P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ

6.3K 486 13
                                    


[ មួយអាទិត្យកន្លងផុតទៅ ]

វាដល់ពេលកំណត់ដែលលោកស្រី ចន ត្រូវត្រឡប់ទៅវិញហើយ ។ បន្ទាប់ពីជូនដំណើរគាត់ដល់ប្រលានហើយ ថេយ៉ុងនិងជុងហ្គុក៏ត្រូវត្រឡប់ទៅភូមិគ្រឹះវិញ ។

« លោក!! » ថេយ៉ុងដាច់ចិត្តងាកទៅហៅជុងហ្គុកដែលកំពុងតែបើកឡាន ជុងហ្គុកមិនតបតែក៏ងាកទៅមើលគេបន្តិចដើម្បីចង់អោយគេនិយាអោយចប់ តែថេយ៉ុងស្រាប់តែអោនមុខចុះបន្តិចព្រោះគិតថាបើគេមិនតបអាចថាគេមិនចង់និយាយជាមួយខ្លួនវិញក៏ថាបាន ។

« មិចមិនឆាប់និយាយមក » ដោយសារតែអង្គុយចាំចម្លើយយូរពេក ជុងហ្គុកក៏តបទៅថេយ៉ុងខណៈដែលភ្នែកទាំងគូកំពុងសម្លឹងមើលផ្លូវមិនដក ។

គ្រូកៗ~~~

« ឯងឃ្លានហ្អេស?? » ដោយសារតែឮសម្លេងកូរពោះរបស់ថេយ៉ុង ជុងហ្គុកក៏ងាកទៅសួរគេ ។ ថេយ៉ុងងក់ក្បាលតិចៗ ជុងហ្គុកក៏បង្វែរចង្កូតឡានលូនចូលទៅបរិវេនភោជនីយដ្ឋានដែលនៅក្បែរនោះ

[ SKIP ]

ជុងហ្គុកក៏ដើរចេញពីឡាន រួចដើរទៅបើកទ្វារអោយថេយ៉ុង ហើយដើរចូលទៅក្នុងភោជនីយដ្ឋាន ។

« អ្នកបម្រើ!!! » ជុងហ្គុកដែលអង្គុយមុខថេយ៉ុង មុននឹងហៅអ្នករត់តុមក

« ញុំាអី?? » ជុងហ្គុកចោទសួរទៅកាន់ថេយ៉ុងដែលកំពុងតែអង្គុយមើលមីនុយមុខម្ហូប

« លោកកម្មង់ទៅ » ថេយ៉ុងទម្លាក់មីនុយចុះ តបទៅនាកម្លោះជុងហ្គុក ជុងហ្គុកក៏ហៅម្ហូបប៉ុន្មានមុខមក ឯអ្នករត់តុនោះក៏កត់ឈ្មោះមុខម្ហូបដែលនាយហៅ

បន្តិចក្រោយមកគេក៏លោកថាសម្ហូបដាក់ពាសពេញលើតុ ។ ថេយ៉ុងក្រោយឃើញខ្ទឹមបារាំងរាងទាក់ទើរបន្តិច ព្រោះមានអារម្មណ៍ថាវាធុំក្លិនអាក្រក់

« មិចមិនញុំា?? » ដោយសារតែឃើញថេយ៉ុងធ្វើអេះអុញមិនព្រមញុំា ជុងហ្គុកក៏សួរឡើង

« គឺលោក... » ថេយ៉ុងមើលទៅបន្ទះស្ដើងៗរបស់ខ្ទឹមបន្តិច មុននឹងយកសមច្កឹសវាចេញបន្តិចហាក់មានអារម្មណ៍ថាខ្ពើមរអើមនឹងវាជាខ្លាំង

« មិនអីទេ ដាក់វាអោយខ្ញុំមក » ជុងហ្គុក

« បានឬ?? » ថេយ៉ុង

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now