P 40: ហេតុអីលោកមិនខឹងវា??

5.7K 419 34
                                    


  បន្ទាប់ពីញុំាអាហារជុំគ្នារួចរាល់ហើយ ពួកគេក៏នាំគ្នាអង្គុយរងចាំអោយអាល្អិតថេវ៉ុនភ្ញាក់ពីគេងសិនសឹមយកគេទៅភូមិគ្រឹះវិញ តែគេជាក្មេងប្រាកដណាស់ថាគេងយូរមិនខានមិនងាយរលឹកទេ។ ថេយ៉ុងប្រែជាទន់ត្របកភ្នែកតិចៗ រហូតដល់ពេលខ្លះភ្លេចខ្លួនកើយស្មានាយទៀតផង ។

ជុងហ្គុកក្រោយឃើញគេចេះតែងក់ងងុយបែបនេះខ្លួនក៏នាំកាយគេដើរសម្ដៅទៅឡាន មុននឹងដើរចូលមកក្នុងផ្ទះវិញ ។

  « ម៉ាក់ ខ្ញុំផ្ញើរថេវ៉ុនបន្តិចសិនបានទេ?? ចាំគេភ្ញាក់ចាំខ្ញុំនឹងមកយកគេ » នាយតបទៅម៉ាក់របស់ថេយ៉ុង គេមិនអាចយកអាល្អិតទៅបានទេ ព្រោះគេអាចនឹងភ្ញាក់ឡើងយំ

« អឹម »

« អ៊ីចឹង ខ្ញុំលាសិនហើយ »

« ចាស៎ »

  ៚ ភូមិគ្រឹះត្រកូល ចន ៚

នាយសង្ហារក៏បីកាយតូចច្រឡឹងដើរចូលទៅខាងក្នុងផ្ទះដោយឆ្លងកាត់ក្រសែរភ្នែកនាងក្រមុំ

« មិចក៏ទៅជាបែបនេះ??! ហេតុអីលោកមិនខឹងវា?? » នាងក្រមុំតបឡើងទាំងគ្រឺតខ្នាញ់ភ្នែកគិតតែសម្លឹងទៅខាងលើ នាងខំតៀបគម្រោងដើម្បីអោយជុងហ្គុកខឹងស្អប់ថេយ៉ុង តែមើលចុះវាបែរជាមិនសម្រេចទៅវិញ ។

« ឯងភ្ញាក់ធ្វើអី?? » ក្រោយឃើញថេយ៉ុងក្រោកឡើងនាយក៏តបសួរ

« ចុះឯណា ថេវ៉ុននោះ?? »

« ខ្ញុំផ្ញើរគេនៅនឹងម៉ាក់របស់ឯង ចាំពេលគេភ្ញាក់ ចាំទៅយកគេមកវិញ »

« អឹម »

« ឯងគេងបន្តចុះ »

« បាទ៎ » ថេយ៉ុងថាហើយក៏ប្រាស់ខ្លួនសំងំធ្មិចភ្នែកគេងវិញ ។

យប់ស្ងាត់ផ្ទៃមេឃប្រែជាចុះអ័ព្ទលាយឡំនឹងទឹកសន្សើមតិចៗ ពន្លឺព្រះចន្ទមូលក្រឡង់បានជះមកប៉ះនឹងផ្ទៃកញ្ចក់ដែលឆ្លងកាត់ដោយវាំងនននៃបន្ទប់ដ៏ធំទូលាយដែលមានវត្តមាននាយសង្ហារកំពុងតែអង្គុយនៅទីនោះ ។

៚ តុក តុក ៚

« ចូលមក » បន្ទប់ពីបានការអនុញ្ញាតពីអ្នកនៅខាងក្នុងរួចមកដៃស្រឡូនក៏បើកទ្វារចូលមក

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now