Ep22 : ការងារបន្ថែម

1.7K 135 0
                                    

« ប៉ុន្តែថា....ទីនេះជាកន្លែងណាទៅ??នេះមែនទេដែលជាភពដែលឯងតែងតែនិយាយថាចង់មកវិញនោះហើយវាមានទំនាក់ទំនងអ្វីជាមួយនិងភពរបស់យើងដែលទៅ???? » នៅពេលនេះគឺវាមានសំណួរជាច្រើនដែលបានហោះវិលវល់ពីលើក្បាលរបស់ជុងគុក គេពិតជាចង់ដឹងខ្លាំងណាស់ថាតើភពដែលគេរស់នៅសាងកេរ្តិ៍ឈ្មោះរាល់ថ្ងៃនិងភពរបស់ប្រពន្ធតូចគេម្នាក់នេះវាមានអ្វីខ្លះដែលខុសគ្នាទៅ

« ខ្ញុំគិតថាលោកមិនចាំបាច់ចង់ដឹងនោះទេ គឺវាពិបាកនិងបកស្រាយខ្លាំងណាស់មិនបាច់ដឹងល្អជាង » ថេយ៉ុងមិនចង់បកស្រាយច្រើនក៏មិនព្រមប្រាប់ចម្លើយទៅកាន់ជុងគុកវិញ ពេលនេះរឿងឆ្លងភពស្អីអស់នោះវាលែងសំខាន់ទៀតហើយអ្វីដែលសំខាន់នៅពេលនោះគឺមិនដឹងត្រូវរកលុយនៅឯណាមកចិញ្ចឹមអ្នកទាំងពីរនេះនោះទេបើប្រាក់ខែជាគ្រូពេទ្យរបស់គេរាល់ថ្ងៃនេះចិញ្ចឹមខ្លួនឯងមិនទាំងចង់គ្រាន់ផងនោះ

« មិចក៏ប្រាប់មិនបាន?? »

« កុំទាន់ខ្វល់ពីរឿងនេះអី អ្វីដែលសំខាន់នៅពេលនោះគឺខ្ញុំគ្មានលទ្ធភាពចិញ្ចឹមពួកលោកនោះទេ!!! » រាងតូចនិយាយដោយទម្លាក់ទឹកមុខចុះបន្តិចខ្លួនគេនេះក្រីក្រណាស់ត្រឹមតែខ្លួនឯងក៏ចិញ្ចឹមមិនកើតផងចុះទម្រាំតែថែមមនុស្សទៀតនោះគេច្បាស់ជាត្រូវធ្វើការថែមពីរបីកន្លែងថែមទៀតហើយមើលទៅនោះ ប៉ុន្តែថាហេតុអីក៏គេចាំបាច់ធ្វើខ្លួនឯងមិចក៏មិនប្រើមនុស្សដែលកំពុងតែអត់ការងារទាំងពីរនាក់នេះតែម្ដងទៅមិនល្អទេហ្អេស???

« ឈប់សិន!! មិចក៏អ្នកប្រុសមើលមកខ្ញុំនិងចៅហ្វាយដោយខ្សែភ្នែកបែបនេះទៅវិញ » ហ្យុងវុនស្រាប់តែមានទឹកមុខមិនសូវល្អប៉ុន្មានសោះនៅពេលដែលត្រូវចៅហ្វាយតូចរបស់ខ្លួនសម្លឹងមកគេដោយកែវភ្នែកគួរអោយខ្លាចបែបនេះ កុំប្រាប់អោយសោះណាថាចៅហ្វាយតូចចង់យកគេទៅលក់ឬមួយក៏យកទៅធ្វើប្រុសKTVនោះគេសុំបដិសេធជាមុនហើយ

« ហ្យុងវុនលោកចេះធ្វើអីក្រៅពីវៃគ្នានិងការពារចៅហ្វាយរបស់លោកដែលទេ?? ហើយចុះលោកចេះធ្វើការងារអីខ្លះទៅ....បើលោកចង់នៅទីនេះគឺមិនអាចរស់នៅដោយហ្រ្វីបាននោះទេត្រូវតែចេះរកចំណូលមកបន្ថែម » ថេយ៉ុងនិយាយទៅកាន់ហ្យុងវុនហើយក៏មិនភ្លេចបែរមុខមកសួរលោកស្វាមីរបស់គេផងដែល ទឹកមុខរបស់រាងតូចមួយនេះគឺពិតជាច្រឡើមនិងខិលខ្លាំងណាស់មើលទៅប្រហែលជាចង់កិបកេងកម្លាំងញើសឈាមរបស់ប្ដីខ្លួនឯងហើយ

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now