ភាគបញ្ចប់

7.5K 535 72
                                    


ផ្ទៃមេឃពោរពេញដោយពពកសដុំៗ ព្រះអាទិត្យចាប់ឡើងបញ្ចេញពន្លឺក្ដៅខ្លាំង ។ ថេយ៉ុងកំពុងតែគេងដណ្ដប់ភួយលង់លក់ សន្លប់ជាច្រើនម៉ោងហើយ នៅមិនទាន់ដឹងខ្លួនទៀត ។

សំនៀងដូចជាទឹករលកបក់បោកមកល្ហៀងៗ រំខានដល់ត្រចៀកគេជាខ្លាំង គេបើកភ្នែកមកតិចៗសម្លឹងមើលជុំវិញខ្លួន ។ ពិតជាទឹករលកមែន ថេយ៉ុងច្រត់ដៃក្រោកឡើងបន្តិច

« ក្រោកហើយ ញុំាអីសិនទេ បងបញ្ចុក »

« អឹម »

« អូនឆ្អែតហើយ »

« បងនាំអូនមកទីនេះ ចុះប៉ាម៉ាក់បងនោះ?? »

« គាត់នៅចាត់ការក្នុងកម្មវិធី អាទិត្យក្រោយ ខួបអាពាពិពាហ៍ប៉ាម៉ាក់បងហើយ គាត់ប្រាកដជាមកលេងទីនេះដែរហើយ »

« ហើយចុះថេវ៉ុន?? »

« នៅជាមួយអាល្អិតជីហូ តែអាទិត្យក្រោយក៏មកជាមួយលោកប៉ាអ្នកម៉ាក់ដែរ »

« អឹម »

[[ ពេលល្ងាច ]]

ពន្លឺរស្មីប្រែជាពណ៌លឿងទុំ សម្លេងទឹករលកបក់បោកប៉ះនឹងខ្សាច់ ថេយ៉ុងអង្គុយផ្អែកខ្នងនឹងកៅអី ចៃដន្យក៏ឃើញក្មេងស្រីតូចម្នាក់គ្រងរ៉ូបក្រោមជង្គង់ដៃអោបតុក្កតាខ្លាឃ្មុំពេបមាត់ដើរតាមឆ្នេរខ្សាច់ងាកភ្នែកសម្លឹងចុះឡើង ទើបថេយ៉ុងក៏សម្រេចដើរទៅជិត

« វង្វេងលោកប៉ាអ្នកម៉ាក់មែនទេ ហ្អឹម?? » នាងតូចក៏ក្រវីក្បាល

« អូនអត់មានប៉ាម៉ាក់ទេ អូនវង្វេងអ្នកគ្រូ »

« ហ្អឹម គួរអោយស្រលាញ់ » ថេយ៉ុងបន្ទាបជង្គង់លើកដៃច្បិចថ្ពាល់ក្មេងស្រី ញញឹមរកគេក្រោយឃើញក្មេងម្នាក់នោះញញឹមស្ងេញមកខ្លួនវិញ ។

« ចាំបងជូនទៅរកអ្នកគ្រូចុះណា៎ »

« ចាស៎ » ថាចប់ ថេយ៉ុងក៏កាន់ដៃនាងតូចដើរតាមឆ្នេរខ្សាច់ដែលមានទឹករលកបក់បោករហូតដល់ឃើញស្រ្ដីចំណាស់ម្នាក់ញញឹមមករកពួកគេ ។

« នេះអ្នកគ្រូអូន ចាស៎ » នាងតូចងើយមកនិយាយជាមួយថេយ៉ុង គេក៏ញញឹមមកស្រាលៗមុននឹងប្រលែងដៃតូចៗរបស់នាង រួចនាងក៏ដើរមករកអ្នកគ្រូនាងវិញ

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now