Ep1 : លោកបងផ្ដាច់ការ!!

6.7K 366 12
                                    


.....សួស្ដី ខ្ញុំមានឈ្មោះថា គីមថេយ៉ុង អាយុ23ឆ្នាំ សព្វថ្ងៃខ្ញុំគឺជាគ្រូពេទ្យម្នាក់ហើយក៏ជាអ្នកដែលឆ្កួតវង្វេងនិងរឿងតុក្តតាBLខ្លាំងដែលនិយាយរួមគឺជាហ្វេនផ្កាប់មុខតែម្ដងដោយសារតែតួប្រុសនៅក្នុងសាច់រឿងម្នាក់ៗបើមិនមែនជាCEO ព្រះអង្គម្ចាស់ អធិរាជ ក៏ជាអ្នកស្នងមរតកដែលហើយថែមទាំងមានអា6កង់នោះថែមទៀតផង>< នៅពេលដែលខ្ញុំបានអានសាច់រឿងវាម្ដងៗខ្ញុំតែងតែគិតថាខ្លួនឯងអាចនិងឆ្លងភពដូចជាតួក្នុងរឿងតុក្តតាមួយនេះណាស់ អូរ!! ព្រះអើយខ្ញុំដូចជាមនុស្សឆ្កួតម្នាក់អញ្ចឹង។ តើនៅលើលោកនេះពិតជាមានអភូតហេតុមែនដែលឬទេ??

« រឿងចេញវគ្គថ្មីទៀតហើយថេយ៉ុង!! ឯងមកមើលនែកមិចក៏តួប្រុសធ្វើបាបតួឯកយើងម៉្លេះ ហុឺយ!!ពិតជាគួរអោយខឹងមែន » ផាកជីមីនគេជាមិត្តរួមការងារព្រមទាំងជាមិត្តរួមបន្ទប់ជាមួយនិងថេយ៉ុងផងដែលមិនតែប៉ុណ្ណោះគេក៏ជាអ្នកដែលចូលចិត្តមើលរឿBLដូចជាថេយ៉ុងដែលប៉ុន្តែគេមិនសូវជាងប់ងល់ដូចជារាងតូចរបស់យើងនោះទេ

« រឿងនេះអ្នកនិពន្ធមិនសមអោយអាបុិនិងមកធ្វើជាតួឯកប្រុសសោះទាំងចិត្តអាក្រក់ ឃោឃៅ ហើយថែមទាំងផ្ដាច់ការដាក់តួឯករបស់យើងថែមទៀតមិនសមទាល់តែសោះគួរតែដាក់អោយហ្វូជីរបស់ខ្ញុំធ្វើវិញទើបសមជាង » ថេយ៉ុងនិយាយតវ៉ាជាមួយនិងជីមីនព្រោះតែមិនពេញចិត្តនិងចរិករួប្រុសម្នាក់នេះហើយក៏លូកយក Popcorn មកញុាំមួយម៉ាត់

« ថេយ៉ុងបើសិនជាឯងជាតួឯកវិញតើឯងនិងជ្រើសយកអ្នកណាទៅ?? »

« ឯងថាទៅមើល.....ហាហា!! » ថេយ៉ុងនិងជីមីនក៏សើចឡើងព្រមៗគ្នាព្រោះតែអស់សំណើចនិងគំនិតរបស់ខ្លួនឯងខ្លាំងពេកព្រោះថាយ៉ាងណ៎ារឿងនោះវាក៏មិនអាចកើតឡើងបានស្រាប់ទៅហើយ

« ខ្ញុំទៅបន្ទប់ទឹកសិន នែ!!ហាមលួចមើលចោលខ្ញុំណ៎ា »

« មិនដឹងទេបើឯងទៅយូរខ្ញុំមើលចោលហើយ...អត់ទទួលខុសត្រូវទេណ៎ា!! »

បន្ទាប់ពីបាននិយាយគ្នាលេងជាមួយជីមីនហើយគេក៏អង្គុយអូសមើលសាច់រឿងដូចធម្មតាសុខៗក៏ស្រាប់តែមានមេឃភ្លៀងមួយមេធំបានបង្អុលចុះមកហើយថែមទាំងលាយឡំជាមួយនិង ផ្គរ រន្ទះថែមទៀត។ ថេយ៉ុងគេក៏ដើរចេញទៅបិទបង្អួចនៅខាងក្រៅដើម្បីកុំអោយមានភ្លៀងសាចចូលមកក្នុងផ្ទះប៉ុន្តែនៅពេលដែលគេដើរទៅដល់មុខបង្អួចទៅហើយថេយ៉ុងគេក៏ដួលសន្លប់ភ្លាមៗដោយមិនដឹងពីមូលហេតុតែម្ដងហើយក៏ដឹងខ្លួនម្ដងទៀតគេកំពុងតែដេកនៅទីណាមិនដឹងវាដូចជាចម្លែកណាស់ព្រោះមើលទៅទាំងទេសភាព ទីកន្លែង និងវត្ថុផ្សេងៗទៀតគឺដូចជារបស់ដែលនៅក្នុងរឿងដែលគេបានមើលអម្បាញ់មិញយ៉ាងអញ្ចឹង។

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now