P 33: ឯងមានកូនជាមួយជុងហ្អេស??

5.4K 438 15
                                    


ជុងហ្គុកចុះមកដល់ខាងក្រោមដោយជំហានជើងវែងៗហាក់ខឹងនឹងប្រច័ណ្ឌកាយតូចក្នុងពេលតែមួយ ។

« ជុង បងកំពុងធ្វើអី?? » នាងក្រមុំដែលកំពុងតែទើបនឹងមកដល់ក៏បន្លឺវាចាឡើងយ៉ាងស្រទន់ ក្រោយឃើញគេកំពុងអង្គុយម្នាក់ឯង

« មុខបងមិនស្រស់បស់សោះ តើបងកើតអីឬ?? »

« គ្មានរឿងអីទេ យប់ហើយអូនទៅគេងទៅ »

« អូនគេមិនលក់ណាជុង បងកើតអីឬ?? »

« គ្មានទេ អូនកុំសួរអី »

« មានរឿងអីប្រាប់អូនបានណា ព្រោះពួកយើងជាសង្សារនឹងគ្នា បើបងមានរឿងអីមិនសប្បាយចិត្ត អូនក៏មិនសប្បាយចិត្តដែរ »

« បងចង់ផឹកស្រាទេ អូនកំដរបងចុះ » នាងក្រមុំថាហើយក៏ដើរចេញពីនាយសង្ហារ មុននឹងត្រឡប់មកវិញនូវដកស្រានឹងកែវចំនួនពីរភ្ជាប់មកជាមួយ នាងមកអង្គុយក្បែរជុងហ្គុកវិញ ស៊កដៃគាស់ស្រា មុននឹងចាកវាបំពេញកែវរួចហ៊ុចទៅអោយនាយ ដោយខ្ចិលប្រកែកច្រើននាយក៏យកវាមកកាន់នឹងដៃមុននឹងអកវាមួយកែវហើយ រួចក៏មួយកែវ

« បងឈប់ផឹកទៅជុង នេះយប់ហើយ » ជូលីនិយាយឃាត់នាយសង្ហារ ក្រោយឃើញគេផឹកមិនសំចៃដៃ បើអោយផឹកទៀតមួយដបនេះដឹងតែមិនគ្រាន់ទេ

« អូននាំបងទៅបន្ទប់ចុះ »

« បងមិនទៅទេ »

« តែនេះយប់ហើយ បងមិនចង់ទៅបន្ទប់ទេឬ?? » នាងក៏តបឡើង បម្រុងនឹងទាញដៃនាយសង្ហារងើបចេញទៅ តែក៏ងាកប្រទះឃើញកាយតូចដែលកំពុងតែឈរសម្លឹងមកពួកគេទាំងពីរដោយចែដន្យ ស្នាមញញឹមគែមមាត់ក៏លេចឡើង មុននឹងនាងលោរមុខទៅកៀកនាយបន្តិច រួចយកដៃក្រសោបថ្ពាល់នាយ ផ្អឹបបបូរមាត់ខ្លួនទៅនឹងបបូរមាត់របស់គេថើបថើរកម្រើកវាតិចៗ ថេយ៉ុងក្រោយឃើញបែបនេះក៏សម្រុះទឹកភ្នែកចុះមក សឹមសម្រេចចិត្តឡើងទៅបន្ទប់គេងវិញ ។

« បងទៅបន្ទប់វិញហើយ » នាយលែងចេញពីការថើបរបស់នាង រួចនិយាយឡើង សឹមងើបឈរដើរចេញពីនាង ។ ជូលីញញឹមសមចិត្តនៅគែមមាត់ ក្រោយបានបញ្ឈឺរថេយ៉ុងអោយគេយំបានសម្រេច ។

~ក្រាក~~

នាយសង្ហារបើកទ្វារបន្ទប់ ឃើញកាយតូចថេយ៉ុងកំពុងតែគេងបែរទេម្ខាងដោយមានភួយដណ្ដប់ភួយត្រឹមទ្រូង គេដើរទៅបង្គុយលើពូកដែលមានកាយតូចនៅម្ខាង ងាកទៅសម្លឹងគេបន្តិចមុននឹងទម្រេតខ្លួនគេងខំសំងំបិទភ្នែកដោយមិនស្រណុកចិត្ត ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now