P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??

5.6K 356 11
                                    


« ហ្អឹម » ត្របកភ្នែកសន្សឹមបើកកម្រើកយឺតៗ ងាកមកមើលបង្អួចដែលមានពន្លឺព្រះអាទិត្យចាំងចូលមក

« អូយ៎ » គេច្រត់ដៃទាំងគូងើបឡើង តែក៏ចង់ចញ្ចើមចូលគ្នាព្រោះតែមានអារម្មណ៍ថាឈឺផ្នែកខាងក្រោម ហើយចង្កេះក៏ចាប់ផ្ដើមចុកច្អល់តិចៗ

« ក្រោកហើយ សឺត!!! » ជុងហ្គុកដើរមកជិតផ្អឹបបូរមាត់លើថ្ពាល់ក្រពុំរបស់គេ ថេយ៉ុងក៏បែរមកមើលនាយធ្វើមុខជូរ ទាំងឈឺទាំងស្ពឹក ទាំងចុក នេះសូម្បីតែគេកម្រើកជើងបន្តិចក៏ឈឺដែរ ។

« ដើររួចទេ?? »

« ឈឺហើយ ដើរមិនរួចទេ » ថេយ៉ុងនិយាតទាំងជ្រួញចញ្ចើមងរង៉ក់ព្រោះតែគេនេះហើយជាមូលហេតុអោយគេទៅជាបែបនេះ ។

« មោះ!!បងនាំអូនទៅងូតទឹក »

« អ្ហា..!!! » គេលើកដៃស្រាក់កនាយជាប់ ជុងហ្គុកក៏បីរាងកាយគេចូលទៅក្នុងបន្ទប់ទឹក ។

  ជុងហ្គុកដាក់អោយគេអង្គុយនៅឡាបូលាងដៃទូលាយមួយ ។

« បងដោះអាវអោយ »

« អឹម » ម្រាមដៃវែងៗក៏លូកទៅប្រឡេះលេងអាវដែលថេយ៉ុពាក់ម្ដងមួយៗរហូតដល់អស់សល់តែល្វែងអាក្រាតខាងលើ ។ នាយញញឹមសម្លឹងមើលស្នាមស្នេហ៍ក្រហមជាំតូចៗលើដងខ្លួនគេ មើលចុះកន្លែងណាក៏មានដែរហើយថែមទាំងញឹកទៀតផង ។

« ឈប់មើលទៅ រុកខ្វាក់ភ្នែកឥឡូវហើយ » ថេយ៉ុងលើកដៃទាំងគូអោបក្រសោបផ្នែកខាងលើដែលទទេរគ្មានអ្វីបិទបាំងនិយាយទាំងអៀនប្រៀន ថ្ពាល់ក៏ចាប់ក្រហមតិចៗ កាយវិការហាក់ហួងហែងធ្វើមើលតែនាយមិនដែលឃើញយ៉ាងចឹង តែមិនមិនមានន័យបែបនេះទេ គេអៀនមកពីនាយសម្លឹងគេយូរទៅវិញទេទើបត្រូវ ។

  ជុងហ្គុកអស់សំណើចនឹងប្រយោគគេបន្តិច សឹមនាំរាងកាយគេទៅដាក់ក្នុងអាងដែលមានសុទ្ធតែពពុះសាប៊ូអណ្ដែតពេញទាំងផ្ទៃទឹកដែលនាយរៀបចំឡើង ។

« ចង់អោយបងងូតអោយទេ?? » នាយបន្ទាបជង្គង់បែរមុខសម្លឹងគេស្រដីឡើង ។

« មិនបាច់ទេ អូនអាចងូតខ្លួនឯងបាន បងចេញទៅ »

« អឹម ពេលហើយកុំភ្លេចហៅបង ឮទេ?? »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now