P 32: ខ្ញុំមិនបានបោកលោកទេ

5.3K 426 18
                                    


រុីង៚រុីង៚ សម្លេងទូរស័ព្ទរបស់កាយតូចដែលកំពុងតែអង្គុយក្នុងឡានផ្នែកខាងក្រោយបានបន្លឺឡើងកាត់ផ្ដាច់ភាពស្ងប់ស្ងាត់ ។ ថេយ៉ុងទាញទូរស័ព្ទចេញពីហោរប៉ៅ មកមើល តើអ្នកណាខលមក ស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខស្រស់ល្អឥតខ្ចោះ រួចក៏ចុចទទួល

<< សួស្ដីចាស៎ ខ្ញុំជាអ្នកគ្រូរបស់កម្លោះតូចឆា យូជុន តើអ្នកដែលកំពុងទទួលទូរស័ព្ទនេះ ជាអ្នកប្រុស ថេយ៉ុងមែនទេ ចាស៎?? >>

« បាទ៎ គឺខ្ញុំ »

<< ថ្ងៃនេះជាថ្ងៃកំណើតរបស់គេ ទើបគេចង់អោយខ្ញុំហៅអ្នកប្រុសចូលរួម តើអ្នកប្រុសទំនេរដែរទេ?? >>

« បាទ៎ ខ្ញុំទំនេរ បន្តិចទៀតខ្ញុំនឹងទៅដល់ហើយ »

« អ្នកឃូ អូនចង់ជួបបងថេយ៍ » អាល្អិតងើយកតបឡើងទៅអ្នកគ្រូរបស់ខ្លួនបន្តិច

« គេចង់ជួបអ្នកប្រុស ខ្ញុំអោយទូរស័ព្ទទៅគេនិយាយហើយ » នាងនិយាយហើយ ក៏ទាញទូរស័ព្ទចេញពីត្រចៀក យកទៅអោយអាល្អិតយូជុន

<< ហាឡូ បងថេយ៍...!!! >>

« បាទ៎ រីករាយថ្ងៃខួបកំណើតអាល្អិត »

<< ហិហិ...! បងថេយ៍មកទេ អូនចង់លេងមួយបងថេយ៍ បាទ >>

« បាទ៎ បងកំពុងតែនៅតាមផ្លូវហើយតើស៎ »

« បងហៅ ជេវ៉ូមកផង ហិហិ »

« អឹម »

<<ចឹងបានហើយ បាយៗបងថេយ៍ >> ចប់សម្ដី យូជុនក៏ទាញទូរស័ព្ទចេញពីត្រចៀកចុចបិទ រួចក៏ប្រគល់អោយអ្នកគ្រូគេវិញ

« បងប្រុសចេន នាំខ្ញុំទៅផ្ទះជេវ៉ូបន្តិច »

« តែអ្នកប្រុសទៅធ្វើអី?? »

« គឺថា ថ្ងៃនេះជាថ្ងៃកំណើតរបស់ យូជុន ខ្ញុំចង់នាំជេវ៉ូទៅជាមួយ »

« ចាំខ្ញុំជម្រាបចៅហ្វាយសិន »

« មិនបាច់ទេ អោយគេនៅជាមួយអ្នកនាងជូលីហើយ បងប្រុសមិនបាច់រំខាន់គេទេ »

« តែបើបែបនេះ អ្នកប្រុសនឹងទៅម្នាក់ឯងឬ?? »

« មានជេវ៉ូទៅជាមួយតើស៎ បងប្រុសមិនបាច់បារម្ភទេ »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now