Ep28 : ចនជុងហ្គុក

1.5K 128 0
                                    

« និយាយតែមាត់បានហើយកុំលេងប្រើដៃជើងបែបនេះវាមិនល្អទេ » នៅទ្រាំឈរមើលទៀតមិនបានទេជុងគុកក៏ដើរទៅចាប់ដៃរបស់យ៉ុនហ្គីជាប់ហើយច្របាច់យ៉ាងណែនដើម្បីចង់គម្រាមថាដៃមួយនេះកុំចេះតែប៉ះកន្លែងដែលមិនគួរប៉ះអីវាអចធ្វើអោយមានគ្រោះថ្នាក់ដល់អាយុជីវិតក៏ថាបាន

« ជុងគុកលោកធ្វើអីឆាប់លែងដៃគេភ្លាមទៅ » ថេយ៉ុងឃើញជុងគុកហាក់ដូចជាខឹងខ្លាំងបែបនេះគេក៏ប្រញាប់ចាប់ដៃរបស់យ៉ុនហ្គីរលាក់តិចៗដើម្បីអោយជុងគុកប្រលែងដៃមិត្តគេមកវិញ អោយតែយ៉ាងៗនេះគេប្រហែលជាលែងមានពួកម៉ាកទៀតហើយបើគ្រាន់តែរឿនអញ្ចឹងក៏ប្រច័ណ្ឌបែកផ្សែងយ៉ាងនេះទៅហើយនោះ តែវាក៏ល្អទង្វើបែបនេះវាក៏បានបញ្ជាក់ថាស្វាមីម្នាក់នេះស្រឡាញ់គេខ្លាំងយ៉ាងណាដែល

« គឺលោក....ចនជុងគុក!!! » ទឹកមុខដែលភ្ញាក់ផ្អើលវាក៏បានលេចឡើងនៅលើផ្ទៃមុខរបស់យ៉ុនហ្គីសារជាថ្មីម្ដងទៀត មើលទៅកាន់គេហាក់ដូចជាស្គាល់ជុងគុកយ៉ាងអញ្ចឹងនេះកុំប្រាប់ណាថាយ៉ុនហ្គីម្នាក់នេះក៏ឆ្លងភពមកដែលនោះតែឈប់សិននិយាយលេងទេប្រុសស្លេកដ៏គួរអោយស្រឡាញ់ម្នាក់នេះមិចក៏អាចជាតួអង្គនៅក្នុងសាច់រឿងបានទៅប៉ុន្តែថាតើយ៉ុនហ្គីធ្លាប់ស្គាល់ជុងគុកមែនទេឬមួយក៏មានមនុស្សដែលមុខដូចជាជុងគុកហើយរស់នៅក្នុងពិភពពិតមួយនេះ???

« លោកស្គាល់ខ្ញុំហ្អេស?? ប៉ុន្តែខ្ញុំមិនដែលស្គាល់លោកទេមិនដែលសូម្បីតែជួបមុខ » ជុងគុកមិនចាញ់គ្នាប៉ុន្មានក៏បង្ហាញទឹកមុខងឿយឆ្ងល់ជាខ្លាំងនៅសុខក៏ស្រាប់តែមានមនុស្សស្គាល់គេហើយថែមទាំងហៅឈ្មោះគេចំៗបែបនេះទៀតបើគិតថាច្រឡំមនុស្សដូចជាមិនសមទាល់តែសោះ តែថាអោយស្គាល់គ្នាបានយ៉ាងមិចទៅបើសូម្បីតែមុខក៏មិនដែលឃើញផងនោះកុំថាឡើយសូម្បីឈ្មោះ

« ឯងស្គាល់គេ...!!! »

« ហីយ៉ា មិត្តរបស់ខ្ញុំប្រែហើយមានប្ដីមហាសេដ្ឋីហើយនៅលាក់បាំងខ្ញុំទៀតឯងលែងចាត់ទុកយើងជាមិត្តភក្តិហើយហ្អេសគីមថេយ៉ុង » ពាក្យសម្ដីទាំងអស់នេះថេយ៍និងជុងគុកពួកគេស្ដាប់ហាក់ដូចជាមិនចូលក្នុងត្រចៀកទាល់តែសោះព្រោះថាគេពិតជាមិនយល់ពីន័យដែលយ៉ុនហ្គីគេបាននិយាយនៅពេលនេះពិតមែន មិនមែនយល់ច្រឡំកន្លែងមួយណាទេដឹងជុងគុកនិងហ្អេសជាមហាសេដ្ឋីនោះបើនៅក្នុងសាច់រឿងវាប្រហែលជាអាចប៉ុន្តែពេលនេះវាគឺមិនអាចកើតឡើងបានជាដាច់ខាត

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now