P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង

5.9K 413 9
                                    


« ហ្អឹក ជុង ហេតុអីបងនិយាយបែបនេះ អត់ទេ អូនមិនព្រម » នាងអោបនាយម្ដងទៀត សឹមនិយាយទាំងក្រវីក្បាល គេមិនព្រមបែកពីនាយដាច់ខាត

« មានតែជម្រើសមួយនេះទេ »

  « អត់ទេ ច្បាស់ជាមានច្រកផ្សេង ពួកយើងច្បាស់ជាមាន!! បងមិនស្រលាញ់ក្មេងនេះឯណាមិនចឹង ពួកយើងកុំបែកគ្នាអី ទោះបីបងយ៉ាងមិចក៏អូនទទួលយកបានដែរ »

« ជូលីស្ដាប់បង ពួកយើងពិតជាមិនអាចបន្តទំនាក់ទំនងមួយនេះបានទៀតទេ មិនថាអូនព្រមឬមិនព្រម តែបងសម្រេចចិត្តរួចហើយ បងមិនចង់ធ្វើបាបចិត្តអូនទៀតទេ » នាយទាញនាងមកឈរទល់មុខខ្លួន ព្រមទាំងនិយាយទៅនាង គេពិតជាមិនអាចអត្មានិយមយ៉ាងនេះទេដែលយកបេះដូងក្ដីស្រលាញ់របស់មនុស្សស្រីម្នាក់មកលេងសើចទាំងដែលគេមានប្រពន្ធកូនរួចហើយ

« បងនិយាយបែបនេះ បងឈប់ស្រលាញ់អូនហើយមែនទេ?? » ជុងហ្គុកប្រែមិនយល់ពីចិត្តខ្លួនឯងមួយរំពេច ស្រលាញ់ឬមិនស្រលាញ់ យ៉ា!!! ហេតុអីក៏ពិបាកយល់យ៉ាងនេះ

« ទោះហេតុផលយ៉ាងណា ក៏ពួកយើងមិនអាចបន្តវាបានដែរ បងសូមទោសដែលធ្វើអោយអូនខូចចិត្ត »

~ក្រឹប~~

« ហ្អឹកៗ ជុងកុំទៅអី.... » នាងក្រមុំស្រែកយំដង្ហើយហៅឈ្មោះនាយអោយត្រឡប់មកវិញ តែបែរជាមិនអាចឃាត់បាន គេពិតជាចង់បែកគ្នាពិតមែនឬ?? ដោយសារតែក្មេងម្នាក់ គេពិតជាដាច់ចិត្តយ៉ាងនេះឬ?? ពេលវេលាប្រាំឆ្នាំ ដែលខំសាងមកជាមួយគ្នា ត្រូវមកបញ្ចប់ត្រឹមនេះឬ?? គេមិនអាចយកឈ្នះក្មេងដែលមកក្រោយម្នាក់នោះឬ??

« អ្ហាយ...!!! » នាងស្រែកមួយវ៉ាសដោយក្ដីមិនសុខចិត្ត ទាញខ្នើយភួយមកគប់ពេញបន្ទប់ គ្រឿងសម្អាតក៏ត្រូវខ្ជាតខ្ជាយរមៀលពាសពេញបន្ទប់

« ហេតុអីយើងត្រូវចាញ់អាក្មេងនោះ វាមានអីល្អ ហេតុអីជុងជ្រើសរើសយកវា!!! »

« ខ្ញុំខំតែដើររកឯង ការពិតឯងនៅទីនេះសោះ » ជុងហ្គុកដែលទើបនឹងមកដល់ក៏តបឡើង ធ្វើអោយថេយ៉ុងដែលកំពុងតែអង្គុយសញ្ចុបសញ្ចឹងពិបាកចិត្ត រហ័សងើបឈរអោយអស់កម្ពស់

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now