P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ

5.4K 422 18
                                    


« ថេយ៍ សម្លឹងមើលអ្វីឬ?? » ដោយសារតែឃើញថេយ៉ុងឈរភ្លឹងសម្លឹងតាមផ្ទាំងកញ្ចក់ទៅខាងក្រៅ ជេហីដែលទើបនឹងមកដល់ក៏សួរឡើង

« គឺមានក្មេងប្រុសម្នាក់ហៅខ្ញុំថាAppa សង្ស័យតែច្រឡំហើយមើលទៅ »

« ហីយ៉ា!! ថ្មើរនេះទៅហើយនៅមានក្មេងនៅទីនោះទៀតឬ?? » ជេហីមើលនាឡិកាបន្តិចសឹមនិយាយឡើងតែក៏មិនបានចាប់ភ្លឹកនឹងប្រយោគថេយ៉ុងអ្វីណាស់ណាដែរ

« ប្រហែលជាគេចាំប៉ាម៉ាក់មកយកទៅផ្ទះយូរពេកហើយ ទើបបានជាមើលច្រឡំបែបនេះ »

« ប៉ាម៉ាក់សម័យនេះ ចំមែន!! មិនចេះមើលថែកូនអោយបានល្អសោះ ចេះបណ្ដោយអោយពួកគេចាំមើលផ្លូវខ្លួនទៅកើត »

« ... » ថេយ៉ុងមិនមាត់តែក្នុងចិត្តក៏លួចគិតពីអាល្អិតនោះអម្បាញ់មិញដែរ ។

« Aww នៅឈរធ្វើអីទៀត មិចមិនឆាប់អង្គុយមក »

« ហ្អឹម អង្គុយហើយ » ថេយ៉ុងថាហើយក៏ទាញកៅអីខិតចេញពីតុបន្តិច សឹមដាក់ខ្លួនអង្គុយទល់មុខនាងក្រមុំ

« ថេយ៍ចង់ផឹកអីទេ?? »

« អត់ទេ »

« អឹម » នាងក្រមុំថាហើយក៏គិតតែឈ្ងោកសម្លឹងមើលអេក្រង់កុំព្យូរទ័រវិញ ។ ទីនេះជាហាងកាហ្វេដែលមានទំហំមិនតូចហើយក៏មិនធំពេកដែរគឺវាល្មមហើយហាងនេះក៏ជាហាងដែរថេយ៉ុងនឹងជេហីផ្ដើមឡើងមកជាមួយគ្នាដែរ នេះទើបតែផ្ដើមឡើងជិតបានមួយអាទិត្យទេ តែក៏មានភ្ញៀវច្រើនគួរសមទៅតាមពេលវេលា ហើយភ្ញៀវភាគច្រើនគឺជាយុវវ័យសិស្សនិសិត្សអ្នកដែលធ្វើការបុគ្គលិកក្រុមហ៊ុនជាដើម ។

ក្នុងហាងពេលនេះប្រែជាស្ងាត់បន្តិចដោយសារតែវាជាពេលថ្ងៃត្រង់ ។ ថេយ៉ុងក្នុងវ័យ23ឆ្នាំអង្គុយសញ្ចុកសញ្ចឹងគិតដល់អាល្អិតនិងកូនរបស់ខ្លួនក្នុងពេលតែមួយព្រោះឃើញអាល្អិតមុននោះ គេស្រាប់តែនឹកដល់ថេវ៉ុនភ្លាម ។ ពេលនេះមិនដឹងថេវ៉ុនសុខទុក្ខយ៉ាងណាហើយទេ??តើគេមានមុខមាត់យ៉ាងមិច ស្អាត សង្ហារដូចជាជូលីនិយាយទេ?? តើគេធំឡើងលូតកម្ពស់ដល់ប៉ុណ្នាហើយ? តើរូបរាងថេវ៉ុនមានចំណុចល្អដូចនឹងអាល្អិតដែលច្រឡំហៅគេថាAppaនោះឬអត់??

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now