P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ

5.9K 412 23
                                    

« នេះ!! »

« បងធ្វើអីជុង?? »

« លេបទៅ!!! » នាយសង្ហារពោលឡើងសម្លឹងទៅលើបន្ទះថ្នាំដែលនាយបានបោះនៅលើពូក

« លេបធ្វើអី ខ្ញុំមិនលេប!! » នាងក្រមុំងើបឈរអស់កម្ពស់ទល់មុខនាយសឹមនិយាយផាំងៗ

« នាងមិនអាចមានកូនជាមួយខ្ញុំដាច់ខាត!!! »

« លោកគ្មានសិទ្ធបញ្ជាខ្ញុំទេ ចង់ខ្ញុំមានកូនជាមួយលោក បែបនោះលោកគឺជាប៉ាក្មេងហើយ , លោកជាប៉ា ខ្ញុំជាម៉ាក់ ពួកយើងទាំងបី... » នាងក្រមុំដើរទៅជិតនាយតបឡើងហាក់កំពុងតែផ្កើនអោយនាយខឹងនាងលើសដើម

« កុំសង្ឃឹម!!!ខ្ញុំមានប្រពន្ធកូនរួចហើយ »

« អរ៎ យ៉ាងមិចព្រមទទួលស្គាល់ហើយឬ!!ថាមានប្រពន្ធកូន  តែតាមដែលខ្ញុំមើលទៅគេមិនបានស្រលាញ់លោកទេ ក្មេងម្នាក់នោះ ទាំងស្អាត ទាំងក្មេង អ្នកណាឃើញក៏ចាប់អារម្មណ៍ ខ្វះអីមនុស្សប្រុសដែលមានស្រលាញ់នោះ , ហេងស៊យគេបោកលោកផងក៏មិនដឹង » នាងក្រមុំតបឡើងទាំងធ្វើជាដើរហួសនាយ មុននឹងញញឹមក្រោយខ្នងនាយបញ្ឈឺរ

« នាងចេះដឹងស្អីរឿងគ្រួសាររបស់ខ្ញុំ?? »

« គ្រួសារឬជុង?? តែអូនក៏ជាគ្រួសាររបស់បងដែរ » នាងក្រមុំស្ទុះមកចាប់ដៃនាយបន្តិចតបឡើងសឹមដកដៃចេញពីនាយ

« នាងត្រូវការអីអោយប្រាកដ??! »

« ត្រូវការឬ?? អរ៎ ពិតមែន លោកចង់អោយខ្ញុំលេបថ្នាំនោះត្រូវទេ អ៊ីចឹងបើចង់អោយខ្ញុំលេប លោកត្រូវតែលែងលះជាមួយក្មេងម្នាក់នោះ »

« នាងយកអីមកគិត??!! »

« យកក្រដាសនេះមកគិត » នាងក្រមុំលូកដៃទាញក្រដាសមួយសន្លឹកចេញពីក្នុងថតតុកៀនក្បាលដំណេកមកបង្ហាញ

« នាងលួចវាមក!! » នាយតបឡើងទាំងភ្ញាក់ផ្អើល គេខំរកវាមួយព្រឹកហើយ នៅអោយចេនឆែកដល់ក្រុមហ៊ុនទៀតបែរជាមិនឃើញ តែមិននឹកស្មានដល់ថាវានៅជាមួយនាងសោះ

« ខ្ញុំមិនបានលួចទេ តែឃើញវានៅលើតុធ្វើការរបស់លោក ឃើញហើយគួរអោយចាប់អារម្មណ៍ទើបខ្ញុំយកវាមកមើល នេះនៅដាក់លក្ខខណ្ឌគ្នាទៀត , មិនយូរមិនឆាប់លោកក៏លែងលះ បើបែបនោះដដែលលែងលះគ្នាអោយហើយទៅ ខ្ញុំនឹងចាំតែមើលទេ » នាងក្រមុំនិយាយចប់ក៏លេចចេញស្នាមញញឹមលើផ្ទៃមុខបន្តិច

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now