Ep26 : យើងជាប្រពន្ធគាត់

1.5K 127 0
                                    

ឡានស៊េរីទំនើបមួយគ្រឿងបានបរមកយ៉ាងរួចក៏ឈប់សំចតនៅខាងមុខហាងតូចដែលទើបតែល្បីក្នុងការលក់ទឹកអប់នោះឯង ទ្វារឡានត្រូវបានបើកឡើងដោយដៃស្រឡូនរបស់នារីស្រស់ស្អាតម្នាក់ចំណែកឯជើងក៏បោះជំហានមកខាងមុខម្ដងមួយៗសម្ដៅទៅរកកន្លែងដែលម្ចាស់ហាងកំពុងតែសម្រាក។

« អ្នកណាជាម្ចាស់ហាងនៅទីនេះ?? » កាង ឆេស៊ូ នារីស្រស់ស្អាតអាយុ22ឆ្នាំ ជាកូនស្រីរបស់ថៅកែត្បូងពេជ្រនិងជាអ្នកមានលំដាប់ទីប្រាំនៅក្នុងទីក្រុងសេអ៊ូលនេះផងដែល នៅទីនេះគេមានបែងចែកឋានៈច្បាស់លាស់ខ្លាំងណាស់អ្នកណាៗក៏គេខ្លាចញញើតនិងអំណាចរបស់គ្រួសារទាំងប្រាំនេះដែល

[អញ្ចឹងខ្ញុំសូមរៀបរាប់ពីលំដាប់គ្រួសារនិងមុខជំនួញដែលគ្រួសារនីមួយៗបានគ្រប់គ្រងនិងក្ដោបក្ដាប់តាមលំដាប់លំដោយជាមុនសិន] ទីមួយគ្រួសារចនជាមហាសេដ្ឋីនិងជាអ្នកមានលំដាប់ទីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះបើនិយាយពីអំណាចនិងឥទ្ធិពលរបស់គ្រួសារមួយនេះអ្នកណាៗក៏គេកោតខ្លាចមិនហ៊ានធ្វើអ្វីអោយប៉ះពាល់ដល់ត្រកូលអភិជនមួយនេះដែល ទីពីរគ្រួសារមីនជាអ្នកមានលំដាប់ទីពីរបន្ទាប់ពីគ្រួសារចនមុខជំនួញកំពង់ផែគឺខ្សែរស្រឡាយគេជាអ្នកកាន់កាប់ទាំងអស់ជំនួញផ្លូវទឹកគឺត្រកូលមួយនេះសុំផ្ដាច់មុខហើយ ទីបីគ្រួសារគីមជាគ្រួសារដែលមានមុខជំនួញធំបន្ទាប់ពីគ្រួសារទាំងពីរនោះមិនថាមន្ទីពេទ្យ សាលារៀន ឬមួយក៏ផ្សាទំនើបគឺគ្រួសារគេជាអ្នកក្ដោបក្ដាប់ទាំងអស់ ចូលដល់លំដាប់ទីបួនគឺគ្រួសារត្រកូលជុងវិញម្ដងគ្រួសារមួយនេះក៏មិនចាញ់គ្រួសារដទៃទៀតដែលមុខជំនួញពេញដៃអ្វីៗគឺគេគ្រាន់តែនិយាយមួយម៉ាត់ក៏ចាត់ចែងរួចជាស្រេចតែម្ដង ហើយចុងក្រោយនេះគឺជាគ្រួសារត្រកូលកាងនេះឯងជាអ្នករកសុីត្បូងពេជ្រនិងវត្ថុបុរាណយ៉ាងច្រើនត្រកូលមួយនេះចូលចិត្តស្រាវជ្រាវវត្ថុបុរាណខ្លាំងណាស់មិនថាជាត្បូងបុរាណ មឈូស ឬមួយក៏មនុស្សនោះទេ។

« មានការអីមែនទេអ្នកនាង?? ម្ចាស់ហាងគាត់សម្រាកហើយបើចង់បានទឹកអប់ថ្ងៃស្អែកទើបមានទៀត » គ្រាន់តែបានឃើញមនុស្សដើរចូលមកដល់ខាងក្នុងហាងភ្លាមរាងតូចក៏ប្រញាប់ប្រញាលចេញមករាក់ទាក់ស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅតែម្ដង ហើយក៏មិនភ្លេចនិយាយប្រាប់និងពន្យល់ទៅកាន់នារីម្នាក់នោះដូចជាភ្ញៀវដ៏ទៃទៀតដែលព្រោះស្មានថានារីវ័យក្មេងម្នាក់នេះមករកទឹកអប់ធម្មតាដូចគេដូចឯងនោះអី

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now