក្នុងរង្វង់ដៃអ្នកជាAppaរបស់គេ

« គេឈ្មោះថាថេវ៉ុនណា បងស្រី » ថេយ៉ុងតបទៅមីនអាក្រោយឃើញនាងសម្លឹងមើលកាយល្អិតនោះ

« មីនអា យកឥវ៉ាន់ទៅទុកក្នុងបន្ទប់ »

« ចាស៎ អ្នកប្រុស » នាងលូកដៃទៅយកឥវ៉ាន់ពីនាយ មុននឹងដើរឡើងទៅបន្ទប់របស់ពួកគេទាំងពីរ

« ឯងបីគេយូរយ៉ាងនេះ ប្រាកដជាចុកដៃហើយ ចាំខ្ញុំជាអ្នកបីគេម្ដងចុះ »

« មិនអីទេ គេកំពុងតែគេងលក់ ខ្លាចថាអាចនឹងភ្ញាក់ » ថេយ៉ុងងាកមកនិយាយជាមួយនាយវិញ

« បើអ៊ីចឹង ឡើងទៅខាងលើទៅ »

« ចាំខ្ញុំមើលគេចុះ ឯងទៅងូតទឹកសិនទៅ »

« បាទ៎ » ថេយ៉ុងទម្លាក់អាល្អិតថេវ៉ុនទៅលើពូកយឺត សឹមដើរទៅយកកន្សែងពោះគោហួសបន្តទៅបន្ទប់ទឹក ដោយបន្សល់ទុកអោយជុងហ្គុកនៅអង្គុយមើលអាល្អិតដែលកំពុងតែគេងលើពូក

« អ្ហាយ៎...!!! » ថេយ៉ុងស្រែកភ្ញាក់មួយវ៉ាស បង្វែរការចាប់អារម្មណ៍របស់នាយមាឌធំភ្លែត

៚ តុក តុក ៚

« ឯងកើតអីឬ?? » ជុងហ្គុកសួរឡើងទាំងក្ដីបារម្ភ តើខាងក្នុងមានរឿងអីឬ??តើគេកើតអីឬ? នាយចង់តែទម្លុះចូលទៅខាងក្នុងភ្លាមៗទេ ចង់ដឹងថាគេមានរឿងអីអោយប្រាកដ ។

« ខ្ញុំមិនអីទេ » ថេយ៉ុងងើបឡើងឈរច្រត់ដៃនឹងឡាបូលាងដៃយឺតៗ ព្រោះខ្លាចរអិលដួលម្ដងទៀត មិញនេះដោយសារតែគេឈោងយកកន្សែងមិនប្រយ័ត្នទើបបណ្ដាលអោយរអិលដួល សំណាងហើយដែលមិនបែកក្បាលនោះ

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now