Ep20 : ឆ្លងភព??

1.9K 173 0
                                    

« មិនមានជម្រើសទីបីទេហ្អេសចៅហ្វាយ!! » ហ្យុងវុននៅតែទទូចសួរដដែល គេពិតជាមិនអាចរើសជម្រើសទាំងពីរនោះទេព្រោះថាលក្ខខណ្ឌមួយៗបើមិនស្លាប់ក៏ពិការដែលអោយគេជ្រើសរើសយ៉ាងមិចទៅ????

« មាន!! »

« ចៅហ្វាយឆាប់និយាយភ្លាមមកទោះបីជាត្រូវឡើងភ្នំចុះខ្ទះខ្លាញ់ឬមួយក៏ទៅដល់ឋានយមរាជក៏កូនចៅម្នាក់នេះធ្វើបានដែល » គេដឹងច្បាស់ណាស់ថាចៅហ្វាយរបស់គេពិតជាមិនដាច់ចិត្តធ្វើបែបនេះចំពោះគេនោះទេ ហ្យុងជីនគេរំភើបឡើងស្រក់ទឹកភ្នែកទៅហើយគ្រាន់តែបានលឺពីជម្រើសទីបីដូច្នេះ

« បានសម្ដីណាស់អម្បាញ់មិញមិនខ្លាំងអញ្ចឹងផងទៅ.....បានហើយនិយាយសាច់ការវិញ តាមដានទំនាក់ទំនងរបស់ថេយ៉ុងនិងអ្នកប្រុសផាកម្នាក់នោះមកអោយយើង » ជុងគុកគេឈឺក្បាលជាមួយនិងមហាអង្គរក្សរបស់គេខ្លាំងណាស់មិនដឹងថាគេគិតខុសឬមួយក៏ត្រូវនោះទេដែលអោយកូនចៅដ៏សែនល្អឥតខ្ចោះម្នាក់នេះទៅតាមដានថេយ៉ុងនិងអ្នកប្រុសជីមីនស្អីម្នាក់នោះ

« តាមដានធ្វើអីចៅហ្វាយមិចក៏មិនសួរអ្នកប្រុសតូចត្រង់ៗតែម្ដងទៅ » មិនដឹងថាពាក្យនេះគេធ្វើភ្លើឬក៏ធ្វើមិនដឹងនោះទេ បង្ហាញកាយវិការពិននេះទៅហើយនៅមិនដឹងថាចៅហ្វាយប្រុសរបស់ខ្លួនកំពុងតែលួចប្រច័ណ្ឌចៅហ្វាយស្រីរបស់ខ្លួនទៀត ហុឺយនេះចំជាកូនចៅកំពូលអត់ប្រយោជន៍ពិតមែនបើមិនមែនដោយសារតែវិជ្ជាគុណរបស់គេខ្លាំងនោះទេម្ល៉េះស្មានេះគេកំពុងតែត្រូវជុងគុកដេញចោលតាំងពីយូរណាស់មកហើយ

« កុំសួរច្រើនពេកធ្វើតាមអ្វីដែលយើងបានប្រាប់ទៅ...បានហើយឯងចេញទៅវិញទៅ » ដោយសារតែខ្ជិលបកស្រាយច្រើនគេក៏និយាយមួយម៉ាត់ចុងក្រោយហើយគេក៏រុញហ្យុងវុនអោយចេញទៅខាងក្រៅបន្ទប់វិញព្រោះថាបើសិនជាអាល្អិតម្នាក់នេះនៅតែបន្តិចទៀតគេច្បាស់ជាឈឺក្បាលស្លាប់មិនខានទេ

« អេៗ-ចៅហ្វាយចុះលុយប្រាក់ខែមានឡើងបន្តិចបន្តួចដែលទេចៅហ្វាយ!!! » ងាប់ហើយដល់ដំណាក់កាលនេះទៅហើយគេមិនភ្លេចពីរឿងប្រាក់ខែទាល់តែសោះ សំណាងហើយដែលជុងគុកលើកលែងទោសអោយពីបទលួចមើលប្អូនប្រុសរបស់គេហើយអីឡូវនៅមានមុខមកសុំតម្លើងប្រាក់ខែថែមទៀត

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now