P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា

7.2K 504 4
                                    


« ហេតុអីក៏ធ្វើខ្លួនបែបនេះ?? » លោកស្រីគីម

« គឺមកពីខ្ញុំទេម៉ាក់ បើខ្ញុំមិនព្រមទៅជាមួយថេយ៍ រឿងនេះក៏គ្មានកើតឡើងដែរ » នាងបងប្រញាប់បកស្រាយហេតុផលអោយអ្នកជាម្ដាយស្ដាប់ ទាំងដឹងខ្លួនថាខុស

« ឳពុកក្មេងនេះគេទៅឬនៅ?? »លោកស្រីគីម គាត់ខំសម្រួលអារម្មណ៍ ពោលទៅកាន់ថេយ៉ុង

« គេមិនទាន់ទៅទេ ម៉ាក់ » ថេយ៉ុង

« ម៉ាក់នឹងទៅនិយាយជាមួយគេ » គាត់ថាហើយក៏ដើរចេញទៅសាលទទួលភ្ញៀវ ចំណែកឯថេយ៉ុងវិញក៏ភ័យខ្លាំងដែរ ព្រោះខ្លាចថ្ពាល់ដ៏រលោងស្អាតរបស់នាយកម្លោះត្រូវរេទៅម្ខាងដោយស្នាដៃម៉ាក់ខ្លួន

« ម៉ាក់ » ថេយ៉ុងរត់មករាំងអោយជុងហ្គុកព្រមទាំងចាប់ដៃម៉ាក់គេថ្នមៗ

« ថេយ៍មកនេះ »

« បាទ៎ » ថេយ៉ុងថាហើយក៏ដើរមកឈរក្រោយអ្នកជាម្ដាយ ទាំងក្នុងចិត្តកំពុងតែបារម្ភនាយកម្លោះ

« លោកស្រី » ជុងហ្គុកអោនគំនាបទៅអនាគតម្ដាយក្មេកបន្តិច រួចក៏តបទៅគាត់បន្ដ៖

« ខ្ញុំមកនេះ មកក្នុងនាមជាប៉ាក្មេងដែលនៅក្នុងផ្ទៃរបស់កូនលោកស្រី »

« តែបើលោកមិនចង់បានក្មេងនេះ មិនបាច់បង្ខំយល់ព្រមធ្វើជាប៉ាគេទេ »

« មិនមែនបែបនេះទេលោកស្រី ខ្ញុំនឹងទទួលខុសត្រូវលើថេយ៉ុង ក្មេងមិនអាចអត់ប៉ាបានទេ » ដោយសារតែគិតថានាយកម្លោះម្នាក់នេះនិយាយត្រូវ លោកស្រីគីមក៏តបឡើង

« ចុះលោកប្រុងទទួលខុសត្រូវលើថេយ៍យ៉ាងមិច?? »

« ខ្ញុំនឹងរៀបការជាមួយថេយ៍ » ថេយ៉ុងបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល ប្រុសម្នាក់នេះចេះនិយាយចេញមករួច រៀបការយ៉ាងមិច?? គេមិនទាន់ចង់មានប្ដីនៅអាយុក្មេងខ្ចីយ៉ាងនេះទេ ។

« ថេយ៍កូនគិតយ៉ាងមិច?? » លោកស្រីគីមងាកមកសួរថេយ៉ុង

« អឺ... គ្រាន់តែចុះអេតាសុីវិលបានទេ?? » ថេយ៉ុងតបឡើង គេមិនចង់អោយរឿងរញ៉េរញ៉ៃអីទេ ហើយម៉្យាងបើនិយាយអោយអាក្រក់ស្ដាប់ទៅ ក្មេងម្នាក់នេះកើតមក មិនមែនព្រោះតែក្ដីស្រលាញ់រវាងគេនឹងនាយកម្លោះឡើយ ចឹងហើយគ្រាន់តែក្រដាសអេតាសុីវិលមួយច្បាប់គឺវាគ្រប់គ្រាន់ហើយ ។ ចំណែកឯលោកស្រីគីមគាត់ក៏មិនជំទាស់អ្វីដែរ ព្រោះវាជាការសម្រេចចិត្តរបស់កូនគាត់ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now