Ep3 : ការងារថ្មី

3K 236 6
                                    

ស្អែកឡើង

ព្រឹកថ្ងៃថ្មីព្រះអាទិត្យកំពុងតែបញ្ចេញពន្លឺយ៉ាងក្ដៅដើម្បីរំខានដំណេករបស់អ្នកកម្លោះថេយ៉ុងដែលកំពុងតែដេកលង់លក់យ៉ាងមានក្ដីសុខប៉ុន្តែមើលទៅដូចជាមិនបានផលទាល់តែសោះគេនៅតែដេកដូចជាធម្មតា មួយសន្ទុះក្រោយមកអ្នកបម្រើនៅក្នុងផ្ទះក៏ឡើងមកបន្ទប់ថេយ៉ុងដើម្បីមកដាស់ថេយ៉ុងអោយក្រោកឡើងដើម្បីទៅស្រស់ស្រូបអាហារពេលព្រឹក។

តុកៗ៚

« អ្នកប្រុសតូច!! លោកម្ចាស់ឲ្យមកហៅលោកប្រុសទៅញុាំអាហារពេលព្រឹក » អ្នកបម្រើស្រីស្រែកហៅថេយ៉ុងពីក្រៅបន្ទប់ដោយមានគោះទ្វារតិចៗផងដែល

« ខ្ញុំដឹងហើយ!! » ថេយ៉ុងស្រែកតបទៅកាន់អ្នកបម្រើទាំងភ្នែកកំពុងតែបិទដដែល ពេលនេះភ្នែករបស់គេដូចជាជាប់កាវយ៉ាងអញ្ចឹងទោះបីរាងតូចគេខំប្រឹងបើកយ៉ាងណាក៏បើកមិនរួចដែល

« រំខានណាស់គេងមិនទាន់បានពេញភ្នែកផង » រាងតូចគេរអ៊ូរងូវៗតែម្នាក់ឯងយ៉ាងគួរអោយធុញ នេះមិនដឹងថាយប់មិញរវល់ធ្វើស្អីទេទើបបានជាថ្ងៃរះចុងដូងហើយនៅមិនទាន់គេងស្កប់ស្កល់ទៀត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយថេយ៉ុងគេនៅតែខំប្រឹងងើបចេញពីគ្រែទាំងងីងើផងដែលព្រោះថាពេលនេះអីឡូវនេះហើយទីនេះគឺមិនមែនជាផ្ទះរបស់គេនោះទេ
___________

@សាលធំ

បន្ទាប់ពីងូតទឹកនិងរៀបចំខ្លួនរួចរាល់អស់ហើយកាយតូចក៏ដើរចុះមកពីខាងលើភ្ជាប់ជាមួយនិងស្នាមញញឹមយ៉ាងពព្រាយដែលធ្វើអោយអ្នកដែលកំពុងតែអង្គុយអានកាសែតត្រូវទម្លាក់កាសែតចោលភ្លាមៗហើយក៏ងាកមកមើលនូវសម្រស់ដ៏ស្រស់ស្អាតមួយនេះវិញ។

« នែ! លោកមើលអីហ្នឹង!!! » ដៃស្រឡូនគ្រវីចុះឡើងនៅចំពីមុខជុងគុកដែលកំពុងតែអង្គុយភ្លឹកមិនដឹងថាអារម្មណ៍ហោះហើរទៅដល់ផ្ទះអ្នកណាហើយទេទើបបានជាភ្លឹកដល់ថ្នាក់នេះ

« គ្មាន...គ្មានអីទេ!! ហើយឯងមកអង្គុយនៅទីនេះតាំងពីអង្កាល់មិចក៏យើងមិនឃើញ » ជុងគុកគ្រាន់តែលឺសម្លេងរបស់រាងតូចសួរគេបែបនេះគេក៏ភ្ញាក់ស្ទើតែបាក់ចង្កេះទៅហើយ អម្បាញ់មិញនេះឃើញដើរនៅទីនោះសោះមិចក៏មកអង្គុយនៅទីនេះទៅវិញ???

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now