P 23: យើងជាសង្សារលោកអគ្គនាយកនាង!!

6K 431 15
                                    


ក្រុមហ៊ុន ត្រកូល ចន///

ជើងស្រឡូនសខ្ចី ទ្រាប់ដោយស្បែកជើងកែងចោទ ទម្លាក់ចុះផ្ទាល់នឹងគែមផ្លូវ ។ កាយក្រមុំងើបចេញមកពីក្នុងឡាន ដោះវែនតាខ្មៅស្រអាប់ចេញបន្តិច មុននឹងរេភ្នែកសម្លឹងងើយទៅអគារដែលមានកម្ពស់ខ្ពស់ បបូរមាត់ក្រហមប្រែជាញញឹមត្រេកអរ រួចក៏សម្រេចចិត្តបោះជំហានចូលទៅខាងក្នុង ដោយមានការរាក់ទាកពីសន្តិសុខយាមកាមអគារក្រុមហ៊ុនល្បីល្បាញមួយនេះ ។

បុគ្គលិកក្នុងក្រុមហ៊ុននាំគ្នាតាមសម្លឹងមើលនាងក្រមុំគ្រប់គ្នាៗ តើនាងជាអ្នកណា?? មិចក៏ដើរចូលក្នុងក្រុមហ៊ុននេះ??! ទោះបីពួកគេខំសម្លឹងមើលនាងយ៉ាងណាក៏ដោយ ក៏នាងហាក់ប្រងើយកន្តើយ មិនខ្វល់គិតតែពីដើរតម្រង់ទៅមុខតាមចរឹតមនុស្សឆ្មើងឆ្មៃរបស់នាង ដើរបានបន្តិចនាងក៏ឈប់ជំហាន មុននឹងលូកដៃចុចប្រអប់ជណ្ដើរយន្ដអោយដំណើរការ

  ~ទឺង~ ទ្វារយន្ដត្រូវបានរបើក នាងក៏រហ័សដើរចូលទៅខាងក្នុង មុននឹងបន្តស្វែងរកជាន់ដែលនាងចង់ឡើង ។

« ខ្ញុំមិនរកជុង ! » នាងក្រមុំតបឡើងទៅកាន់លេខាស្រីរបស់នាយសង្ហារ

« សូមទោសផង តើអ្នកនាងមានបានណាត់ទុកឬអត់?? » លេខាស្រីដែលកំពុងតែឈរក៏តបទាំងសមគួរ ធ្វើអោយអ្នកដែលឈរស្ដាប់ប្រែជាមិនសូវជាពេញចិត្តជាខ្លាំង គ្រាន់តែមកជួបសង្សារសោះត្រូវណាត់ទុកដែរ?? តែក៏ភ្លេចទៅថាពួកគេមិនទាន់បានប្រកាសទំនាក់ទំនងនេះ ជាសាធារណៈអោយគ្រប់គ្នាបានដឹងឯណាមិនចឹង?!! បែបនេះកុំប្រកាន់អីល្អជាង!!! គិតដល់ត្រឹមនេះនាងបែរមកញញឹមវិញ ព្រមទាំងតប

« នាងប្រាប់ថាខ្ញុំជា ជូលីណា គេប្រាដកជាស្គាល់ហើយ »

« តែសូមទោសផងអ្នកនាង ពេលនេះលោកអគ្គនាយកមិននៅក្រុមហ៊ុនទេ ចាស៎ »

« គេទៅណា?? »

« ខ្ញុំក៏មិនដឹងដែរ »

« នេះ នាងធ្វើការរបៀបមិច ទើបមិនដឹងថាគេទៅណា??! » ជូលីនារីកាចឆ្នាស់តបឡើងទាំងកំហឹងមិនពេញចិត្ត ធ្វើដល់លេខាហើយ នៅមិនដឹងថាគេទៅណាទៀត?? គួរតែប្ដូរចេញល្អទេ??!

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now