P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ

5.4K 355 14
                                    


« ថេយ៍អូនរួចរាល់ហើយឬ?? » ជុងហ្គុកស្រែកសួរថេយ៉ុងដែលនៅក្នុងបន្ទប់ទឹក ព្រោះតែគេចូលយូរហើយនៅមិនទាន់ចេញមកវិញទៀត ។

« រួចហើយ » ថេយ៉ុងក៏បើកទ្វារបន្ទប់ដើរចេញមកខាងក្រៅ ។

« ប្រាកដហើយថារួចរាល់?? »

« អឹម »

« បើអ៊ីចឹង តោះទៅ » ពួកគេក៏នាំគ្នាដើរចេញពីបន្ទប់ ស្របពេលថេវ៉ុនក៏ចេញមកខាងក្រៅដូចគ្នា ។ ថេវ៉ុនក្រោយឃើញប៉ានិងAppaចេញមកបែបនេះ ខ្លួនក៏បោះជំហានមករកពួកគេទាំងញញឹម ។

« សប្បាយចិត្តទេ អាល្អិត Appa?? » ថេយ៉ុងបន្ទាបជង្គង់និយាយទៅរកអាល្អិតថេវ៉ុន គេក៏ងក់ក្បាល

« បាទ៎ »

« បើអ៊ីចឹង តោះពួកយើង ទៅៗ » ជុងហ្គុក

« អឹម »

ចំណាយពេលយូរម៉ោងគួរសមពួកគេទាំងបីក៏មកដល់ទឹកដីនៃប្រទេសថ្មី ។ ថេយ៉ុងក្នុងយន្ដហោះគិតតែពីសម្ងំគេងផ្អែកស្មានឹងជុងហ្គុករហូត ។

« ថេយ៍ មកដល់ហើយ ក្រោកឡើង »

« ហ្អឹម » ថេយ៉ុងសន្សឹមបើកភ្នែកតិច ងើបខ្លួនចេញពីស្មានាយសង្ហារ សម្លឹងមើលទៅខាងក្រៅឆ្លុះតាមកញ្ចក់ឃើញថាជាពេលល្ងាចព្រះអាទិត្យប្រែជាពណ៌លឿងទុំទៅហើយ ។

« មកដល់ហើយឬ?? ចុះឯណាថេវ៉ុន?? »

« គេគេងនៅក្នុងបន្ទប់ ចាំបងទៅយកគេមក »

« អឹម » ចប់សម្ដីជុងហ្គុកក៏ដើរចូលទៅក្នុងបន្ទប់គេងក៏ឃើញថាអាល្អិតកំពុងតែគេង ទើបគេមិនចង់ដាស់ក៏បីគេចេញមកខាងក្រៅ ។

  [ Apartment ]

   ៚ ក្រាក ៚

ថេយ៉ុង និង ជុងហ្គុកដែលកំពុងតែមានអាល្អិតក្នុងរង្វង់ដៃ ដើរចូលក្នុងបន្ទប់ដែលជាApartment របស់នាយតែនាយមិនសូវបានមកទីនេះទេ បើមកក៏មកជាមួយអាល្អិតព្រោះដើម្បីនាំគេមកលេងលោកតាលោកយាយ ទើបតែលើកនេះទេមកថែមថេយ៉ុងម្នាក់ទៀត ។

នាយដាក់អាល្អិតថេវ៉ុនអោយគេងនឹងពូកទន់ៗ មុននឹងប្រាកដថាគេមិនភ្ញាក់ នាយក៏ដើរចេញពីបន្ទប់គេងវិញ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now