Ep23 : ដោះដូរ

1.6K 125 0
                                    

« មិចក៏ពួកគេអាចមកដល់ទីនេះបានដែលអញ្ចឹង?? » មកដល់បន្ទប់ខន់ដូរបស់ខ្លួនវិញភ្លាមជីមីនគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញជុងគុកនិងអង្គរក្សរបស់គេនៅទីនេះដែល គេដូចជាវង្វេងវង្វាន់អស់ហើយមិនដឹងថាគេឆ្លងទៅក្នុងសាច់រឿងម្ដងទៀតឬមួយក៏យ៉ាងណានោះទេអីឡូវនេះ

« រឿងនេះចាំខ្ញុំពន្យល់ឯងតាមក្រោយសំខាន់អីឡូវនេះឯងមានលុយជាប់ខ្លួនដែលទេ?? » ថេយ៉ុងគេមិនបានខ្វល់ពីរឿងឆ្លងទៅឆ្លងមកអីទៀតនោះទេអ្វីដែលសំខាន់បំផុតនៅពេលនេះគឺលុយ!!! គេត្រូវការលុយខ្លាំងណាស់នៅពេលនេះដើម្បីអាចជួយជុងគុកបានគេមានតែត្រូវដើរខ្ជីគេសិននោះទេធ្វើមិចបើលុយប្រាក់ខែរបស់គេគ្រាន់តែទិញសៀវភៅប្រលោមលោកប៉ុន្មានក្បាលសោះក៏អស់ទៅហើយ

« អេ-ក្រែងប្រាក់ខែឯងក៏ទើបតែបើកដែលមែនទេ?? ថែមទាំងមានប្រាក់រង្វាន់និងប្រាក់ថែមម៉ោងទៀតផងចុះមិចក៏អីឡូវបែរជាមកខ្ជីលុយយើងទៅវិញ » ជីមីនហាក់មានការសង្ស័យជាមួយនិងមិត្តរបស់គេម្នាក់នេះខ្លាំងមែនទែនប្រាក់ខែស្មើគ្នាប៉ុន្តែបែរជាចាយមិនដែលឃើញសល់ដល់ចុងខែម្ដងណាសោះមុនដឹងថាគេយកទៅចំណាយលើអីខ្លះនោះទេបានជាហូរលឿនដូចទឹកកួចអញ្ចឹង

« ថ្លៃបង់រឿងតាមតេលេក្រាម....ឧបត្ថម្ភកាតអោយបងៗដែលសរសេររឿងអោយយើងអានរាល់ថ្ងៃហើយនិងទិញសៀវភៅប្រលោមលោក2-3ក្បាលហ្នឹង!! អីឡូវមានអីចុងខែញុាំមីធម្មតានិងឯង ជីវិតជាអ្នកអានរឿងគឺវាមានតែពិននិងឮឯង!!! » រាងតូចនិយាយរៀបរាប់ពីខ្សែជីវិតដ៏សែនកំសត់របស់ខ្លួនហើយថែមទៀតលាយឡំមកជាមួយនិងកាយវិការថែមទៀតផង ជួយគិតទៅមើលថាវាកំសត់និងលំបាកពិនណា

« អូរអញ្ចឹងឬ?? សៀវភៅឯងទិញមកទាំងអស់នេះអាចកប់ឯងអោយស្លាប់ទាំងរស់បានទៅហើយគិតតែពីទិញៗ ឯងនេះទិញសៀវភៅខ្លាំងជាងញុាំបាយទៅទៀតបើអញ្ចឹងដដែលនោះទោះជាមានប្ដីមហាមហាសេដ្ឋីទៀតក៏គ្មានថ្ងៃចិញ្ចឹមឯងរស់បានដែល » ជីមីនញញឹមញញែមបន្តិចរួចហើយក៏ចាប់ផ្ដើមបញ្ចេញប៉ារូលទេសនាប្រៀបដូចជាម្ដាយទីពីររបស់ថេយ៉ុងកំពុងតែប្រដៅនាយតូចយ៉ាងអញ្ចឹង ប៉ុន្តែពាក្យសម្ដីទាំងអម្បាលមាណនេះវាដូចជាគ្មានជ្រៀបចូលក្នុងខ្លួនថេយ៍សូម្បីតែបន្តិចគេមានតែទិញហើយនិងទិញមកថែមលើសដើមលុយកាក់មិនហ៊ានចាយនោះទេខ្លាចថានិងដាច់រឿងប្រលោមលោកនិង មេហ្ការបស់ខ្លួនរាល់ថ្ងៃនៀក

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Tahanan ng mga kuwento. Tumuklas ngayon