P 72: កំចាត់សត្វល្អិត

4.4K 276 5
                                    


« ទៅពេទ្យទេ?? ចាំបងជូនទៅពេលនេះ »

« អូនមិនអីទេ ហើយក៏មិនទៅដែរ អូនចង់គេង »

« គេងទាំងឈឺហ្នឹងហេស៎?? »

« ហ្អឹម... មិនបានឈឺទេ »

« ក្អួតថ្នាក់នេះមិនឈឺទៀតឬ?? អូនមិនបាច់និយាយច្រើនទេ ស្អែកបងនាំអូនទៅពេទ្យ »

« អូនពិតជា....អាក៎ » ថេយ៉ុងលើកដៃអោបកជុងហ្គុក គេក៏បីរាងកាយរបស់ថេយ៉ុងដាក់លើពូក ទាញភួយមកដណ្ដប់អោយ មុននឹងគេទាញថេយ៉ុងមកអោបពេញដៃ ។

                 [[ ថ្ងៃថ្មី ]]

៚ អ៊ួកៗៗៗ ហ្អឹម* ៚

« អូនក្អួតទៀតហើយ មោះ! ចាំបងជូនទៅពេទ្យឥឡូវនេះ » ជុងហ្គុកហារស្ដីទៅរកថេយ៉ុងដែលទើបនឹងចេញពីបន្ទប់ទឹក

« ហ្អឹម...* អូន... គ្រាន់តែចាញ់ក្លិនទឹកអប់ប៉ុណ្នោះ មិនអីទេ »

« ហេតុអីចាញ់ក្លិនទឹកអប់ ក្រែងជាក្លិនដែលអូនថាក្រអូបមិនចឹង »

« អូនមិនដឹងទេ តែថាបោះវាចោលទៅ អូនលែងចូលចិត្តក្លិនវាហើយ ហ្អឹម... វិលមុខនឹងក្លិនវាណាស់ » ពិតមែនហើយ គ្រាន់តែប៉ះនឹងក្លិនវាបន្តិចក៏ចាប់មានអារម្មណ៍វិលមុខឈឺក្បាលចង់ក្អួតដូចមនុស្សពុលឡានទៅហើយ ។

« បងបោះវាចោលហើយ អូននៅវិលមុខរកក្អួតទៀតទេ ថេយ៍?? »

« ហ្អឹម... » ថេយ៉ុងក៏ក្រហឹមដើមក.ងក់ក្បាលតិចៗទាំងគ្មានកម្លាំង ព្រោះតែយប់ម្សិលមិញក៏ក្អួត ពេលព្រឹកក៏មកក្អួតម្ដងទៀត អាហារក៏មិនទាន់បានញុំាចូលពោះ ពេលនេះខ្លួនគេស្រាលសឹងតែដួលទៅហើយ ។

« ចាំបងប្រាប់មីនអា យកអាហារអោយអូនដល់បន្ទប់ចុះ »

« ហ្អឹម » ថេយ៉ុងក៏ងក់ក្បាលតិចៗ ជុងហ្គុកក៏ដើរទៅបើកទ្វារក៏ឃើញកម្លោះតូចថេវ៉ុនឈរពីមុខគេល្មមថែមទាំងញញឹមដាក់គេទៀតផង ។

« ថ្ងៃនេះAppa*ឈឺ »

« ឈឺទៀតហើយ បាទ?? »

« បន្តិចទៀតមីនអាយកអាហារមកអោយដល់បន្ទប់ ចឹងហើយព្រឹកនេះមានប៉ានិងថេវ៉ុនទេចុះទៅញុំាអាហារព្រឹកតែពីរនាក់ »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now