P 25: បានទូរស័ព្ទប្រើវិញហើយ!!!

5.5K 420 7
                                    

« បងស្រីរៀបរាប់អស់ហើយឬ?? អ៊ីចឹងខ្ញុំសុំទៅខាងលើសិនហើយ » ថេយ៉ុងថាហើយ ក៏ងើបចេញពីកៅអី ព្រមទាំងដើរចេញទៅ ដោយទុកអោយជូលីនៅអង្គុយខឹងចិត្តតែម្នាក់ឯង ទាំងពេបជ្រេញថេយ៉ុងជាខ្លាំង តូចតែមាឌទេ តែឫកពារសម្បើមណាស់ ស្មានតែនាងចង់និយាយរកឬក៏យ៉ាងមិច ??នាងមកចង់និយាយបញ្ឈឺរទេទើបត្រូវ ! តែយ៉ាងណាក៏សមចិត្តនាងបន្តិចដែរ ដែលខំនិយាយអួតពីអ្វីដែលនាងដឹងពីជុងហ្គុកទៅកាន់រូបគេដែរ មើលចុះថានាងដឹងរឿងគេច្រើនប៉ុណ្នា មិនដូចថេយ៉ុងទេស្អីក៏មិនដឹង!!! ។

« ហ្អឹស!!! »

ក្រឹប~~ សម្លេងបិទទ្វារក៏បន្លឺឡើងដោយស្នាដៃថេយ៉ុង ។ គេសម្រូតខ្លួនចុះអង្គុយអោបក្បាលជង្គង់ផ្ទាល់នឹងឥដ្ឋការូបន្តិច

« ហ្អឹក ហ្អឹក » ថេយ៉ុងក្រហឹមដើមក.បង្ហូរទឹកភ្នែក តូចចិត្តបន្តិច ព្រោះមានអារម្មណ៍ថាខុស គេនៅជាមួយនាយយូរដែរហើយ ហេតុអីក៏មិនដឹងពីនាយថាគេចូលចិត្តនឹងស្រលាញ់អ្វី ហេតុចាំបាច់អោយស្រីម្នាក់នោះជាអ្នកប្រាប់ គេអន់ដូចជានាងនិយាយណាស់ត្រូវទេ?? ប្រាកដហើយ អន់ខ្លាំងទៀតផង គេស្រលាញ់គ្នាប្រាំឆ្នាំហើយ ហើយចុះគេ មានតែលួចស្រលាញ់គេតែម្ខាងប៉ុណ្នោះ មានសិទ្ធិអីដែលអាចដឹងពីគេនោះ !!!

« សង្សារគេមកហើយ ឯងនេះល្ងង់ណាស់ » ថេយ៉ុងនិយាយចំអក នឹង ដាស់តឿនខ្លួនឯង ស្របនឹងទឹកភ្នែកដ៏ស្ងៀមស្ងាត់កំពុងតែបន្តស្រក់មកប៉ះនឹងផែនថ្ពាល់ក្រពុំរបស់គេជោគជាំ គេលើកដៃវាសទឹកភ្នែកចេញបន្តិច តែវាសយ៉ាងណាក៏មិនបាត់ដែរ វាចេះតែបន្តហូរស្រក់មកដដែល

     ៚ តុក តុក ៚

ថេយ៉ុងត្រូវងើបឡើងយ៉ាងរហ័ស បន្តលើកដៃវាសទឹកភ្នែកនោះម្ដងទៀត ដកដង្ហើមធំបន្តិចដើម្បីខំពង្រឹងដែលអារម្មណ៍តានតឹងនោះត្រឡប់ទៅវិញ មុននឹងលើកដៃមួលគន្លឹះទ្វារបើកចេញបន្តិច ។

~ក្រាក~~

« មកនៅទីនេះសោះ ខ្ញុំខំតែដើររកឯង » ជុងហ្គុកស្រដីឡើងធម្មតា ថេយ៉ុងក៏ញញឹមបន្តិច

« នេះ ឯងយំហ្អេស?? » ជុងហ្គុកចោទសួរភ្លាមៗ ហាក់បារម្ភ ក្រោយឃើញភ្នែកទាំងគូរបស់គេរាងក្រហម ថេយ៉ុងក្រោយឮនាយសួរបែបនេះខ្លួនក៏រាងភ័យបន្តិចដែរ ព្រោះខ្លាចបើគេដឹងអាចសើចចំអកខ្លួនក៏ថាបាន

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now