P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ

5.6K 408 21
                                    


បន្ទាប់ពីរងចាំនាយរៀបចំខ្លួនរួចរាល់ហើយ ពួកគេទាំងពីរក៏នាំគ្នាចុះមកខាងក្រោម ឃើញថេវ៉ុននិងប៉ាម៉ាក់នាយសង្ហារនៅអង្គុយនៅសាឡុង ។

« ប៉ា ម៉ាក់ » នាយសង្ហារដើរមកដល់តបទៅរកមនុស្សចាស់ទាំងពីរ ពួកគាត់ក៏ងាករកមកតាមសម្លេង

« ពួកកូនចុះមកហើយ ឆាប់ទៅញុំាបាយសិនទៅ ម៉ាក់បានអោយមីនអាកម្ដៅវារួចរាល់ហើយ »

« បាទ៎ ម៉ាក់ តោះថេយ៍ »

« ខ្ញុំសូមទៅសិនហើយ »

« ចាស៎កូន »

នៅថ្ងៃត្រង់បន្តិចជុងហ្គុក ថេយ៉ុង និងកម្លោះតូចថេវ៉ុនក៏នាំគ្នាដើរទិញទំនិញនៅផ្សារទំនើបព្រោះតែថ្ងៃនេះជាថ្ងៃឈប់សម្រាក ចឹងហើយត្រូវតែមានពេលវេលាសម្រាប់មនុស្សជាទីស្រលាញ់ខ្លះ ។

« លោកប៉ា ថេវ៉ុនចង់បានអាធំនោះ បាទ៎ » កម្លោះតូចអង្រួនដៃនាយសង្ហារ ចង្អុលទៅរកតុក្កតាខ្លាឃ្មុំដ៏ធំនោះ

« ចេន »

« បាទលោកប្រុស » ចប់សម្ដី ចេនដែលយល់ការណ៍ក៏ដើរចូលទៅខាងក្នុង ។

« មិចក៏មិនប្រកែក វាធំណាស់ណា៎ »

« ចាំបាច់ប្រកែកអី បើគេចង់បានទិញអោយទៅ សំខាន់បំផុតអោយតែកូនសប្បាយចិត្តគឺបានហើយ »

ពួកគេក៏នាំគ្នាដើរទិញនេះទិញនោះបន្តរបស់ទាំងអស់សុទ្ធតែជាជាអ្នកអាល្អិតទារទិញ ចំណែកឯថេយ៉ុងវិញខំនិយាយប្រាប់នាយថាកុំអោយទិញច្រើនពេក តែប្រកែកនឹងគេមិចនឹងឈ្នះទៅ ។

« ឈប់សិន »

« កើតអីឬ?? »

« ចង់ចូលបន្ទប់ទឹកមួយភ្លែត បងនឹងថេវ៉ុនចាំនៅទីនេះសិនហើយ »

« អឹម » នាយសង្ហារក៏លូកដៃយកថង់ឥវ៉ាន់ពីដៃថេយ៉ុង ដោយសារតែចេនរវល់យកតុក្កតាទៅដាក់ក្នុងឡានទើបមិនបានជួយកាន់ ។ នាយនិងថេវ៉ុនក៏ឈរចាំថេយ៉ុងនៅខាងក្រៅ រហូតដល់គេរួចរាល់ចេញមកវិញ ។

« ម៉ាក់ »

« ថេយ៍ ថេវ៉ុនចៅ »

« លោកយាយ »

« មកទិញរបស់ឬ?? »

« បាទ៎ ទើបឈាងចូលមកបន្តិច ម៉ាក់សុខសប្បាយទេ?? »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now