Ep7 : ការ៉េមអត់រលាយ

2.2K 169 0
                                    

« ថាម៉េច!!ឆុតគូរស្នេហ៍?? » អ្នកទាំងពីរឧទានឡើងព្រមគ្នាទាំងភ្ញាក់ផ្អើលមើលទៅដូចជាមានការយល់ច្រឡំអ្វីហើយ ប្រហែលមកពីគេឃ្លានខ្លាំងពេកនៅពេលដែលកម្មង់មិនបានចាប់អារម្មណ៍អក្សទាំងអស់នេះហើយមើលទៅនោះ

« អ្នកនាងដូចជាយល់ច្រឡំអ្វីហើយ!! តាមពិតទៅខ្ញុំគ្រាន់តែចង់កម្មង់ការ៉េមធម្មតាប៉ុណ្ណោះមិនមែនឆុតគូរស្នេហ៍អីនោះទេ » ថេយ៉ុងព្យាយាមនិយាយបកស្រាយអោយបានច្បាស់បើមានការយល់ច្រឡំបែបនេះវាដូចជាមិនសូវល្អប៉ុន្មានទេព្រោះថាគេគឺបានរៀបការរួចទៅហើយ

« មិនអីទេនាងទៅវិញចុះ....អ្នកប្រុសញុាំទៅខ្ញុំក៏មិនចូលចិត្តញុាំការ៉េមអីប៉ុន្មានដែល » ហ្វូជីក៏មកជួយនិយាយសម្រួលស្ថានការណ៍បន្ថែមទៀតដើម្បីអោយរឿងមួយនេះកាន់តែឆាប់ចប់គេក៏មិនចង់អោយរឿងនេះក្លាយទៅជារឿងធំដែល

« មិនចូលចិត្តស្អីទៅ!! ការ៉េមគឺជារបស់ដែលលោកចូលចិត្តញុាំតាំងពីតូចមកម្ល៉េះការពីនៅក្មេងលោកជាមនុស្សដែលរើសអាហារខ្លាំងណាស់មានតែការ៉េមទេដែលលោកព្រមញុាំនោះ » គ្រាន់តែបានលឺថាអ្នកប្រុសហ្វូជីសំនព្វចិត្តរបស់ខ្លួននិយាយថាមិនចូលចិត្តការ៉េមដូច្នេះថេយ៉ុងគេក៏និយាយឡើងទាំងអស់សំណើចលាយឡំមកជាមួយគ្នាភ្លេចគិតទៅថាពេលនេះគេកំពុងតែសម្ដែងជាតួអង្គដែលមិនធ្លាប់ជួបហ្វូជីពីមុនមកទេ

« មិចក៏មើលទៅអ្នកប្រុសដឹងពីចំណង់ចំណូលចិត្តរបស់ខ្ញុំច្បាស់ម្ល៉េះ កាលពីតូចពួកយើងធ្លាប់ជួបគ្នាដែលឬទេ?? » កម្លោះសង្ហាកាលដែលបានឃើញអ្នកដទៃដឹងពីចំណូលចិត្តដែលជាអាថ៍កំបាំងខ្លួនបែបនេះគេក៏នឹកឆ្ងល់ឡើងមកតែម្ដងនេះបើសរុបមកគេនិងថេយ៉ុងទើបតែជួបគ្នាបានពីរបីដងប៉ុណ្ណោះមិនសមថាថេយ៉ុងអាចដឹងរឿងច្រើនយ៉ាងនេះពីគេនោះទេលុះត្រាតែខ្លួនគេនិងរាងតូចធ្លាប់ជួបគ្នាកាលពីនៅវ័យកុមារទើបបានជាអាចដឹងរឿងទាំងអស់នេះបាន

« អរ!! រឿងនេះគឺ......លោកមិនចាំបាច់យកចិត្តទុកដាក់និងពាក្យសម្ដីរបស់ខ្ញុំពេកនោះទេ (អោយខ្ញុំប្រាប់លោកយ៉ាងមិចទៅប្រាប់ថាខ្ញុំដឹងពីលោកនៅក្នុងសាច់រឿងមែនទេ!!!) » ថេយ៉ុងទាក់ទើមិនហ៊ាននិយាយអ្វីច្រើនបន្តទៀតព្រោះខ្លាចថានិងភ្លាត់មាត់និយាយអ្វីច្រើនជាងនេះវានិងកាន់តែមានរឿងមិនល្អ នេះតិចល៎គេចាប់បានហើយទេដឹងថាខ្លួនមិនមែនជាគីមថេយ៉ុងមែនទែននោះតែយ៉ាងណាក៏ដោយគេក៏មានឈ្មោះថាគីមថេយ៉ុងដូចតែគ្នាដែល បើគេចាប់បានក៏វាគ្មានអ្វីគួរអោយភ័យខ្លាចដែលយ៉ាងហោចគេក៏មិនអាចបញ្ចូនខ្លួនអោយទៅកាន់ពិភពពិតវិញបានដដែលហ្នឹង

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Nơi câu chuyện tồn tại. Hãy khám phá bây giờ